កែសម្រួលប៉ុស្ដិ៍
អ្នកអាចកែសម្រួលប៉ុស្ដិ៍ដែលជ្រើសរើសរួចពីប៉ុស្ដិ៍ដែលបានរក្សាទុក ឬ​បន្ថែម​/លុប​ប៉ុស្ដិ៍​ទាំង​នោះទៅ/ចេញពីប៉ុស្ដិ៍សំណព្វ។
កែសម្រួលបញ្ជីប៉ុស្ដិ៍ទាំងអស់
ដើមដើម រូបតំណាង​ការកំណត់រូបតំណាង​ការកំណត់ រូបតំណាង ឬ​រូបតំណាង​កំណត់​ទាំងអស់រូបតំណាង ឬ​រូបតំណាង​កំណត់​ទាំងអស់ ប៉ុស្តិ៍ កម្មវិធីគ្រប់គ្រងប៉ុស្តិ៍ កែរាវប៉ុស្តិ៍ទាំងអស់
អ្នកអាចចាក់សោ ឬ​ដោះ​សោ​ប៉ុស្ដិ៍​ដែល​ជ្រើស​រើស​រួចពីប៉ុស្ដិ៍ដែលបាន រក្សាទុក ឬ​អ្នក​អាច​កំណត់ប៉ុស្ដិ៍ទាំងនោះដើម្បីរំលងនៅពេលប្ដូរប៉ុស្ដិ៍។

កែសម្រួល​ប៉ុស្តិ៍ទាំងអស់កែសម្រួល​ប៉ុស្តិ៍ទាំងអស់

  1. កំណត់ជម្រើសតម្រៀបតាមប្រភេទ។
  2. ចាក់សោប៉ុស្ដិ៍ដែលជ្រើសរើសរួច ឬ​ដោះ​សោ​ប៉ុស្ដិ៍​ដែលចាក់សោ។
  3. កំណត់ប៉ុស្ដិ៍ដែលជ្រើសរើសរួចដើម្បីរំលងនៅពេលប្ដូរប៉ុស្ដិ៍ ឬបិទ​ជម្រើស​រំលង​ប៉ុស្ដិ៍​ដែល​កំណត់​ពីមុនថាត្រូវរំលង។
  4. រំកិលប៉ុស្ដិ៍ដែលជ្រើសរើសរួច។
  5. ប្ដូរ​លេខប្ដូរ​លេខ : ប្ដូរលេខប៉ុស្ដិ៍ដែលជ្រើសរើសរួច។
    លុបចោលលុបចោល : លុបប៉ុស្ដិ៍ដែលជ្រើសរើសរួច។
មុខងារដែលមាន ប្រហែលជាមានភាពខុសគ្នាអាស្រ័យលើរលកសញ្ញាផ្សព្វផ្សាយ។
សម្រាប់់ម៉ូដែលដែលដំណើរការជាមួយកម្មវិធីផ្កាយរណប អ្នកអាចគ្រប់គ្រងប៉ុស្ដិ៍ផ្កាយរណបនៅក្នុង កែសម្រួលប៉ុស្តិ៍ផ្កាយរណប (កម្រិតខ្ពស់)
កែសម្រួលបញ្ជីប៉ុស្ដិ៍សំណព្វទាំងអស់
ដើមដើម រូបតំណាង​ការកំណត់រូបតំណាង​ការកំណត់ រូបតំណាង ឬ​រូបតំណាង​កំណត់​ទាំងអស់រូបតំណាង ឬ​រូបតំណាង​កំណត់​ទាំងអស់ ប៉ុស្តិ៍ កម្មវិធីគ្រប់គ្រងប៉ុស្តិ៍ កែសម្រួលសំណព្វ
អ្នកអាចបន្ថែម ឬ​លុប​ប៉ុស្ដិ៍​ដែល​ចង់បាន​ទៅ/ពី​ប៉ុស្ដិ៍សំណព្វ ប្ដូរ​ទីតាំង​របស់​ប៉ុស្ដិ៍ទាំងនោះ ។ល។

កែសម្រួល​សំណព្វកែសម្រួល​សំណព្វ

  1. ជ្រើសរើសប៉ុស្ដិ៍ដែលចង់បានពីបញ្ជីប៉ុស្ដិ៍ទាំងអស់ហើយចុចប៊ូតុងដើម្បីបន្ថែមប៉ុស្ដិ៍ទាំងនោះទៅបញ្ជីប៉ុស្ដិ៍សំណព្វ។
  2. លុបប៉ុស្ដិ៍ដែលជ្រើសរើសរួចចេញពីបញ្ជីប៉ូស្ដិ៍សំណព្វ។
  3. ជ្រើសរើសប៉ុស្ដិ៍ពីរពីបញ្ជីប៉ុស្ដិ៍សំណព្វ បន្ទាប់​មក​ចុច​ប៊ូតុងដើម្បីផ្លាស់ប្ដូរ​ទីតាំង​របស់​ប៉ុស្ដិ៍​ទាំង​នោះ​។
  4. ប្ដូរឈ្មោះបញ្ជីប៉ុស្ដិ៍សំណព្វ។