ការប្រើ​កម្មវិធី​នានា​បាន​យ៉ាង​លឿន និង​ងាយស្រួល​ជាមួយនឹង មុខងារចូលប្រើរហ័ស
ចុច​ ហើយ​សង្កត់​ប៊ូតុង​លេខ​មួយ​លើ​តេឡេបញ្ជា​ដើម្បី​បើក​កូនកម្មវិធី​មួយ ឬ​ដើម្បី​ដាក់ឲ្យ​សកម្ម​នូវ​ទិន្នន័យ​បញ្ចូលខាងក្រៅ​ដែល​បាន​ចុះបញ្ជីចំពោះ​ប៊ូតុង។
Magic Link
  1. បើក​កូនកម្មវិធី​មួយ​ដែល​អ្នក​ចង់​ចុះបញ្ជី ឬ​ជ្រើសរើស​ទិន្នន័យ​បញ្ចូលខាងក្រៅ​មួយ។
  2. ចុច ហើយ​សង្កត់​ប៊ូតុង​លេខ (1~9) ដែល​អ្នក​ចង់​ចុះឈ្មោះ។
  3. នៅពេល​ដែល​វីនដូ​ផុសឡើង​សម្រាប់​ការចុះឈ្មោះ​​លេចចេញមក ជ្រើសរើស​ចុច បាទ/ចាស
បើ​អ្នកចុច ហើយ​សង្កត់​លើ​ប៊ូតុង​លេខ​មួយ​ដែល​មាន​ចុះឈ្មោះ​រួចហើយ នឹង​មាន​ការបំពេញមុខងារ​ដែល​បានចុះបញ្ជី។
ដើម្បីពិនិត្យមើលធាតុ​ដែល​អាច​មាន​ការចុះ​ឈ្មោះ​​បាន ជ្រើសរើស​លេខ​តួលេខ​មួយ​ដែល​មិន​ទាន់​មាន​ការចុះបញ្ជី​នៅ​ក្នុង​ម៉ូដ​កែសម្រួល មុខងារចូលប្រើរហ័ស
បើ​អ្នក​កំពុង​ស្ថិត​ក្នុង​ម៉ូដ​មួយ​ដែល មុខងារចូលប្រើរហ័ស មិន​អាចដំណើរការបាន នឹង​មិនមាន​ការបំពេញ​សកម្មភាព​អ្វី​ឡើយ។
បើ​អ្នក​លុប​កូនកម្មវិធី​ដែល​បាន​ចុះឈ្មោះ មុខងារចូលប្រើរហ័ស នឹង​មាន​ការលុបចេញពីបញ្ជី​វិញ​យ៉ាង​ដូច្នោះដែរ។
អ្នកអាចបន្ថែមប៉ុស្តិ៍ Live TV។ មុខងារ​នេះ​មាន​នៅ​តាម​បណ្ដា​ប្រទេស​ជាក់លាក់​តែប៉ុណ្ណោះ។
ការពិនិត្យមើល និង​ការកែសម្រួល មុខងារចូលប្រើរហ័ស
ចុច​ ហើយ​សង្កត់​ឲ្យ​យូរ​លើ​ប៊ូតុង​លេខ 0 ដែល​លើតេឡេបញ្ជា​ពី​ចម្ងាយរបស់អ្នក។
អេក្រង់​កែសម្រួល មុខងារចូលប្រើរហ័ស លេចចេញមក។

កែសម្រួលមុខងារចូលប្រើរហ័សកែសម្រួលមុខងារចូលប្រើរហ័ស

  1. ការជ្រើសរើស​តួលេខ​មួយ​ដែល​មានការចុះ​ឈ្មោះ​រួចហើយ នឹងបើក​ឲ្យ​មាន​ការលុបវាចេញពី​បញ្ជី​វិញ។
  2. នៅពេល​ដែល​អ្នកជ្រើសរើស​តួលេខ​មួយ​ដែល​មិន​ទាន់មានការចុះឈ្មោះ​ធាតុ​នានា​ដែល​អាច​មាន​ការចុះបញ្ជី​បាន នឹង​មាន​ការបង្ហាញ​ឲ្យ​ឃើញ។
  3. ធាតុ​មួយ​ដែល​មាន​ការចុះ​ឈ្មោះ​ហើយ​ទៅ​នឹង​តួលេខ​មួយ​ផ្សេងទៀត មាន​ការបញ្ជាក់ប្រាប់​ដោយ​សញ្ញា​គូស​ធីក។
  4. អ្នក​អាច​មើល​សេចក្ដីណែនាំសង្ខេប​សម្រាប់​មុខងារ​នេះ​បាន។