ការប្រើ​ការ​លេង​ឡើងវិញ​ផ្ទាល់ (លេង​ឡើងវិញ​តាម​ពេលវេលា​ជាក់ស្ដែង)
វាជា​មុខងារ​ដែល​អ្នក​អាច​ប្រើប្រាស់​ដើម្បី​រក្សាទុក​កម្មវិធីដែល​អ្នក​កំពុងមើល​ទៅក្នុង​ថាសរឹង​យូអេសប៊ី​ជា​បណ្តោះអាសន្ន ដូច្នេះ​អ្នកអាច​ចាក់​មើល​ឈុត​ណាមួយដែលអ្នកមិនបានមើល នៅពេលមើលទូរទស្សន៍។ មុខងារនេះអាចឱ្យអ្នកបន្តមើលពីកន្លែងដែលអ្នកបានមើលពីមុន ប្រសិន​បើ​អ្នកចេញទៅក្រៅ។
  1. ស៊ក​ថាសរឹង​យូអេសប៊ីចូលទៅក្នុងរន្ធ​យូអេសប៊ី។
  2. សូមចុចប៊ូតុង ចាប់ផ្តើម LIVE PLAYBACK នៅជ្រុងខាងឆ្វេងនៃកញ្ចក់ទូរទស្សន៍។
  3. នៅពេលមើលការផ្សព្វផ្សាយបន្តផ្ទាល់ ប្រើ​ទស្សន៍ទ្រនិច​ដើម្បី​ជ្រើសរើស​ចំណុចមួយលើរបាដំណើរការដែលអ្នកចង់បន្តការមើល។ អ្នកក៏អាចចុចប៊ូតុង ឆ្វេងឆ្វេង / ស្ដាំស្ដាំ លើតេឡេ​របស់អ្នក ដើម្បី​ប្រើប្រាស់​មុខងារ​នេះ។
    ជ្រើសរើសចំណុចមួយ មុនចំណុចបច្ចុប្បន្នលើរបាដំណើរការ។

លេង​ឡើងវិញ​បន្ត​ផ្ទាល់លេង​ឡើងវិញ​បន្ត​ផ្ទាល់

ជ្រើសរើសឧបករណ៍មួយដែលត្រូវប្រើជាមួយនឹង​ការ​លេង​ឡើងវិញ​ផ្ទាល់នៅពេល​ថាសរឹង​យូអេសប៊ី​ពីរ ឬច្រើនត្រូវបានភ្ជាប់ទៅទូរទស្សន៍។
អ្នកមិនអាចប្រើប្រាស់ឧបករណ៍ផ្ទុកឯកសារ​យូអេសប៊ី។ ភា្ជប់​ថាសរឹង​យូអេសប៊ី​មួយដែលមានទំហំ 80 ជីកាបៃឬលើសពីនេះ។
ប្រសិនបើមិនមានទំហំទំនេរនៅសល់គ្រប់គ្រាន់នៅក្នុង HDD USB ទេ នោះ​Live Playback ​អាចដំណើរការមិនបានល្អ។ ដើម្បីប្រើមុខងារ Live Playback អ្នកត្រូវការ​ HDD USB ដែល​មាន​ទំហំ​យ៉ាង​តិច 2.3 ជីកាបៃ។
គេអាចប្រើវានៅក្នុងការផ្សព្វផ្សាយបែបអាណាឡុក ឬឌីជីថល និង​នៅ​ក្នុង​ទម្រង់​ចូល។ ប៉ុន្តែ អ្នកមិនអាចប្រើប្រាស់ជម្រើសនេះបានទេ នៅពេល​កំពុង​ស្តាប់​ប៉ុស្តិ៍​វិទ្យុ។
(មុខងារ​នេះមាន​នៅ​តាម​បណ្ដា​ម៉ូដែល​ជាក់លាក់តែ​ប៉ុណ្ណោះ។)
ប៉ុស្តិ៍​នានា​ដែល​បាន​ភ្ជាប់​ទៅ​COMPONENT IN និង HDMI IN មិនស្គាល់ Live Playbackទេ។
(រន្ធCOMPONENT IN អាចប្រើបានបានតាមម៉ូដែលជាក់លាក់មួយចំនួនប៉ុណ្ណោះ។)
ជាមួយនឹងមុខងារ​លេង​ឡើងវិញ​ផ្ទាល់ អ្នកអាចដំណើរការកម្មវិធីឡើងវិញរហូតដល់ទៅពីរម៉ោង អាស្រ័យលើសមត្ថភាពផ្ទុកដែលនៅសល់របស់​ថាសរឹង​យូអេសប៊ី។ ពេលនេះប្រហែលជាមានភាពខុសគ្នាអាស្រ័យទៅលើតំបន់របស់អ្នក។
វីដេអូដែលរក្សាទុកនៅក្នុងទម្រង់​ការ​លេង​ឡើងវិញ​ផ្ទាល់​ត្រូវបានលុប ប្រសិនបើអ្នកបិទទូរទស្សន៍ដោយមិនបានថតទុក។
សម្រាប់ម៉ូដែល HD ធំសម្បើម​មួយចំនួន ប្រសិនបើមុខងារ​លេង​ឡើងវិញ​ផ្ទាល់​កំពុងប្រើប្រាស់សម្រាប់ប៉ុស្តិ៍អាណាឡុក អ្នក​មិន​អាច​ជ្រើសរើស​ផ្នែក​កំពុងផ្ទុក​នៃកម្មវិធីដែលផ្សាយនៅក្នុងកម្រិត HD ធំសម្បើម ទេ។ (ប៉ុស្តិ៍នឹងត្រូវប្តូរទៅជាកម្មវិធីបច្ចុប្បន្នដែលកំពុងផ្សាយ នៅ​ពេល​អ្នក​ព្យាយាម​ជ្រើសរើសផ្នែកនោះ។)