ការប្រើកណ្ដុរ​យូអេសប៊ី​មានខ្សែ ឬគ្មានខ្សែ
ភ្ជាប់កូនកណ្ដុលរបស់អ្នកទៅរន្ធ​យូអេសប៊ី។ ប្រើកូនកណ្ដុលដើម្បីរំកិលទស្សន៍ទ្រនិចលើកញ្ចក់ទូរស្សន៍ និងជ្រើសរើសមឺនុយដែលអ្នកចង់បាន។
ប៊ូតុងខាងស្ដាំ និងប៊ូតុងពិសេសលើកូនកណ្ដុលមិនដំណើរការ​ទេ។
នៅពេលប្រើកណ្ដុរ ឬក្ដារចុច​យូអេសប៊ីគ្មានខ្សែ ការប្រើអាចប៉ះពាល់ដោយសារចម្ងាយ និងស្ថានភាពគ្មានខ្សែ។
ការប្រើក្ដារចុច​យូអេសប៊ីមានខ្សែ ឬគ្មានខ្សែ
ភ្ជាប់ក្ដារចុចរបស់អ្នកទៅរន្ធយូអេសប៊ី។ អ្នកអាចបញ្ជូលអត្ថបទដោយប្រើក្ដារចុចដែលបានភ្ជាប់។
យើងមិនអាចបញ្ចូលអត្ថបទលើកញ្ចក់ទូរទស្សន៍មួយចំនួនទេ។
អ្នកគួរប្រើផលិតផលដែលត្រូវបានធ្វើតេស្តសមត្ថភាពប្រើប្រាស់ជាមួយទូរទស្សន៍ LG។
LOGITECH K360, LOGITECH K400, LOGITECH K750, LG Electronics MKS-1200
អ្នកអាចប្ដូរភាសាដែលត្រូវបញ្ចូលដោយចុចគ្រាប់ចុចប្ដូរភាសា ឬគ្រាប់ចុច Alt ខាងស្ដាំ និងដោយចុច Ctrl និង Space ដំណាលគ្នា។
ការប្រើក្ដារចុច​យូអេសប៊ី​គ្មានខ្សែ​អាច​ប៉ះពាល់​ដោយសារ​ចម្ងាយ​ប្រើប្រាស់ និងបរិយាកាសគ្មានខ្សែ។
ដើម្បីបញ្ចូលអត្ថបទនៅក្នុងចន្លោះអត្ថបទ ប្រើក្ដារចុចលើកញ្ចក់​ទូរទស្សន៍​របស់អ្នក ឬក្ដារចុច​យូអេសប៊ី។