ការកំណត់​កា​របញ្ជា​សកល
អ្នកអាចបញ្ជាឧបករណ៍ដូចជា Set-Top Box ឬ Blu-ray Player ឬ Home Theater ដោយប្រើប្រាស់Magic Remote ឬ Slim Remote។
  1. ពិនិត្យថាឧបករណ៍ដែលអ្នកចង់កំណត់បានភ្ជាប់ទៅទូរទស្សន៍របស់អ្នក។
  2. ចុចប៊ូតុង ដើមដើម លើតេឡេ ហើយជ្រើសរើស ប៊ូតុង​បញ្ចូលទិន្នន័យប៊ូតុង​បញ្ចូលទិន្នន័យ លើផ្នែកខាងស្តាំ។
    (ចុច​ប៊ូតុង ជ្រើសរើស​ទិន្នន័យ​បញ្ចូលជ្រើសរើស​ទិន្នន័យ​បញ្ចូល លើតេឡេ។)
  3. ជ្រើសរើស ធាតុបញ្ចូលទាំងអស់ ហើយចូលទៅ ធាតុបញ្ចូល
  4. ជ្រើសរើសម៉ូដបញ្ចូលដែលឧបករណ៍ភ្ជាប់ក្នុង ធាតុបញ្ចូល
  5. ប្រិសនបើអ្នកចុច ដំឡើងអង្គបញ្ជាសកលអ្នកអាចកំណត់​ការ​បញ្ជា​សកល។ សូមធ្វើតាមការណែនាំនៅកញ្ចក់ទូរទស្សន៍ ដើម្បីបញ្ចប់ការកំណត់។
ប្រសិនបើអ្នកចង់ប្តូរ ឬបញ្ឈប់​ការ​កំណត់​បបញ្ជា​សកល សូមចូលទៅ ដើមដើម ប៊ូតុង​បញ្ចូលទិន្នន័យប៊ូតុង​បញ្ចូលទិន្នន័យ ធាតុបញ្ចូលទាំងអស់ ហើយជ្រើសរើស កែសម្រួលអង្គបញ្ជាសកល
អ្នកក៏អាចកំណត់​ការ​បញ្ជា​សកលនៅ​ក្នុង ដើមដើម កម្មវិធីភ្ជាប់ឧបករណ៍
អ្នកប្រើការកំណត់បែបនេះជាមួយតែMagic Remote ឬ Slim Remote ប៉ុណ្ណោះ។
(តេឡេដែលផ្តល់ឱ្យខុសគ្នាដោយអាស្រ័យលើម៉ូដែល។)
អ្នកអាចទិញMagic Remoteដោយឡែក ប្រសិនបើគេមិនបានផ្ដល់ជូន។
មុខងារ​នេះ​មាន​នៅ​តាម​បណ្ដា​ប្រទេស​ជាក់លាក់​តែប៉ុណ្ណោះ។
នៅពេលប្តូរការកំណត់ សូមពិនិត្យឧបករណ៍ដែលត្រូវប្តូរគឺនៅបើក។
អ្នកអាចកំណត់ឧបករណ៍មួយក្នុងមួយប្រភេទបាន។
ប្រសិនបើអ្នកភ្ជាប់បណ្ដាញមុនពេលកំណត់​ការ​បញ្ជា​សកល ការធ្វើបច្ចុប្បន្នភាពចុងក្រោយបង្អស់សម្រាប់បញ្ជីក្រុមហ៊ុនដែលគាំទ្រនឹងក្លាយជាអាចប្រើបាន។
ប៊ូតុងមួយចំនួនអាចមិនដំណើរការ អាស្រ័យ​លើ​ម៉ូដែល​នៃ​ឧបករណ៍​ខាង​ក្រៅនោះ។
ដាក់ឧបករណ៍នេះនៅក្បែរទូរទស្សន៍សម្រាប់ប្រតិបត្តិការគ្មានតំណ។
ប្រសិនបើមានឧបសគ្គមួយនៅខាងមុខឧបករណ៍ វាប្រហែល​មិន​អាច​ទទួល​សញ្ញាបានត្រឹមត្រូវទេ។ ប្រិសនបើឧបករណ៍នៅក្នុងថតតុ សូមបើកថតតុចោល។