ស្វែងរក
មុខងារ ស្វែងរក អនុញ្ញាតឲ្យអ្នករកមើល និងប្រើមេឌៀ ឬមាតិកា និងព័ត៌មាននានាបានតាមរយៈមុខងារស្គាល់សំឡេងនិងការវាយបញ្ចូលតាមឃីបដ។
អ្នកអាចស្វែងរកមេឌៀផ្សេងៗដូចជាដូចជា រូបថត វីដេអូ និងតន្ត្រី ក៏ដូចជាដាក់ឲ្យសកម្មនូវមុខងារពិសេសៗនានានៃទូរទស្សន៍របស់អ្នកដោយការប្រើសំឡេងអ្នក។
អ្នកអាចស្វែងរកមេឌៀផ្សេងៗដូចជាដូចជា រូបថត វីដេអូ និងតន្ត្រី ក៏ដូចជាដាក់ឲ្យសកម្មនូវមុខងារពិសេសៗនានានៃទូរទស្សន៍របស់អ្នកដោយការប្រើសំឡេងអ្នក។
មុខងារនេះមាននៅតាមបណ្ដាម៉ូដែល ឬប្រទេសជាក់លាក់តែប៉ុណ្ណោះ។
ការស្វែងរកមើលមេឌៀ ឬមាតិកា
-
ដំណើរការ ស្វែងរក ដោយការចុចប៊ូតុង
នៅលើតេឡេបញ្ជាពីចម្ងាយ។
ចុច ហើយសង្កត់ឲ្យជាប់
ប៊ូតុងនៅលើតេឡេ ដើម្បីប្រើក្ដារចុចលើអេក្រង់ដើម្បីបញ្ចូល។
- ស្វែងរកមើលមេឌៀ ឬមាតិកា និងព័ត៌មាននានាដែលប្រើពាក្យស្វែងរកដែលចង់បាន។
- វាយបញ្ចូលពាក្យស្វែងរក។
- ប្ដូរសំណុំកំណត់នៃមុខងារពិសេសៗដែលផ្ដល់ឲ្យដោយ ស្វែងរក។
កម្មវិធីមួយចំនួនផ្ដល់នូវមុខងារពិសេសមួយដែលអនុញ្ញាតឲ្យអ្នកស្វែងរកមើលបាននៅក្នុងទូរទស្សន៍អ្នកបាន។ បើអ្នកដំណើរការមុខងារស្វែងរកនៅក្នុងកម្មវិធីប្រភេទអស់ទាំងនេះ នឹងមានការប្រើមុខងារស្វែងរក ស្វែងរក។
លទ្ធផលស្វែងរកអាចប្រែប្រួលដោយអាស្រ័យលើប៉ុស្ត៍ តំបន់ ភាសា កំណត់បណ្ដាញ និងលក្ខខណ្ឌទូទៅដែលបានយល់ព្រមទទួលយករួចមកហើយ។
លទ្ធផលស្វែងរកអាចប្រែប្រួលដោយអាស្រ័យលើការវាយបញ្ចូលលើឃីបដនិងដោយប្រើសំឡេងបញ្ចូល។
ការដំណើរការមុខងារពិសេសៗនៃទូរទស្សន៍ដោយការប្រើប្រព័ន្ធបញ្ជាដែលប្រើសំឡេង
-
ចុចលើប៊ូតុង
លើតេឡេរបស់អ្នក។
- ប្រើសំឡេងអ្នកចំពោះពាក្យគន្លឹះដែលត្រូវស្វែងរក ឬសកម្មភាពដែលអ្នកចង់បំពេញ។
មុខងារដែលមានន
- ការមើលទូរទស្សន៍
-
អ្នកអាចផ្លាស់ប្ដូរប៉ុស្ត៍នានា និងកម្រិតសំឡេងបាន។
ឧទាហរណ៍៖ “បង្កើន/បន្ថយកម្រិតសំឡេង។” / “បើក OOO (លេខប៉ុស្តិ៍)។” / “បើក OOO (ឈ្មោះប៉ុស្តិ៍)។” - សំណុំកំណត់នៃទូរទស្សន៍
-
អ្នកអាចប្ដូរទិន្នន័យបញ្ចូលទៅកាន់ឧបករណ៍ដែលភ្ជាប់ទៅនឹងទូរទស្សន៍អ្នក ឬកំណត់រចនាសម្ព័ន្ធសំណុំកំណត់នៃទូរទស្សន៍អ្នកបាន។
ឧទាហរណ៍៖ “ប្ដូរទៅ HDMI1” / “ដំណើរការការកំណត់វីដេអូ” / “បង្ហាញមគ្គុទ្ទេសក៍អ្នកប្រើដល់ខ្ញុំ” / “ដំណើរការកម្មវិធីកំណត់ពេលវេលាដេក” - វិធីកាត់ៗ (សតខាត់)
-
អ្នកអាចដំណើរការកូនកម្មវិធីនានាដែលបានបញ្ចូលក្នុងទូរទស្សន៍អ្នកបាន។
ឧទាហរណ៍៖ “បង្ហាញមគ្គុទ្ទេសក៍ប៉ុស្តិ៍ដល់ខ្ញុំ” / “បង្ហាញព័ត៌មានកម្មវិធីដល់ខ្ញុំ” / “ដំណើរការឧបករណ៍តភ្ជាប់” - អាកាសធាតុ /ពេលម៉ោង
-
អ្នកអាចពិនិត្យមើលព័ត៌មានអំពីអាកាសធាតុ និងពេលម៉ោងបាន។
ឧទាហរណ៍៖ “អាកាសធាតុ” / “អាកាសធាតុសប្ដាហ៍នេះសម្រាប់ OOO (ឈ្មោះតំបន់)។” / “តើឥឡូវម៉ោងប៉ុន្មានហើយ?” / “ម៉ោងនៅញូយ៉ក” - ការស្វែងរកមើលមេឌៀ ឬមាតិកា
-
អ្នកអាចស្រាវជ្រាវស្វែងរកមើលកម្មវិធីផ្សាយនានាដែលមានប្រភេទដូចជាការសម្ដែងតាមទូរទស្សន៍ ភាពយន្ត និងមាតិកា ឬមេឌៀនានា ក៏ដូចជាឯកសាររូបភាព វីដេអូ និងតន្ត្រីនានាបាន។
ឧទាហរណ៍៖ “ស្វែងរក OOO(ចំណងជើងភាពយន្ដ)”មុខងារនេះមាននៅតាមបណ្ដាប្រទេសជាក់លាក់តែប៉ុណ្ណោះ។
មុខងារនេះមាននៅតាមបណ្ដាម៉ូដែល ឬប្រទេសជាក់លាក់តែប៉ុណ្ណោះ។
បើអ្នកនិយាយពាក្យ ឬឃ្លាដែលមានន័យច្បាស់លាស់មួយ មុខងារត្រឹមត្រូវនេះអាចមានការបំពេញភ្លាមៗដោយមិនចាំបាច់មានការជ្រើសរើស ឬការបញ្ជាវែងឆ្ងាយទៀតឡើយ។
ដើម្បីប្រើមុខងារពិសេសនេះបាន អ្នកត្រូវតែកំណត់ ភាសាការសម្គាល់សំឡេង និង ភាសាក្នុងម៉ឺនុយ ទៅជាភាសាដែលអ្នកប្រើ។
មុខងារដែលមាននឹងប្រែប្រួលតាមប្រទេស។
ឃ្លានានាដែលបង្ហាញឲ្យឃើញជាឧទាហរណ៍ខាងលើ អាចខុសៗគ្នាពីឃ្លាពិតដែលត្រូវមានការប្រើ។
ការប្រុងប្រយ័ត្នចំពោះការស្គាល់សម្ដី
ម៉ូដស្គាល់សំឡេងទាមទារឲ្យមានMagic Remoteដែលម៉ូដែលជាក់លាក់នានាអាចមិនស្គាល់។
ដើម្បីប្រើមុខងារពិសេសៗទាំងអស់នៃការស្គាល់សម្ដីនិយាយ អ្នកចាំបាច់ត្រូវកំណត់បណ្ដាញ ប៉ុស្ត៍ តំបន់។ល។ ផ្សេងពីនេះ អ្នកមិនអាចប្រើមុខងារពិសេសៗមួយចំនួយបានទេ។
បើអ្នកគ្មានការភ្ជាប់បណ្ដាញទេនោះ ការប្ដូរប៉ុស្ត៍នឹងមិនអាចធ្វើបានសម្រាប់ប៉ុស្ត៍មួយចំនួនឡើយ។
បើអ្នកមានការភ្ជាប់បណ្ដាញ អ្នកចាំបាច់ត្រូវយល់ព្រមទទួលយកលក្ខខណ្ឌទូទៅដើម្បីប្រើមុខងារស្គាល់ការនិយាយបាន។
អ្នកអាចផ្លាស់ប្ដូរភាសាសម្រាប់ការស្គាល់សម្ដីនិយាយបាន នៅក្នុង
ទូទៅ ភាសា (Language) ភាសាការសម្គាល់សំឡេង។
ទូទៅ ភាសា (Language) ភាសាការសម្គាល់សំឡេង។
នៅប្រទេសមួយចំនួន អ្នកអាចប្រើ ស្វែងរក ដោយមិនចាំបាច់រៀបចំបង្កើតតំបន់ ឬប៉ុស្ត៍របស់អ្នកឡើយ។
កម្រិតល្បឿននៃមុខងារស្គាល់សម្ដីនិយាយអាចប្រែប្រួលដោយអាស្រ័យលើលក្ខណៈនៃអ្នកប្រើ (កម្រិតសំឡេង ការបញ្ចេញសំឡេង សំនៀង និងល្បឿននៃការនិយាយ) និងបរិយាកាសជុំវិញ (សំឡេង និងកម្រិតសំឡេងនៃទូរទស្សន៍)។
ដើម្បីទទួលបានលទ្ធផលនៃការស្គាល់សម្ដីនិយាយរបស់អ្នកបានត្រឹមត្រូវ អ្នកត្រូវតែបន្លឺពាក្យតាមរបៀបយឺតៗ ច្បាស់ៗតាមកម្រិតសំឡេងសមស្របដែលមានចម្ងាយប្រហែលជា 4 អ៊ីញ (10 សម) ពីមីក្រូហ្វូននៃMagic Remote
បើគ្មានការនិយាយរបស់អ្នកឲ្យបានត្រឹមត្រូវទេនោះ មុខងារស្គាល់សម្ដីនិយាយអាចដំណើរការខុសគ្នាពីអ្វីដែលអ្នកចង់បានខាងដើម។
បើអ្នកប្រើមុខងារស្គាល់សម្ដីនិយាយលើMagic Remoteក្រោយការភ្ចាប់ប្រអប់ដែលដាក់នៅជ្រុងខាងលើនៃទូរទស្សន៍អ្នក យើងខ្ញុំសូមណែនាំឲ្យអ្នករុញតម្រង់ Magic Remote ទៅកាន់ប្រអប់ដែលដាក់នៅជ្រុងខាងលើនវ នៅពេលកំពុងបំពេញទិន្នន័យសំឡេងបញ្ចូល។