ការជ្រើសរើសទម្រង់រូបភាព
រូបភាព
ការកំណត់របៀបរូបភាព
របៀបរូបភាព
ជ្រើសរើសទម្រង់រូបភាពដែលត្រូវគ្នាល្អបំផុតទៅនឹងប្រព័ន្ធកម្មវិធីមើលរូបភាព ចំណូលចិត្ត ឬប្រភេទវីដេអូសម្រាប់ការមើលរបស់អ្នក។
នៅពេលដែលអ្នកប្រើសញ្ញាធម្មតាៗ។
- ពណ៌ដិត
- ការបង្កើនកម្រិតច្បាស់នៃរូបភាពដោយការបង្កើនកម្រិតពណ៌ ភាពភ្លឺច្បាស់ និងកម្រិតពណ៌។
- ស្តង់ដារ
- បង្ហាញរូបភាពដែលមានកម្រិតនៃពណ៌ ភាពភ្លឺច្បាស់ និងភាពច្បាស់ធម្មតាៗ។
- អេកូ / APS
-
មុខងារពិសេសនៃអង្គសន្សំសម្ចៃថាមពល ផ្លាស់ប្ដូរសំណុំកំណត់លើទូរទស្សន៍ដើម្បីកាត់បន្ថយការស៊ីថាមពលខ្លាំង។
ធាតុដែលអាចកំណត់រចនាសម្ព័ន្ធបានខុសគ្នាទៅតាមម៉ូដែល ឬប្រទេស។
- រោងកុន
- បង្កើនប្រសិទ្ធភាពអេក្រង់សម្រាប់ភាពយន្ត។
- កីឡា / បាល់ទាត់ / គ្រីឃីត
-
បង្កើនប្រសិទ្ធភាពអេក្រង់សម្រាប់ល្បែងកីឡា។ បង្កើនភាពច្បាស់នៃរូបភាពមានចល័តរហ័សដែលមានប្រភេទដូចជាការទាត់ឬគប់បាល់។
ឈ្មោះកីឡាអាចខុសៗគ្នាទៅតាមតំបន់។
- ហ្គេម
- បង្កើនប្រសិទ្ធភាពអេក្រង់សម្រាប់ការលេងហ្គេម។
- បែបផែន HDR
-
មុខងារពិសេសនេះ អនុញ្ញាតឲ្យអ្នករីករាយនឹងរូបភាពដែលកាន់តែមានលក្ខណៈឌីណាមិក និងកាន់តែច្បាស់តាមរយៈការកែតម្រូវផ្នែកភ្លឺ និងងងឹតនៃការបង្ហាញរូបភាព។
មុខងារពិសេសនេះ ផ្តល់នូវរូបភាពពិត សូម្បីតែនៅពេលកម្រិតឡើងចុះនៃរូបភាពដើមឡើងខ្ពស់ក៏ដោយ។បើអ្នកកំណត់ របៀបរូបភាព ទៅជា បែបផែន HDRអ្នកនឹងមិនអាចប្រើ ការកំណត់របៀបរូបភាពមួយចំនួនបានទេ។ -
ជំនាញ
- ពណ៌ដែលត្រូវបានបង្កើតឡើងដោយអ្នកវិទ្យាសាស្ត្រដើម្បីបង្កើនគុណភាពនិងពណ៌របស់រូបភាពសម្រាប់ប្រើលើមាតិការនៃការចាក់ផ្សាយរបស់វិស័យភាពយន្ត Hollywoodដែលប្រកបដោយគុណភាពផ្តាច់គេ។
-
អ្នកជំនាញ (បន្ទប់ភ្លឺ)
/
អ្នកជំនាញ (បន្ទប់ងងឹត)
-
អនុញ្ញាតឲ្យអ្នកជំនាញ ឬនរណាម្នាក់ដែលស្រឡាញចូលចិត្តគុណភាពរូបភាពកែតម្រូវកម្រិតគុណភាពនៃរូបភាពដែលច្បាស់ល្អបំផុត។ ជម្រើសនេះ គឺជាម៉ឺនុយនៃការលៃតម្រូវដែលមានផ្ដល់សម្រាប់ក្រុមអ្នកជំនាញកែតម្រូវគុណភាពរូបភាពដែលមានការបញ្ជាក់ដោយ ISF។ (គេអាចប្រើឡូហ្គោ ISF តែក្នុងទំនាក់ទំនងជាមួយនឹងទូរទស្សន៍ដែលមានការបញ្ជាក់ដោយ ISF ប៉ុណ្ណោះ។)
ISFccc : ការត្រួតពិនិត្យរៀបចំដែលមានបញ្ជាក់ដោយមូលនិធិវិទ្យាសាស្ត្របង្កើតរូបភាព។
នៅពេលដែលអ្នកប្រើសញ្ញា HDR / Dolby Vision
- ពណ៌ដិត
- ការបង្កើនកម្រិតច្បាស់នៃរូបភាពដោយការបង្កើនកម្រិតពណ៌ ភាពភ្លឺច្បាស់ និងកម្រិតពណ៌។
- ស្តង់ដារ
- ស្ថិតក្នុងប្រព័ន្ធកម្មវិធីមើលធម្មតា វាបើកឡើងនូវអេក្រង់ដែលអាចបង្ហាញយ៉ាងត្រឹមត្រូវនូវវិញ្ញត្តិភាព និងភាពភ្លឺច្បាស់របស់ HDR។
- របៀបកុននៅផ្ទះ
- អេក្រង់លេចចេញមកជាអេក្រង់ដែលពន្លឺភ្លឺថ្លាជាង រោងកុន។
- រោងកុន
- បង្កើនប្រសិទ្ធភាពអេក្រង់សម្រាប់សញ្ញាវីដេអូ HDR។
- ហ្គេម
- បង្កើនប្រសិទ្ធភាពអេក្រង់សម្រាប់ការលេងហ្គេម។
-
ជំនាញ
- ពណ៌ដែលត្រូវបានបង្កើតឡើងដោយអ្នកវិទ្យាសាស្ត្រដើម្បីបង្កើនគុណភាពនិងពណ៌របស់រូបភាពសម្រាប់ប្រើលើមាតិការនៃការចាក់ផ្សាយរបស់វិស័យភាពយន្ត Hollywoodដែលប្រកបដោយគុណភាពផ្តាច់គេ។
បើកសញ្ញាវីដេអូ HDR / Dolby Vision មានចូលទៅកាន់ទម្រង់ែលនានាដែលមិនស្គាល់បច្ចេកវិជ្ជា HDR / Dolby Vision នោះ វានឹងត្រូវផ្ដល់នូវជម្រើសនៃទម្រង់រូបភាពសញ្ញាធម្មតាៗ។
ធាតុដែលអាចកំណត់រចនាសម្ព័ន្ធបានខុសគ្នាទៅតាមម៉ូដែល ឬប្រទេស។
ដោយអាស្រ័យសញ្ញាចូល ទម្រង់រូបភាពដែលមានអាចនឹងមានលក្ខណៈខុសគ្នា។
នៅពេលកំពុងមើលមេឌៀ ឬមាតិកានៃសេវាកម្មនេះនៅអនឡាញ គេអាចប្ដូរទម្រង់រូបភាព ឲ្យត្រូវគ្នានឹងមេឌៀ ឬមាតិកាដែលកំពុងមានការបង្ហាញឲ្យឃើញបាន។
ជំនាញ គឺជាជម្រើសមួយដែលអនុញ្ញាតឲ្យអ្នកជំនាញខាងគុណភាពរូបភាពធ្វើការលៃតម្រូវគុណភាពនៃរូបភាពដែលមានបទដ្ឋានត្រឹមត្រូវបាន។ ដូច្នេះ វាអាចនឹងមិនមានប្រសិទ្ធភាពសម្រាប់រូបភាពធម្មតាមួយបាន។
របៀបរូបភាព ការផ្លាស់ប្ដូរអាចកែប្រែ ការសន្សំសំចៃថាមពល និងការកំណត់ ការថែរក្សាចលនាភ្នែក ហើយវាអាចប៉ះពាល់ដល់ការប្រើប្រាស់ថាមពល។
អ្នកអាចកែតម្រូវការកំណត់របស់ពួកគេដោយដៃ នៅក្នុង ការសន្សំសំចៃថាមពល និងម៉ឺនុយ ជម្រើាសរូថតត។