ការចាក់លេងអូឌីយោតាមរយៈប្រដាប់បំពងសំឡេងខាងក្រៅទូរទស្សន៍។
សំឡេង
សំឡេងចេញ
ឧបករណ៍បំពងសំឡេងខាងក្នុងទូរទស្សន៍
អូឌីយោត្រូវបានចាក់លេងតាមរយៈប្រដាប់បំពងសំឡេងខាងក្រៅទូរទស្សន៍។
ការចាក់លេងអូឌីយោតាមរយៈឧបករណ៍អូឌីយោខាងក្រៅដែលបានតភ្ជាប់ទៅនឹងរន្ធដោតខ្សែអុបទិកឌីជីថល ឬផត HDMI (ARC)
សំឡេង
សំឡេងចេញ
សំឡេងចេញ (អុបទិក/HDMI ARC)
អូឌីយោមានការចាក់លេងតាមរយៈឧបករណ៍អូឌីយោខាងក្រៅដែលបានតភ្ជាប់ទៅនឹងរន្ធដោតខ្សែអុបទិកឌីជីថល ឬផត HDMI (ARC) ។ បើក SIMPLINK ដើម្បីចាក់លេងអូឌីយោតាមរយៈ HDMI (ARC)។
បើអ្នកជ្រើសរើស បិទ នៅខណៈកំពុងមានបើក SIMPLINK កំណត់ទិន្នន័យចេញនៃអូឌីយោនឹងមានការស្ដារឡើងវិញឲ្យទៅកាន់កំណត់ពីនាយ ឬតាមលំនាំដើមដើម្បីធានាមិនឲ្យមានការរមខានទិន្នន័យចេញនៃអូឌីយោ។
ការកំណត់រចនាសម្ព័ន្ធសំណុំកំណត់ទិន្នន័យចេញនៃសំឡេងឌីជីថល
សំឡេង
សំឡេងចេញ
សំឡេងចេញ (អុបទិក/HDMI ARC)
សំឡេងចេញឌីជីថល
អ្នកអាចកំណត់រចនាសម្ព័ន្ធសំណុំកំណត់ សំឡេងចេញឌីជីថល បាន។
កំណត់ទាំងនេះគ្រាន់តែអាចមាននៅពេលដែលមានការជ្រើសរើស សំឡេងចេញ (អុបទិក/HDMI ARC) / ឧបករណ៍បំពងសំឡេងខាងក្នុងទូរទស្សន៍ + សំឡេងចេញ (អុបទិក) ប៉ុណ្ណោះ។
| ទិន្នន័យចូលនៃសំឡេង | ទិន្នន័យចេញនៃសំឡេងឌីជីថល | |
| ស្វ័យប្រវត្តិ | MPEG | PCM |
| Dolby Digital | Dolby Digital | |
| Dolby Digital Plus / Atmos |
(Optical)
Dolby Digital
(HDMI ARC) Dolby Digital Plus / Atmos |
|
| HE-AAC | Dolby Digital | |
| DTS | DTS / PCM | |
| DTS Express | DTS / PCM | |
| DTS-HD MA | PCM / DTS | |
| PCM | ទាំងអស់ | PCM |
ការតភ្ជាប់ និងការប្រើឧបករណ៍អូឌីយោដែលស្គាល់ សមកាលកម្មសំឡេង LG (អុបទិក)
សំឡេង
សំឡេងចេញ
សមកាលកម្មសំឡេង LG (អុបទិក)
អ្នកអាចភ្ចាប់ឧបករណ៍អូឌីយោដែលស្គាល់ សមកាលកម្មសំឡេង LG (អុបទិក) ទៅរន្ធដោតខ្សែអុបទិកនៃអូឌីយោឌីជីថលដែលនឹងរីករាយស្ដាប់សំឡេងទូរទស្សន៍របស់អ្នកដែលមានគុណភាពកាន់តែល្អ និងងាយស្រួលខ្លាំង។
គ្រាន់តែមានស្រាប់ម៉ូដែលមានរន្ធដោតខ្សែអុបទិកឌីជីថលប៉ុណ្ណោះ។
អ្នកអាចប្រើតេឡេបញ្ជាពីចម្ងាយនៃទូរទស្សន៍ដើម្បីលៃតម្រូវកម្រិតសំឡេងនៃឧបករណ៍ដែលមានតភ្ជាប់។
ការតភ្ជាប់ និងការប្រើឧបករណ៍អូឌីយោដោយឥតខ្សែ។
សំឡេង
សំឡេងចេញ
សមកាលកម្មសំឡេង LG/ ប៊្លូធូស
អ្នកអាចតភ្ជាប់ឧបករណ៍អូឌីយោប៊្លូធូសដោយគ្មានខ្សែ ឬកាសស្ដាប់តាមប៊្លូធូសដើម្បីរីករាយសណ្ដាប់សំឡេងនៃទូរទស្សន៍អ្នកដែលមានគុណភាពកាន់តែល្អ និងងាយស្រួលខ្លាំង។
បើអ្នកទើបតែបានតភ្ជាប់ឧបករណ៍ដែលរបារសំឡេងស្គាល់ LG Sound Syncមុខងារពិសេសនេះនឹងស្វ័យព្យាយាមការតភ្ជាប់ទៅឧបករណ៍នោះ។
ក្នុងឧបករណ៍មួយចំនួន មុខងារពិសេសនេះស្វ័យព្យាយាមការតភ្ជាប់ទៅនឹងឧបករណ៍ដែលទើបនឹងបានភ្ចាប់ នៅពេលដែលមានបើកទូរទស្សន៍។
យើងខ្ញុំសូមណែនាំឲ្យអ្នកប្រើឧបករណ៍អូឌីយោ LG ដែលស្គាល់ LG Sound Syncដោយការប្រើទម្រង់ LG TV ឬទម្រង់ LG Sound Sync លើឧបករណ៍។
មុខងារនេះមាននៅតាមបណ្ដាម៉ូដែលជាក់លាក់តែប៉ុណ្ណោះ។
ចុច ការជ្រើសរើសឧបករណ៍ ដើម្បីមើលបណ្ដាឧបករណ៍ដែលបានតភ្ជាប់ ឬឧបករណ៍ដែលគេអាចតភ្ជាប់ទៅឧបករណ៍ណាមួយក្នុងចំណោមឧបករណ៍ទាំងនេះបាន។
អ្នកអាចប្រើតេឡេបញ្ជាពីចម្ងាយនៃទូរទស្សន៍ ដើម្បីលៃតម្រូវកម្រិតសំឡេងនៃឧបករណ៍ដែលមានតភ្ជាប់នឹងប្ល៊ូធូសខ្លះៗ។
បើការតភ្ជាប់ឧបករណ៍មិនបានសម្រេច ពិនិត្យមើលថាមពលនៃឧបករណ៍ដែលតភ្ជាប់ និងពិនិត្យមើលថាតើឧបករណ៍អូឌីយោកំពុងដើរស្រួលឬក៏អត់។
ដោយអាស្រ័យលើប្រភេទឧបករណ៍ប៊្លូធូស ឧបករណ៍នេះអាចនឹងមិនតភ្ជាប់បានត្រឹមត្រូវ បើមិនដូច្នេះទេ ដំណើរការមិនប្រក្រតីអាចនឹងកើតមានឡើងដែលមានប្រភេទដូចជាវីដេអូ និងអូឌីយោដែលបានធ្វើសមកាលកម្ម។
សំឡេងអាចត្រដិត ឬគុណភាពសំឡេងអាចមានការធ្លាក់ចុះ បើ:
- បើឧបករណ៍ប៊្លូធូសនៅឆ្ងាយពីទូរទស្សន៍ពេក
- មានរបាំងរវាងឧបករណ៍ប៊្លូធូស និងទូរទស្សន៍ ឬ
- បានប្រើរួមគ្នាជាមួយនឹងគ្រឿងបរិក្ខារវិទ្យុដែលមានប្រភេទដូចជា ជើងក្រាន់មីក្រូវេវ ឬ LAN ឥតខ្សែ។
ការប្រើ សំឡេងចេញ (ខ្សែក្រៅ) / កាសមានខ្សែ
សំឡេង
សំឡេងចេញ
សំឡេងចេញ (ខ្សែក្រៅ)
/
កាសមានខ្សែ
ជ្រើសរើស កាសមានខ្សែ ឬ សំឡេងចេញ (ខ្សែក្រៅ) ដើម្បីបង្កើនប្រសិទ្ធភាពទិន្នន័យចេញនៃអូឌីយោដោយអាស្រ័យលើឧបករណ៍ដែលបានតភ្ជាប់។
ម៉ូដែលមួយចំនួនអាចស្គាល់តេមុខងារ កាសមានខ្សែ ប៉ុណ្ណោះ។
បើអ្នកភ្ចាប់កាសស្ដាប់មានខ្សែ នៅខណៈដែលទូរទស្សន៍កំពុងមានបើកថាមពល វាស្វ័យរកឃើញកាសស្ដាប់មានខ្សែ និងបញ្ជូនអូឌីយោតាមរយៈវា។
មុខងារនេះមាននៅតាមបណ្ដាម៉ូដែល ឬប្រទេសជាក់លាក់តែប៉ុណ្ណោះ។
ការចាក់លេងអូឌីយោតាមរយៈប្រដាប់បំពងសំឡេងខាងក្រៅទូរទស្សន៍ និងឧបករណ៍អូឌីយោខាងក្រៅដំណាលៗគ្នា។
អូឌីយោអាចមានការចាក់លេងបានតាមរយៈឧបករណ៍ចម្រុះដំណាលៗគ្នា។
ការប្រើ ឧបករណ៍បំពងសំឡេងខាងក្នុងទូរទស្សន៍ + កាសមានខ្សែ
សំឡេង
សំឡេងចេញ
ឧបករណ៍បំពងសំឡេងខាងក្នុងទូរទស្សន៍ + កាសមានខ្សែ
អូឌីយោត្រូវបានចាក់លេងតាមរយៈប្រដាប់បំពងសំឡេងខាងក្រៅទូរទស្សន៍ និង កាសមានខ្សែ ដំណាលៗគ្នា។
បើអ្នកភ្ចាប់កាសស្ដាប់មានខ្សែ នៅខណៈដែលទូរទស្សន៍កំពុងមានបើកថាមពល វាស្វ័យរកឃើញកាសស្ដាប់មានខ្សែ និងបញ្ជូនអូឌីយោតាមរយៈវា។
មុខងារនេះមាននៅតាមបណ្ដាម៉ូដែល ឬប្រទេសជាក់លាក់តែប៉ុណ្ណោះ។
ការប្រើ ឧបករណ៍បំពងសំឡេងខាងក្នុងទូរទស្សន៍ + សំឡេងចេញ (អុបទិក)
សំឡេង
សំឡេងចេញ
ឧបករណ៍បំពងសំឡេងខាងក្នុងទូរទស្សន៍ + សំឡេងចេញ (អុបទិក)
អូឌីយោត្រូវបានចាក់លេងតាមរយៈប្រដាប់បំពងសំឡេងដែលមានតភ្ជាប់នឹងទូរទស្សន៍ស្រាប់ ហើយឧបករណ៍អូឌីយោដែលតភ្ជាប់ទៅរន្ធដោតអូឌីយោចេញតាមខ្សែអុបទិកឌីជីថលដំណាលៗគ្នា។