ការប្រើ SIMPLINK
អ្នកអាចបញ្ជា និងប្រើប្រាស់ឧបករណ៍ពហុផ្សព្វផ្សាយដែលភ្ជាប់តាម HDMI ជាមួយតេឡេទូរទស្សន៍បានយ៉ាងស្រួល។
  1. សូមភ្ជាប់រន្ធចេញ SIMPLINK HDMI ទៅរន្ធរបស់ទូរទស្សន៍ HDMI IN ដោយប្រើខ្សែ HDMI។
  2. ចុចប៊ូតុង ដើមដើម លើតេឡេ ហើយជ្រើសរើស រូបតំណាង​ការកំណត់រូបតំណាង​ការកំណត់ លើផ្នែកខាងស្តាំ។
  3. ចូលទៅ រូបតំណាង ឬ​រូបតំណាង​កំណត់​ទាំងអស់រូបតំណាង ឬ​រូបតំណាង​កំណត់​ទាំងអស់ ទូទៅ ហើយជ្រើសរើស SIMPLINK (HDMI-CEC)
  4. កំណត់ SIMPLINK (HDMI-CEC) ទៅ បើក
  5. ផ្លាស់ប្ដូរការកំណត់ ធ្វើសមកាលកម្មថាមពលដោយស្វ័យប្រវត្តិ ទៅ បើកបិទ (ប្រសិនបើ Auto Power Sync ត្រូវបានកំណត់ទៅ បើកនោះការបើកឧបករណ៍ដែលភ្ជាប់ SIMPLINK នឹងធ្វើឲ្យទូរទស្សន៍​បើក។ នៅពេលអ្នកបិទទូរទស្សន៍ នោះឧបករណ៍នឹងបិទដែរ។)
  6. សូមបើកឧបករណ៍ភ្ជាប់។ នៅពេលទូរទស្សន៍ភ្ជាប់ទៅនឹងឧបករណ៍ដោយស្វ័យប្រវត្តិ នោះឧបករណ៍បញ្ជូលនឹងប្តូរ។
    ប្រសិនបើឧបករណ៍មិនបានភ្ជាប់ទៅនឹងទូរទស្សន៍ដោយស្វ័យប្រវត្តិទេ សូមចុចប៊ូតុង Input។
មុខងារនេះដំណើរការជាមួយតែឧបករណ៍ដែលមានឡូហ្គោ រូប​សញ្ញា SIMPLINKរូប​សញ្ញា SIMPLINK ប៉ុណ្ណោះ។ សូមពិនិត្យឡូហ្គោ SIMPLINK លើឧបករណ៍ភ្ជាប់ខាងក្រៅ។
វាអាចមានបញ្ហាក្នុងការប្រើឧបករណ៍ ប្រសិនបើ​ឧបករណ៍​មិន​ត្រូវ​តាមសេចក្តីលម្អិតដែលបានកំណត់។
ខ្សែរ HDMI ល្បឿនលឿន​និង (ឧបករណ៍​បញ្ជា​គ្រឿង​អេឡិចត្រូនិចរបស់អតិថិជន) គឺតម្រូវឱ្យប្រើប្រាស់ SIMPLINK។ លេខកូដ 13 របស់ខ្សែ HDMI ល្បឿនលឿន ប្រើសម្រាប់បញ្ជូនទិន្នន័យរវាងឧបករណ៍។
ប្រសិនបើអ្នកចង់ភ្ជាប់សំឡេងចេញក្រៅទៅឧបករណ៍បំពងសំឡេងខាងក្រៅដោយភ្ជាប់តាមខ្សែ HDMI សូមកំណត់ SIMPLINK (HDMI-CEC) ទៅ បើក
មុខងារ SIMPLINK ដែល​បាន​គាំទ្រ
លេង​ភ្លាមៗ
នៅពេលអ្នកចាប់ផ្តើមឧបករណ៍ពហុផ្សព្វផ្សាយ នោះអ្នកអាចមើលឃើញមាតិកាបានភ្លាមៗពីឧបករណ៍លើទូរទស្សន៍ ដោយមិនបាច់បញ្ជាអ្វីទេ។
បញ្ជាឧបករណ៍ដោយប្រើប្រាស់តេឡេទូរទស្សន៍
ជួយឱ្យអ្នកប្រើប្រាស់បញ្ជាឧបករណ៍ពហុផ្សព្វផ្សាយជាមួយតេឡេទូរទស្សន៍ ដើម្បីមើលមាតិកា។
មុខងារទស្សន៍ទ្រនិចរបស់Magic Remoteអាចត្រូវបានគេកំណត់។
បិទថាម​ពល​មេ
ប្រសិនបើ ធ្វើសមកាលកម្មថាមពលដោយស្វ័យប្រវត្តិ ត្រូវបានកំណត់ទៅ បើក ក្នុងការកំណត់ SIMPLINK (HDMI-CEC) ហើយអ្នកបិទទូរទស្សន៍របស់អ្នក នោះឧបករណ៍ដែលភ្ជាប់ទូរទស្សន៍របស់អ្នកតាមរយៈ SIMPLINK ក៏ត្រូវបិទដែរ។ ដូចគ្នានេះដែរ ប្រសិនបើ​អ្នក​បិទ​ឧបករណ៍​ដែល​ភ្ជាប់​ទូរទស្សន៍​របស់​អ្នក​តាមរយៈ SIMPLINK នោះទូរទស្សន៍របស់អ្នកនឹងត្រូវបិទ។
មុខងារនេះមាននៅក្នុងឧបករណ៍ជាក់លាក់ប៉ុណ្ណោះ។
បើក​ថាមពល​មេ
ប្រសិនបើ ធ្វើសមកាលកម្មថាមពលដោយស្វ័យប្រវត្តិ ត្រូវបានកំណត់ទៅ បើក នៅក្នុងការកំណត់ SIMPLINK (HDMI-CEC) នោះការបើកឧបករណ៍ដែលភ្ជាប់ SIMPLINK នឹងធ្វើឲ្យទូរទស្សន៍បើក។
ប្រសិនបើ SIMPLINK (HDMI-CEC) ត្រូវបានកំណត់ទៅ បិទនោះ ធ្វើសមកាលកម្មថាមពលដោយស្វ័យប្រវត្តិ មិនអាចកំណត់ទៅជា បើកបានទេ។