ការប្រើប្រាស់ បណ្តាញចល័ត
បណ្តាញចល័ត អាចអោយអ្នកធ្វើការចែករំលែកនិងរីករាយជាមួយការមើលនូវរូបភាពវីដេអូពីទូរស័ព្ទដៃរបស់អ្នកនៅក្នុងទូរទស្សន៍។
យើងខ្ញុំ​សូមណែនាំ​ឲ្យ​អ្នក​ប្រើសំណៅកំណែ​នៃ​ប្រព័ន្ធប្រតិ. Lollipop ឬ​ថ្មីជាងនេះ​សម្រាប់​ឧបករណ៍​ទំនើប​ប្រើ​ប្រព័ន្ធ​ប្រតិ. អេនដ្រយដ៍​របស់អ្នក។
ការតភ្ជាប់ពីទូរស័ព្ទវៃឆ្លាតទៅនឹង បណ្តាញចល័ត
រៀបចំ​ការភ្ចាប់​ដោយ​ធ្វើតាម​ការណែនាំ​ខាង​ក្រោម។
  1. បញ្ចូលកូនកម្មវិធី LG TV Plus ក្នុង​ឧបករណ៍​ទំនើប។
  2. តភ្ជាប់​ទូរទស្សន៍ ទាំង​ឧបករណ៍​ឆ្លាតវៃ​របស់អ្នក​ទៅ​កាន់​បណ្ដាញ Wi-Fi​តែ​មួយ។
  3. បើក​ដំណើរការ​កូនកម្មវិធី LG TV Plus ហើយ​រៀបចំ​ការភ្ជាប់​ទៅទូរទស្សន៍អ្នក​ដោយ​ធ្វើតាម​សេចក្ដីណែនាំ​ដែល​មាន​បង្ហាញ​លើ​អេក្រង់។
  4. ចុច​ប៊ូតុង ដើមដើម ដើម្បីបង្ហាញរូបភាព ហើយ​បញ្ជី​ឧបករណ៍​ទំនើប​ដែល​មាន​ភ្ជាប់​នឹង​លេចចេញមក​នៅជ្រុង​ខាងស្ដាំ​នៃ​អេក្រង់។
  5. ជ្រើសរើស​ឧបរកណ៍​ទំនើប​ដែល​អ្នកប្រាថ្នាចង់បាន។

ឧបករណ៍​ឆ្លាតវៃ​ដែល​បាន​តភ្ជាប់ឧបករណ៍​ឆ្លាតវៃ​ដែល​បាន​តភ្ជាប់

ឧបករណ៍​ទំនើប​ដែល​ប្រព័ន្ធ​ប្រតិ.​អេនដ្រយដ៍ នឹង​ស្វ័យ​ព្យាយាម​បន្តភ្ជាប់​នៅពេល​ដែល​វា​ចូលតំបន់បណ្ដាញ​ក្រោយ​ការភ្ចាប់ដំបូង​មាន​ការបង្កើត​ឡើង​ហើយ។
ការចែករំលែកមាតិការ បណ្តាញចល័ត
អ្នក​ចែករំលែក និង​រីករាយ​មើល​មេឌៀ ឬ​មាតិកា​ដែល​មាន​ទុក​លើ​ឧបករណ៍​ទំនើប​របស់អ្នក។
  1. បើក​ដំណើរការកូនកម្មវិធី LG TV Plus ដែល​បាន​បញ្ចូល​ក្នុង​ឧបករណ៍​ទំនើប​របស់អ្នក។
  2. រៀបចំ​មេឌៀ ឬ​មាតិកា​ដែល​អ្នក​ប្រាថ្នា​ចង់​ឲ្យ​នៅ​ក្នុង​ទូរទស្សន៍​អ្នក។
បណ្ដា​មុខងារពិសេសៗ​ដែល​ស្គាល់​អាច​ប្រែប្រួល​តាម​សំណៅកំណែ និង​ក្រុមហ៊ុន​ផលិត​ប្រព័ន្ធប្រតិបត្តិការ​នៃ​ឧបករណ៍​ទំនើប​របស់អ្នក។