ដើម្បី​ប្រើអត្ថបទ​បង្ហាញ​លើ​ទូរទស្សន៍​
អត្ថបទ​បង្ហាញ​លើ​ទូរទស្សន៍​ជាសេវាឥតគិតថ្លៃមួយដែលផ្ដល់ដោយស្ថានីយទូរទស្សន៍​ដែល​ផ្ដល់ព័ត៌មានជាអក្សរអំពីកម្មវិធីទូរទស្សន៍ ព័ត៌មាន និងអាកាសធាតុ។
កម្មវិធីបម្លែងអត្ថបទ​បង្ហាញ​លើ​ទូរទស្សន៍​របស់ទូរទស្សន៍នេះអាចគាំទ្រប្រព័ន្ធ SIMPLE, TOP និង FASTEXT ។
  1. ចុចប៊ូតុង TEXT លើឧបករណ៍បញ្ជារបស់អ្នកនៅពេលកំពុងមើល​ទូរទស្សន៍។
  2. បង្អួច​អត្ថបទ​បង្ហាញ​លើ​ទូរទស្សន៍​លេច​ឡើង។
  3. អ្នកអាចមើលការផ្សាយទូរទស្សន៍ និងអត្ថបទ​បង្ហាញ​លើ​ទូរទស្សន៍​ក្នុងពេលតែមួយ​ដោយ​ចុចប៊ូតុង TEXT លើឧបករណ៍បញ្ជារបស់អ្នកលើបង្អួចអត្ថបទ​បង្ហាញ​លើ​ទូរទស្សន៍​។
ប៊ូតុងពណ៌
ជ្រើសរើសទំព័របន្ទាប់ ឬខាងក្រោម។
ប៊ូតុងលេខ
បញ្ចូលលេខទំព័រដើម្បីផ្លាស់ប្ដូរ។
ប៊ូតុងP ឡើលើឡើលើ / ចុះក្រោមចុះក្រោម
ជ្រើសរើសទំព័របន្ទាប់ ឬខាងក្រោម។
មុខងារ​នេះ​មាន​នៅ​តាម​បណ្ដា​ប្រទេស​ជាក់លាក់​តែប៉ុណ្ណោះ។
មុខងារ​អត្ថបទ​បង្ហាញ​លើ​ទូរទស្សន៍​​ពិសេស
  1. ចុចប៊ូតុង T.OPT លើឧបករណ៍ញ្ជា។
  2. ជ្រើសរើសមឺនុយ អក្សរសន្ទស្សន៍
រូបតំណាង​សន្ទស្សន៍រូបតំណាង​សន្ទស្សន៍ Index
ជ្រើសរើសទំព័រលិបិក្រមនីមួយៗ។
រូបតំណាង​ម៉ោងរូបតំណាង​ម៉ោង ម៉ោង
នៅពេលមើលប៉ុស្តិ៍ទូរទស្សន៍ សូមជ្រើសរើសមឺនុយនេះ ដើម្បីបង្ហាញពេលវេលានៅខាងលើផ្នែកខាងស្តាំនៃកញ្ចក់ទូរទស្សន៍។
រូបតំណាង​ផ្អាករូបតំណាង​ផ្អាក រង់ចាំ
បញ្ឈប់ទំព័រមិនឲ្យប្ដូរដោយស្វ័យប្រវត្តិដែលនឹងងើតឡើង ប្រសិនបើទំព័រអត្ថបទ​បង្ហាញ​លើ​ទូរទស្សន៍​មានទំព័ររង 2 ឬច្រើនជាងនេះ។
រូបតំណាង​បង្ហាញរូបតំណាង​បង្ហាញ បង្ហាញ
ជ្រើសរើសមឺនុយនេះដើម្បីបង្ហាញព័ត៌មានលាក់ ដូចជាចម្លើយប្រស្នា ឬល្បែងប្រាជ្ញា។
រូបតំណាង​ធ្វើ​បច្ចុប្បន្នភាពរូបតំណាង​ធ្វើ​បច្ចុប្បន្នភាព អាប់ដេត
បង្ហាញរូបភាពទូរទស្សន៍លើកញ្ចក់ នៅពេលកំពុងរង់ចាំទំព័រអត្ថបទ​បង្ហាញ​លើ​ទូរទស្សន៍​។
ភាសា
កំណត់​ភាសា​របស់​អត្ថបទ​ដែល​បង្ហាញ​លើ​ទូរទស្សន៍។
តែក្នុងទម្រង់ឌីជីថល​ប៉ុណ្ណោះ
ដើម្បី​កំណត់​ភាសា​របស់​អត្ថបទ​ដែល​បង្ហាញ​លើ​ទូរទស្សន៍
ប្រើមុខងារភាសាអត្ថបទ​បង្ហាញ​លើ​ទូរទស្សន៍​នៅពេលភាសាអត្ថបទ​បង្ហាញ​លើ​ទូរទស្សន៍​ពីរ ឬច្រើនកំពុងត្រូវបាន​ផ្សាយ។
  1. ចុចប៊ូតុង ដើមដើម លើតេឡេ ហើយជ្រើសរើស រូបតំណាង​ការកំណត់រូបតំណាង​ការកំណត់ លើផ្នែកខាងស្តាំ។
  2. ជ្រើសរើស រូបតំណាង ឬ​រូបតំណាង​កំណត់​ទាំងអស់រូបតំណាង ឬ​រូបតំណាង​កំណត់​ទាំងអស់ ទូទៅ ភាសា (Language) ភាសាអក្សរសន្ទស្សន៍ចម្បង/ភាសាអក្សរសន្ទស្សន៍ទីពីរ
តែក្នុងទម្រង់ឌីជីថល​ប៉ុណ្ណោះ
ប្រសិនបើទិន្នន័យអត្ថបទ​បង្ហាញ​លើ​ទូរទស្សន៍​មិនត្រូវផ្សាយជាភាសាដែលបាន​ជ្រើសរើស​ទេ ភាសាលំនាំដើមនឹងបង្ហាញ។
​ប្រសិនបើអ្នកជ្រើសរើសប្រទេសក្នុងតំបន់ខុសអត្ថបទ​បង្ហាញ​លើ​ទូរទស្សន៍​នឹងបង្ហាញមិនបានត្រឹមត្រូវ​លើកញ្ចក់ទូរទស្សន៍ទេ ហើយ​បញ្ហាមួយចំនួន​អាចកើតឡើងនៅក្នុងប្រតិបត្តិការអត្ថបទ​បង្ហាញ​លើ​ទូរទស្សន៍​។