ទម្រង់​រូបភាព​ធ្វើការលៃតម្រូវបន្តិចបន្តួច
ដើមដើម រូបតំណាង​ការកំណត់រូបតំណាង​ការកំណត់ រូបតំណាង ឬ​រូបតំណាង​កំណត់​ទាំងអស់រូបតំណាង ឬ​រូបតំណាង​កំណត់​ទាំងអស់ រូបភាព ការកំណត់របៀបរូបភាព
មុខងារ​ពិសេស​នេះ អនុញ្ញាត​ឲ្យ​ង្នក​លៃតម្រូវ​ទម្រង់​នៃ​រូបភាព​ដែល​មាន​ជ្រើសរើស​យ៉ាង​លម្អិត។
ពន្លឺខាងក្រោយ
គ្រប់គ្រង​កម្រិត​នៃ​ភាពភ្លឺច្បាស់​របស់អេក្រង់​ដោយ​ការលៃតម្រូវ​ពន្លឺផ្ទៃខាងក្រោយ។ កាន់រំតែ​រំកិលខិតជិត​លេខ 100 រូបភាព​ក៏​កាន់​តែ​ឡើង​ពន្លឺ​កាល​នោះ​ដែរ។
បន្ថយ ពន្លឺខាងក្រោយ ដើម្បីកុំឲ្យ​ស៊ីថាមពល​ខ្លាំង។
ដោយ​អាស្រ័យលើ ការសន្សំសំចៃថាមពល(ស្វ័យប្រវត្តិ/អតិបរមា) អ្នក​មិន​អាច​នឹង​កែតម្រូវ ពន្លឺខាងក្រោយ បានឡើយ។
ស្ថិត​ក្នុងករណីនេះ រុករក​ទៅកាន់​អេក្រង់ ដើមដើម រូបតំណាង​ការកំណត់រូបតំណាង​ការកំណត់ រូបតំណាង ឬ​រូបតំណាង​កំណត់​ទាំងអស់រូបតំណាង ឬ​រូបតំណាង​កំណត់​ទាំងអស់ រូបភាព ការសន្សំសំចៃថាមពល ហើយ​ដាក់​កំណត់​ទៅ​ជា បិទអប្បបរមា
ពន្លឺ OLED
កែតម្រូវ​ពន្លឺ​បង្ហាញ​ដោយ​ធ្វើ​ឲ្យ​ពន្លឺ​បន្ទះ​OLED ខុស​គ្នា។
ភាពដិត
កែតម្រូវ​កម្រិត​ពន្លឺ​នៃ​ផ្ទៃ​ដែល​ភ្លឺ និង​ងងឹត​របស់​រូបភាព។ កាន់តែ​ជិត 100 នោះកម្រិត​ពន្លឺ​កាន់តែ​ខ្ពស់។
ពន្លឺ
កែតម្រូវ​ពន្លឺ​អេក្រង់​សរុប។ កាន់រំតែ​រំកិលខិតជិត​លេខ 100 រូបភាព​ក៏​កាន់​តែ​ឡើង​ពន្លឺ​កាល​នោះ​ដែរ។
ភាពម៉ត់
លៃតម្រូវ​ភាពច្បាស់​នៃ​រូបភាព។ កាន់តែ​រំកិលខិតជិត​លេខ 50 កាលណា រូបភាព​ក៏​កាន់​តែ​មានភាពច្បាស់​និងឡើង​ថ្លា​កាល​នោះ​ដែរ។
ភាពម៉ត់ V
កែតម្រូវ​ភាព​ច្បាស់​នៃ​គែម​កម្រិត​ពន្លឺ​ក្នុង​ទិសដៅ​បញ្ឈរ។
ភាពម៉ត់ H
កែតម្រូវ​ភាព​ច្បាស់​នៃ​គែម​កម្រិត​ពន្លឺ​ក្នុង​ទិសដៅ​ផ្ដេក។
ពណ៌
ដំឡើង ឬ​បន្ថយ​កម្រិតពណ៌​ដែល​មាន​បង្ហាញ​លើ​អេក្រង់។ កាន់រំតែ​រំកិលខិតជិត​លេខ 100 ពណ៌​ក៏​កាន់​តែ​ឡើង​ដិត​កាល​នោះ​ដែរ។
គុណពណ៌
កែតម្រូវ​តុល្យភាពពណ៌​រវាង​ពណ៌​ក្រហម និង​បៃតង ​ដែល​បាន​បង្ហាញ​លើ​អេក្រង់។ កាន់តែ​ជិត​ពណ៌ក្រហម 50 នោះពណ៌​កាន់តែ​ក្រហម។ កាន់តែ​ជិត​ពណ៌បៃតង 50 នោះពណ៌​កាន់តែ​បៃតង។
កម្រិតពណ៌ពីព្រឿងៗមកស្រទន់
កែតម្រូវ​សីតុណ្ហភាព​ពណ៌​ពី​ត្រជាក់​ទៅ​ល្មម។
សំណុំ​កំណត់​ដែល​អ្នក​បញ្ជាក់ គ្រាន់​តែ​ប្រើ​ចំពោះ​ទម្រង់​ទិន្នន័យ​បញ្ចូល​ដែល​បាន​ជ្រើសរើស​ប៉ុណ្ណោះ។
ដើម្បីប្រើ​សំណុំ​កំណត់​នៃ​រូបភាព​បច្ចុប្បន្ន​​របស់អ្នក​ទៅ​នឹង​ទម្រង់​បញ្ចូល​ទិន្នន័យ​ទាំងអស់​បាន ជ្រើសរើស​ចុច​លើ អនុវត្តចំពោះធាតុបញ្ចូលទាំងអស់
ដោយ​អាស្រ័យ​សញ្ញា​ទិន្នន័យ​ចូល​រ​ទម្រង់​នៃ​រូបភាព​ដែល​បានជ្រើសរើស ជម្រើស​ដែល​អាច​រកបាន​នឹង​ប្រែ​ខុសគ្នា។
ធាតុ​ដែល​អាច​កំណត់រចនាសម្ព័ន្ធបាន​ខុសគ្នា​ទៅតាម​ម៉ូដែល។
ការកំណត់ទម្រង់​​រូបភាព
ដើមដើម រូបតំណាង​ការកំណត់រូបតំណាង​ការកំណត់ រូបតំណាង ឬ​រូបតំណាង​កំណត់​ទាំងអស់រូបតំណាង ឬ​រូបតំណាង​កំណត់​ទាំងអស់ រូបភាព ការកំណត់របៀបរូបភាព កំណត់ឡើងវិញ
ជម្រើស​នេះ នឹង​ប្ដូរ​សំណុំ​កំណត់​រូបភាព។
អ្នក​អាច​ប្ដូរ​កំណត់ទម្រង់​រូបភាព​ដាច់ៗ​ពីគ្នា​បាន។ ជ្រើសរើស​ទម្រង់​រូបភាព​ដែល​អ្នក​ចង់កំណត់ និង​បើក​វា​ជាថ្មី។