តើMagic Remoteជាអ្វី?

ប្រើ​ Magic Remoteប្រើ​ Magic Remote ប្រើ​ Magic Remoteប្រើ​ Magic Remote

អ្នកអាចជ្រើសរើសមុខងារដែលអ្នកចង់ដោយងាយស្រួល និងលឿន​ដោយផ្លាស់ទី និងទស្សន៍ទ្រនិចលើកញ្ចក់ទូរទស្សន៍ ដូចដែលអ្នកប្រើ​កណ្ដុរលើកញ្ចក់កុំព្យូទ័រដែរ។
អ្នកអាចទិញMagic Remoteដោយឡែក ប្រសិនបើគេមិនបានផ្ដល់ជូន។
ការផ្គូផ្គងMagic Remote
អ្នកត្រូវផ្គូផ្គងMagic Remoteជាមួយទូរទស្សន៍ LG webOS ដើម្បីប្រើវា។
ផ្គូផ្គង​​តេឡេ​ពិសេសសិន មុន​នឹង​ប្រើ​ដូចខាងក្រោម៖
  1. បើកទូរទស្សន៍។ ប្រហែល 20 វិនាទី ចង្អុរ​តេឡេ​តម្រង់ទៅទូរទស្សន៍ ហើយចុច ដំណើរការ (គ្មាន​បញ្ហា)
  2. តេឡេនឹងចុះឈ្មោះដោយស្វ័យប្រវត្តិ ហើយ​សារ​ដែល​បង្ហាញ​ថា​ការផ្គូផ្គងបានបញ្ចប់​នឹងបង្ហាញលើកញ្ចក់ទូរទស្សន៍។
បើ​ការ​ចុះបញ្ជីMagic Remoteមិន​បាន​សម្រេច បិទ​ទូរទស្សន៍ រួច​បើក​វិញ បន្ទាប់​ព្យាយាម​ចុះបញ្ជី​សារជាថ្មី។
ការចុះឈ្មោះ​តេឡេ​ពិសេស​ម្ដងទៀត
បើ​សញ្ញា​ព្រួញ​របស់ Magic Remote ​មិន​បង្ហាញ​​លើ​ទូរទស្សន៍​ទេ​នោះ អ្នក​ត្រូវ​តែ​ចុះបញ្ជី​វា​ម្ដងទៀត។
  1. ចុចប៊ូតុង GUIDE ប្រហែល 5 វិនាទី នៅ​ពេល​កំពុង​ចង្អុរ​ទៅ​ទូរទស្សន៍។
  2. តេឡេដែលបានចុះឈ្មោះពីមុនត្រូវបានលុបចោល ហើយចុះឈ្មោះម្ដងទៀត។
ការប្រើMagic Remote
  1. បើ​អ្នក​អង្រួនMagic Remoteទៅ​ឆ្វេង និង​ស្ដាំ​ខណៈ​កំពុង​ចង្អុល​វា​លើ​ទូរទស្សន៍ សញ្ញាព្រួញ​នឹង​លេចចេញមក​លើ​អេក្រង់​ទូរទស្សន៍។
    បើ​អ្នក​ចល័ត​តេឡេបញ្ជាពីចម្ងាយ​តាម​ទិសដៅ​ដែល​អ្នក​ចង់បាន សញ្ញាព្រួញ​នឹង​ទៅ​តាម​ចលនា​នោះ។
  2. ចល័ត​សញ្ញាព្រួញ​ទៅ​កាន់​ទៅ​ទីតាំង​ដែល​អ្នក​ចង់បាន ហើយ​ចុច​ប៊ូតុង ដំណើរការ (គ្មាន​បញ្ហា) ដើម្បី​ប្រតិបត្តិ​មុខងារ។
  3. បើ​មិន​ទាន់​មាន​ការប្រើ​សញ្ញាព្រួញ​​ក្នុង​មួយ​រយៈពេល វា​នឹង​បាត់ទៅវិញ។ នៅពេល​សញ្ញាព្រួញ​បាត់​ពីអេក្រង់​ទៅ​វិញ អង្រួនMagic Remoteទៅ​ស្ដាំ និង​ទៅ​ឆ្វេង។ ពេល​នោះ​វា​នឹង​លេច​សារជាថ្មី។
    ទស្សន៍ទ្រនិចនឹងបាត់ ប្រសិនបើអ្នកចុចប៊ូតុង ឡើង ចុះ ឆ្វេង ស្ដាំ ហើយ​តេឡេពិសេសនឹងដំណើរការជាការបញ្ជាធម្មតា។
បើ​សញ្ញាព្រួញ​មិន​ដើររលូន​ទេ​នោះ អ្នក​អាច​ប្ដូរ​កំណត់​សញ្ញាព្រួញ​ដោយ​ចល័ត​វា​ទៅ​ជ្រុង​នៃ​អេក្រង់។
ប្រើតេឡេ​ក្នុងចម្ងាយដែលបានបញ្ជាក់ (ក្នុងចម្ងាយ 33 ហ្វីត ឬ 10 ម៉ែត្រ)។ អ្នកប្រហែលជួបប្រទះបញ្ហាទំនាក់ទំនង នៅពេលប្រើឧបករណ៍ក្រៅ​តំបន់សេវា ឬប្រសិនបើមានឧបសគ្គក្នុងតំបន់សេវា។
អ្នកប្រហែលជួបប្រទះបញ្ហាទំនាក់ទំនង នៅ​ពេល​ប្រើ​ឧបករណ៍​ជំនួយ។ ឧបករណ៍ដូចជា ម៉ាស៊ីនអាំងសាច់ និងឧបករណ៍ LAN អត់ខ្សែដំណើរការ​ក្នុងហ្រ្វេកង់ដូចគ្នា ​(2.4 GHz) ដូចMagic Remoteដែរ។ វាអាចបណ្ដាលឲ្យមានបញ្ហាទំនាក់ទំនង។
ឥទ្ធិលពល​នានា​អាច​បណ្ដាល​ឲ្យMagic Remoteមាន​មុខងារ​ខុសប្រក្រតិ​ទៅ​បាន។
សូមប្រយត្ន័ មិនត្រូវបុកជាមួយនឹងគ្រឿងសង្ហារឹម ឧបករណ៍អេឡិចត្រូនិច ឬមនុស្សនៅជិតៗនោះ នៅពេលប្រើMagic Remote។
ការកំណត់ទស្សន៍ទ្រនិចរបស់Magic Remote
អ្នកអាចកំណត់ល្បឿន និងទ្រង់ទ្រាយទស្សន៍ទ្រនិចដែលអ្នកចង់បាន នៅពេលវាបង្ហាញលើអេក្រង់។
  1. ចុចប៊ូតុង ដើមដើម លើតេឡេ ហើយជ្រើសរើស រូបតំណាង​ការកំណត់រូបតំណាង​ការកំណត់ លើផ្នែកខាងស្តាំ។
  2. ជ្រើសរើស រូបតំណាង ឬ​រូបតំណាង​កំណត់​ទាំងអស់រូបតំណាង ឬ​រូបតំណាង​កំណត់​ទាំងអស់ លទ្ធភាពប្រើប្រាស់ ជម្រើសទ្រនិច
លឿនតាមដាន
កំណត់ល្បឿនទស្សន៍ទ្រនិច។
ស្តាយល៍ / ទំហំ
ជ្រើសរើសទំហំ និងម៉ូដទស្សន៍ទ្រនិច។