ការប្រើមុខងារ
ជាមួយនឹងទូរទស្សន៍ LG webOS អ្នកអាចប្រើមុខងាថតបាន។
ការប្រើប្រាស់ការថតភ្លាមៗ
-
ភ្ជាប់ថាសរឹងយូអេសប៊ី ឬផ្លាសយូអេសប៊ីទៅរន្ធយូអេសប៊ី។
ជាការល្អ អ្នកគួរថតទុកក្នុងថាសរឹងយូអេសប៊ី។ - នៅពេលកំពុងមើលការផ្សាយផ្ទាល់ សូមចុចប៊ូតុង ។
-
សូមចុចប៊ូតុង
នៅជ្រុងខាងឆ្វេងនៃកញ្ចក់ទូរទស្សន៍។
-
ប្រសិនបើអ្នកចង់ឈប់ថត សូមចុចប៊ូតុង
។
បញ្ហាដែលត្រូវយកចិត្តទុកដាក់នៅពេលថត
នៅពេលថត សូមចុចប៊ូតុង ដើម្បីបង្ហាញព័ត៌មានអំពីការថត។
រយៈពេលនៃការថតអាចកំណត់មុនពេលចាប់ផ្ដើមថតបាន។
ប្រសិនបើឧបករណ៍ផ្ទុកយូអេសប៊ីជាច្រើនត្រូវបានភ្ជាប់ នោះឧបករណ៍ផ្ទុកដែលបានថតទុកចុងក្រោយគេ នឹងត្រូវបានជ្រើសរើសដោយស្វ័យប្រវត្តិ។
ទំហំទំនេររបស់ថាសរឹងយូអេសប៊ីត្រូវតែមានទំហំយ៉ាងតិចណាស់ 1 ជាកាបៃ។
ទំហំឧបករណ៍ផ្ទុកយូអេសប៊ីត្រូវមានយ៉ាងតិចណាស់ 4 ជីកាបៃ។
រយៈពេលដែលអាចថតបានអាចខុសគ្នា អាស្រ័យលើសមត្ថភាពផ្ទុករបស់ឧបករណ៍ផ្ទុកយូអេសប៊ីរបស់អ្នក។
នៅពេលឧបករណ៍ផ្ទុកយូអេសប៊ីត្រូវបានប្រើសម្រាប់ការថតលើកដំបូង ទូរទស្សន៍នឹងឆ្លងកាត់ការធ្វើតេស្ដដំណើរការ។ អ្នកអាចថតបាននៅពេលណាដែលការធ្វើតេស្ដបានបញ្ចប់។
ដោយសារតែបច្ចេកវិទ្យាការពារមាតិកាត្រូវបានប្រើប្រាស់ វីដេអូដែលបានថតទុកមិនអាចបើកបានលើកំព្យូទ័រ ឬម៉ូដែលទូរទស្សន៍ផ្សេងៗបានឡើយ។ ហើយវីដេអូក៏មិនអាចចាក់បាន ប្រសិនបើសៀគ្វីវីដេអូទូរទស្សន៍ត្រូវបានប្ដូរ។
ប្រសិនបើគ្មានឧបករណ៍យូអេសប៊ីត្រូវបានភ្ជាប់ទេ នោះការថតនឹងត្រូវផ្ទុកក្នុងអង្គចងចាំខាងក្នុង។ ភ្ជាប់ឧបករណ៍ផ្ទុកយូអេសប៊ី ដើម្បីរក្សាទុកការថតបន្ថែមទៀត។
(មុខងារនេះមាននៅតាមបណ្ដាម៉ូដែល ឬប្រទេសជាក់លាក់តែប៉ុណ្ណោះ។)
(មុខងារនេះមាននៅតាមបណ្ដាម៉ូដែល ឬប្រទេសជាក់លាក់តែប៉ុណ្ណោះ។)
មិនត្រូវដកខ្សែយូអេសប៊ីចេញនៅពេលកំពុងថតឡើយ។
ប្រសិនបើអ្នកបង្ខំបិទទូរទស្សន៍របស់អ្នកនៅពេលកំពុតថត នោះមាតិកាដែលកំពុងថតអាចមិនត្រូវបានរក្សាទុកបានទេ។ ជាការល្អ អ្នកត្រូវឈប់ថត និងពិនិត្យមើលថាប៉ុស្ដិ៍ត្រូវបានថតទុករួច មុនពេលបិទទូរទស្សន៍។
ប្រសិនបើឧបករណ៍ផ្ទុកយូអេសប៊ីមានបញ្ហា នោះមុខងារអាចប្រតិបត្តិការខុសពីធម្មតា។
ឧបករណ៍ផ្ទុកយូអេសប៊ីអាចមិនដំណើរការ ឬដំណើរការមិនពេញលេញទេ នៅពេលហាប់យូអេសប៊ី ឬខ្សែតត្រូវបានប្រើ។
ចាប់តាំងពីឧបករណ៍ផ្ទុកអាចប្រើប្រាស់បានសម្រាប់គោលបំណងផ្សេងទៀតជាង ម៉ាស៊ីនពេលវេលានៃការថតអាចឈប់ ប្រសិនបើទំហំផ្ទុកទំនេរមិនគ្រប់គ្រាន់។ ជាការល្អ អ្នកគួរប្រើឧបករណ៍ផ្ទុកដែលមានទំហំផ្ទុកគ្រប់គ្រាន់។
នៅពេលកំពុងថត អ្នកអាចមើលប៉ុស្តិ៍ផ្សេង ឬប្រើមុខងារផ្សេងបាន។
ប៉ុន្ដែអ្នកមិនអាចមើលប៉ុស្តិ៍អាណាឡុកបានទេ នៅពេលអ្នកកំពុងថតប៉ុស្ដិ៍អាណាឡុក។
(មុខងារនេះមាននៅតាមបណ្ដាម៉ូដែល ឬប្រទេសជាក់លាក់តែប៉ុណ្ណោះ។)
(មុខងារនេះមាននៅតាមបណ្ដាម៉ូដែល ឬប្រទេសជាក់លាក់តែប៉ុណ្ណោះ។)
ធាតុដែលអាចកំណត់រចនាសម្ព័ន្ធបានខុសគ្នាទៅតាមម៉ូដែល។
មុខងារមួយចំនួនប្រហែលមិនអាចប្រើបានទេ នៅពេលការថតកំពុងដំណើរការ។
សម្រាប់ម៉ូដែល HD ធំសម្បើម ប្រសិនបើបើមាតិកាកម្រិត HD ធំសម្បើម ត្រូវបានចាក់នៅពេលថតកម្មវិធីផ្សាយជាអាណាឡុក ការថតនឹងត្រូវបានរក្សាទុក និងឈប់ដោយស្វ័យប្រវត្តិ។
សម្រាប់ម៉ូដែល HD ធំសម្បើម ប្រសិនបើកំពុងថតកម្មវិធីដែលផ្សាយជាអាណាឡុកហើយមាតិកា ឬកម្មវិធីកំពុងផ្សាយក្នុងកម្រិត HD ធំសម្បើម ប៉ុស្ដិ៍នេះនឹងប្ដូរទៅជាអាណាឡុកដោយស្វ័យប្រវត្តិ។
ប៉ុស្ដិ៍ដែលភ្ជាប់ទៅ COMPONENT IN និង HDMI IN នឹងមិនត្រូវបានថតទុកនៅពេលថតតាមយៈការដាក់បញ្ចូលឡើយ។
(រន្ធCOMPONENT IN អាចប្រើបានបានតាមម៉ូដែលជាក់លាក់មួយចំនួនប៉ុណ្ណោះ។)
(រន្ធCOMPONENT IN អាចប្រើបានបានតាមម៉ូដែលជាក់លាក់មួយចំនួនប៉ុណ្ណោះ។)
ប៊្លូធូស និងរន្ធយូអេសប៊ីអាចមិនដំណើរការបានពេញលេញនៅពេលកំពុងថតសម្លេងជាមួយឧបករណ៍យូអេសប៊ីឡើយ។
ការថតដែលមានរយៈពេលតិចជាង 10 វិនាទីនឹងមិនត្រូវបានរក្សាទុកទេ។
អ្នកអាចរក្សាទុកមាតិការហូតដល់ចំនួន 600 នៅលើឧបករណ៍ផ្ទុកមួយ។