ការ​ដំឡើងកម្មវិធី
អ្នក​អាច​ប្រើ​គណនី LG របស់អ្នក ដើម្បី​ដំឡើង​កម្មវិធីផ្សេងៗ​លើ​ទូរទស្សន៍។

ឃ្លាំង​មាតិកា LGឃ្លាំង​មាតិកា LG

  1. ចុច​ប៊ូតុង ដើមដើម លើតេឡេ។
  2. បើក​ដំណើរការ LG Content Store
  3. ជ្រើសរើស​ប្រភេទ កម្មវិធី និងហ្គេម ដែល​បង្ហាញ​នៅ​ជ្រុង​ខាង​លើ​នៃ​អេក្រង់។
    បញ្ជី​កម្មវិធី​ដែលមាន​នៅ​ក្នុង​ប្រភេទ​ដែល​បាន​ជ្រើសរើសនឹងត្រូវ​បាន​បង្ហាញ។
  4. ជ្រើសរើស​កម្មវិធី ដើម្បិ​រៀបចំ​ពី​បញ្ជី។
  5. អាន​ព័ត៌មាន​លម្អិត​អំពី​កម្មវិធី រួចចុច ដំឡើង
  6. នៅពេល​ការ​ដំឡើង​បាន​បញ្ចប់ អ្នក​អាច​ដំណើរការ​កម្មវិធី​បាន​ភ្លាមៗ។
ប្រភេទ​ដែល​មាន​នឹង​ប្រែប្រួល​តាម​ប្រទេស ឬ​ស្ថានភាព​សេវាកម្ម។
បើ​ទំហំ​ផ្ទុក​ក្នុង​ទូរទស្សន៍​របស់​អ្នក​មិន​គ្រប់គ្រាន់ អ្នក​អាច​ដំឡើង​កម្មវិធី​ដោយ​តភ្ជាប់​ឧបករណ៍​អង្គចងចាំ​ខាង​ក្រៅ។
ឧបករណ៍​ផ្ទុក​យូអេសប៊ី​មួយ​ចំនួន អាច​មិន​ស្គាល់ ឬ​មាន​ដំណើរការ​មិន​ស្រួល។
ដ្រាយ​យូអេសប៊ី​ដែល​មានកម្មវិធី​ពី​ទូរទស្សន៍​ផ្សេង​អាច​មិន​ត្រូ​វបាន​ប្រើ។
ការមើល​មេឌៀ VOD
អ្នក​អាច​រីករាយ​ទស្សនា​ល្ខោន ភាពយន្ត និង​ច្រើន​ទៀត​បាន​បាន​ភ្លាមៗ​ដោយ​មាន​ផ្សាយ​ភ្លាមៗ។
  1. ចុច​ប៊ូតុង ដើមដើម លើតេឡេ។
  2. បើក​ដំណើរការ LG Content Store
  3. ជ្រើសរើស​ប្រភេទ​ដែល​អ្នក​ប្រាថ្នា​ចង់បាន​ពី​ប្រភេទ​ដែល​មាន​បង្ហាញ​នៅ​ជ្រុង​ខាង​លើ​នៃ​អេក្រង់​ដែល​មាន​ប្រភេទ​ដូចជា កម្មវិធីទូរទស្សន៍ និង ភាពយន្ត
    បញ្ជី​មាតិកា​ដែល​មាន​នៅ​ក្នុង​ប្រភេទ​ដែល​បាន​ជ្រើសរើស​នឹង​ត្រូវ​បាន​បង្ហាញ។
  4. ជ្រើសរើស​ធាតុ​មួយ​ចេញ​ពី​បញ្ជី។
  5. អ្នក​អាច​លេង​មាតិកា​ដែល​អ្នក​ពេញ​ចិត្ត។
    កម្មវិធី​អាច​ទាមទារ​ឲ្យ​លេង​មាតិកា។ បើ​អ្នក​មិន​ទាន់​បាន​ដំឡើង​វា សូម​ដំឡើង​វា​ដើម្បី​លេង​មាតិកា។
មុខងារ​នេះ​មាន​នៅ​តាម​បណ្ដា​ប្រទេស​ជាក់លាក់​តែប៉ុណ្ណោះ។
ប្រភេទ​ដែល​មាន​នឹង​ប្រែប្រួល​តាម​ប្រទេស ឬ​ស្ថានភាព​សេវាកម្ម។
ដើម្បីមើល​ព័ត៌មាន​លម្អិត​នៃមាតិកា សូមចុចលើ ព័ត៌មានព័ត៌មាន ពី​បញ្ជី​មាតិកា។
ចាំបាច់​ត្រូវ​មាន​ការផ្ទៀងផ្ទាត់​ចំពោះ​លើ​មនុស្ស​ធំ​សម្រាប់​ការលេង​មាតិកា​ម្រាប់​មនុស្ស​ធំ​បាន។