តើ​អ្វី​ជា​ការ​ចែករំលែក​មាតិកា?
ការ​ចែករំលែក​មាតិកា​អនុញ្ញាត​ឲ្យ​អ្នក​រីករាយ​ជា​មួយ​វីដេអូ, តន្ត្រី និង​រូបថត​ដែល​បាន​រក្សាទុក​ក្នុង​កុំព្យូទ័រ​របស់​អ្នក។
លេង​មាតិកា​ជា​មួយ​កម្មវិធី​ចែករំលែក​ក្នុង​កុំព្យូទ័រ។
បើ​ប្រព័ន្ធ​ប្រតិបត្តិការ​កុំព្យូទ័រគឺ Windows 7, Windows 8 ឬ Windows 10 អ្នក​អាច​លេង​តន្ត្រី, វីដេអូ ឬ​រូបថត​លើ​ទូរទស្សន៍​ដោយ​មិន​ចាំបាច់​ដំឡើង​កម្មវិធី​បន្ថែម។
  1. កំណត់​រចនាសម្ព័ន្ធ​ទូរទស្សន៍ និង​កុំព្យូទ័រ​លើ​បណ្ដាញ​តែ​មួយ។ កំណត់​រចនាសម្ព័ន្ធ​បណ្ដាញ​លើ​កុំព្យូទ័រ​ដែល​បាន​ដំឡើង​ជា​មួយ Windows 7, Windows 8 ឬ Windows 10។
  2. ចុច​កណ្ដុរ​ខាង​ស្ដាំ​លើ​តន្ត្រី, វីដេអូ ឬ​ឯកសារ​រូបថត​ដែល​អ្នក​ត្រូវការ ហើយ​ជ្រើសរើស​ម៉ូដែល​ដោយ​ប្រើ​មុខងារ​លេង​ដែល​បាន​ផ្ដល់​ក្នុង Windows 7, Windows 8 ឬ​Windows 10 ដើម្បី​លេង​អ្វី​ដែល​បាន​ជ្រើសរើស។
    ដើម្បី​លេង​លើ​ឧបបករណ៍​ផ្សេង​ដូ​ចជា ទូរស័ព្ទ​ចល័ត​របស់​អ្នក សូម​យោង​តាម​មគ្គុទ្ទេសក៍​អ្នក​ប្រើ​ដែល​ទាក់ទង។
សូម្បី​តែ​មាន​ទូរទស្សន៍ ឬ​ឧបករណ៍​ច្រើន​បាន​តភ្ជាប់ ឯកសារ​ដែល​បាន​ជ្រើសរើស​ត្រូវ​បាន​លេង​តែ​លើ​ឧបករណ៍​មួយ​ប៉ុណ្ណោះ។ អត្រា​លេង​ឡើងវិញ​អាច​ខុស​គ្នា អាស្រ័យ​លើ​ការ​តភ្ជាប់​បណ្ដាញ។
ប្រើ​កម្មវិធី​កុំព្យូទ័រ SmartShare ដើម្បី​លេង​មាតិកា​ដែលបាន​រក្សាទុក​ក្នុង​កុំព្យូទ័រ
អ្នក​អាច​ប្រើ​កម្មវិធី​កុំព្យូទ័រ​SmartShare ដើម្បី​តភ្ជាប់​រូបថត/វីដេអូ/តន្ត្រី​បាន​រក្សាទុក​ក្នុ​ងកុំព្យូទ័រ​ទៅ​បណ្ដាញ​នៅ​ផ្ទះ​របស់​អ្នក ហើយ​លេង​ពួកវា​លើ​ទូរទស្សន៍​របស់​អ្នក។
  1. កំណត់​រចនាសម្ព័ន្ធ​ទូរទស្សន៍ និង​កុំព្យូទ័រ​ដែល​បាន​ដំឡើង​ដោយ​ប្រើ SmartShare លើ​បណ្ដាញ​តែ​មួយ។
    សេវាកម្ម SmartShare អាច​ប្រើ​បាន​តែ​ពេល​ទូរទស្សន៍ និង​កុំព្យូទ័រ​ម៉ាស៊ីន​មេ​ត្រូវ​បាន​តភ្ជាប់​ទៅ​រ៉ោតទ័រ​តែ​មួយ។
  2. ទាញយក និង​ដំឡើង​កម្មវិធី​កុំព្យូទ័រ SmartShare ពី​វេបសាយ​LG។
    មុន​ពេល​ដំឡើង បិទ​កម្មវិធី​ទាំងអស់​ដែល​កំពុង​បើក​ក្នុង​កុំព្យូទ័រ​ដូច​ជា ជញ្ជាំង​ភ្លើង ឬ​កម្មវិធី​ប្រឆាំង​មេរោគ។
  3. បើក​កម្មវិធីកុំព្យូទ័រ SmartShare ហើយ​កំណត់​រចនាសម្ព័ន្ធ​ការ​កំណត់​ចែករំលែក។
  4. វីដេអូ និង​រូបថត​បាន​ចែករំលែក​ត្រូវ​បានលេង​ពីកម្មវិធី រូបថត និងវីដេអូ លើ​ទូរទស្សន៍។ ឯកសារ​តន្ត្រី​បាន​ចែករំលែក​ត្រូវ​បានលេង​ពីកម្មវិធី តន្ត្រី លើទូរទស្សន៍។
គួរ​តែ​បើក​ម៉ាស៊ីនមេ ដើម្បី​មើល​ឯកសារ​បាន​ចែករំលែក​លើ​ទូរទស្សន៍​របស់​អ្នក។
អ្នក​អាច​ពិនិត្យ​មើល​ព័ត៌មាន​វិបសាយ​ពី ដើមដើម កម្មវិធីភ្ជាប់ឧបករណ៍ កុំព្យូទ័រ ការចែករំលែកមាតិកា
សម្រាប់​ព័ត៌មាន​អំពី​វិធី​ប្រើ​កម្មវិធី​កុំព្យូទ័រ SmartShare សូម​យោង​តាម​ផ្នែក​ជំនួយ​ក្នុង​កម្មវិធី។
បញ្ហា​គឺ​ថា​វា​ទាមទារ​ការ​យក​ចិត្ត​ទុកដាក់​ពិសេសកំឡុង​ពេល​ចែករំលែក​មាតិកា
ពិនិត្យ​មើល​កា​រកំណត់​បណ្ដាញ​របស់​អ្នក បើ​ជម្រើស​ចែករំលែក​មាតិកា​មិន​ដំណើរការ​ត្រឹមត្រូវ។
មិនអាច​ដំណើរការ​ត្រឹមត្រូវ​លើ​បណ្ដាញ​ឥត​ខ្សែ។ វា​ត្រូ​វបាន​ផ្ដល់​យោបល់​ឲ្យអ្នក​តភ្ជាប់​បណ្ដាញ​មាន​ខ្សែ។
មិន​អាច​ដំណើរការ​ត្រឹមត្រូវ អាស្រ័យ​លើ​បរិស្ថានបណ្ដាញ។
បើ​មាន​ទូរទស្សន៍​ច្រើន​ត្រូវ​បាន​តភ្ជាប់​ទៅ​ឧបករណ៍​តែ​មួយ​ មាតិកា​មិន​អាច​ត្រូវ​បាន​លេង​ត្រឹមត្រូវ​ទេ អាស្រ័យ​លើ​ការ​អនុវត្ត​របស់ម៉ាស៊ីន​មេ។
ដើម្បី​មើល​វីដេអូ 1080p តាម​មុខងារចែករំលែក​មាតិកា ទាមទារ​រ៉ោតទ័រ​ដែល​ប្រើ​ប្រេកង់ 5 GHz។ បើ​បាន​ប្រើ​រ៉ោតទ័រ​2.4 GHz វីដេអូ​មិន​អាច​ដំណើរការ​ត្រឹមត្រូវ។
មុខងារ​ចែករំលែក​មាតិកា​មិន​អាច​ត្រូ​វបាន​គាំទ្រ​សម្រាប់​រ៉ោតទ័រ​ដែល​មិន​គាំត្រ​ការ​បញ្ជូន​ច្រើន។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​យោង​តាម​មគ្គុទ្ទេសក៍​អ្នក​ប្រើ​ ដែល​ភ្ជាប់​មក​ជា​មួយ​រ៉ោតទ័រ​របស់​អ្នក ឬ​ទាក់ទង​ក្រុមហ៊ុន​ផលិត។
ចំណង​ជើង​ត្រូវ​បានគាំទ្រ​តែ​លើ​ឧបករណ៍​បាន​តភ្ជាប់​មួយ​ចំនួន​តែ​ប៉ុណ្ណោះ។
កម្មវិធី​កុំព្យូទ័រ SmartShare ត្រូវ​បាន​ផ្ដល់យោបល់​សម្រាប់​អាន​ចំណង​ជើង។
នៅ​ពេល​ឯកសារ​អក្សររត់​ត្រូវ​បាន​បន្ថែម​ពេល​ក្រោយ បិទ​ថត​បាន​ចែករំលែក​ហើយ​បន្ទាប់​មក​បើក​វា​ឡើងវិញ។
ឯកសារ DRM ក្នុង​ឧបករណ៍​បាន​តភ្ជាប់​មិន​នឹង​លេង​ទេ។
សូម្បី​តែ​សម្រាប់​ទ្រង់ទ្រាយ​ឯកសារ​ដែល​បាន​គាំទ្រ​ដោយ​ទូរទស្សន៍ ទ្រង់ទ្រាយ​ឯកសារ​ដែល​បាន​គាំទ្រ​អាច​ខុស​គ្នា​អាស្រ័យ​លើ​បរិស្ថាន​ឧបករណ៍​ដែល​បាន​តភ្ជាប់។
បើ​មាន​ថត​ឯកសារ ឬ​ឯកសារ​ច្រើន​ពេក​ក្នុង​ថត​ឯកសារ វា​មិន​អាច​ដំណើរការ​ត្រឹមត្រូវទេ។
ព័ត៌មាន​លើ​ឯកសារ​ដែល​បាន​នាំចូល​ពី​ឧបករណ៍​ដែល​បាន​តភ្ជាប់​មិន​អាច​លេង​បាន​ត្រឹមត្រូវ​ទេ។
ដោយ​អាស្រ័យ​លើការ​អ៊ីនកូដ ការ​ផ្សាយ​មួយ​ចំនួន​មិន​អាច​លេង​ក្នុង​ទម្រង់​ចែករំលែក​មាតិកា។