ការប្រើម៉ឺនុយបន្តផ្ទាល់
អ្នកអាចប្រើប្រាស់មុខងារពាក់ព័ន្ធដោយងាយស្រួល នៅពេលមើលការផ្សព្វផ្សាយតាមទូរទស្សន៍។
-
ដំណើរការ Live TV ដោយចុច
។
-
រំកិលទស្សន៍ទ្រនិចរបស់ Magic Remote ទៅផ្នែកខាងស្តាំនៃកញ្ចក់ទូរទស្សន៍។ អ្នកក៏អាចចុចប៊ូតុង
លើតេឡេដើម្បីមើលម៉ឺនុយបន្តផ្ទាល់។
- ប៉ុស្តិ៍ : មើលតារាងមាតិកាផ្សព្វផ្សាយដែលកំពុងតែចាក់ផ្សាយ។
- បានណែនាំ : ទទួលយកការណែនាំអំពីប៉ុស្តិ៍ និងកម្មវិធីអាស្រ័យលើប្រវតិ្តការមើលរបស់អ្នក។
ប៉ុស្តិ៍ដែលបង្ហាញនៅក្នុងបញ្ជីប៉ុស្តិ៍គឺជាការកំណត់ ប៉ុស្តិ៍ដែលផ្តល់ដោយអ្នកផ្តល់សេវាផ្សព្វផ្សាយ។ ដូច្នេះ ប្រសិនបើអ្នកផ្តល់សេវាផ្សព្វផ្សាយបានផ្លាស់ប្តូរការកំណត់ប៉ុស្តិ៍របស់ខ្លួនដោយមិនបានជូនដំណឹង នោះប៉ុស្តិ៍ដែលបង្ហាញនៅក្នុងបញ្ជីប៉ុស្តិ៍អាចខុសពីប៉ុស្តិ៍ទូរទស្សន៍ជាក់ស្តែង។
ដោយសារព័ត៌មានរបស់ប៉ុស្តិ៍ដែលបង្ហាញនៅក្នុងបញ្ជីប៉ុស្តិ៍មានព័ត៌មានដែលផ្តល់ដោយអ្នកផ្តល់ Electronic Program Guide (EPG) ខាងក្រៅ វាអាចខុសពីប៉ុស្តិ័ទូរទស្សន៍ជាក់ស្តែង។
ដើម្បីទទួលបានសេវាដែលបានណែនាំត្រឹមត្រូវ អ្នកត្រូវកំណត់បណ្តាញ តំបន់ និងការកំណត់ដោយស្វ័យប្រវត្តិរបស់អ្នក។
ធាតុដែលអាចកំណត់រចនាសម្ព័ន្ធបានខុសគ្នាទៅតាមប្រទេស។