ដើម្បីមើលអេក្រង់កុំព្យូទ័រលើទូរទស្សន៍
តភ្ជាប់ដោយឥតខ្សែ
-
ចុចប៊ូតុង
លើតេឡេ។
- ដំណើរការកម្មវិធី Screen Share ។
-
បន្ថែមឧបករណ៍ភ្ជាប់ឥតខ្សែលើកុំព្យូទ័ររបស់អ្នក។
បើប្រព័ន្ធប្រតិបត្តិការកុំព្យូទ័ររបស់អ្នកជាWindows 7 ឬ Windows 8 សូម ដំណើរការ Intel® WiDi។ - ទូរទស្សន៍របស់អ្នកនឹងបង្ហាញក្នុងបញ្ជីឧបករណ៍។
- ជ្រើសរើសទូរទស្សន៍របស់អ្នក ហើយស្នើការភ្ជាប់។
- បន្ទាប់ពីបានតភ្ជាប់ ទូរទស្សន៍នឹងបង្ហាញអេក្រង់របស់ឧបករណ៍ដែលបានតភ្ជាប់។
ធ្វើបច្ចុប្បន្នភាពឧបករណ៍ដែលត្រូវតភ្ជាប់ជាមួយទូរទស្សន៍របស់អ្នកទៅកំណែចុងក្រោយបង្អស់ដើម្បីធានាការតភ្ជាប់ដែលអាចជឿទុកចិត្តបាន។
អ្នកគួរប្រើមុខងារនេះនៅចម្ងាយជិតៗ។
ទោះបីជាវាអាចភ្ជាប់ដោយគ្មានរ៉ោតទ័រឥតខ្សែក៏ដោយ ការភ្ជាប់ឧបករណ៍របស់អ្នកជាមួយរ៉ោតទ័រ 5 GHz ត្រូវបានណែនាំពីព្រោះវាអាចប៉ះពាល់ដំណើរការដោយបរិស្ថានឥតខ្សែនៅជុំវិញ។
វាគាំទ្រការតភ្ជាប់លើកំណែ Intel® WiDi 3.5 ។
កម្រិតឆ្លើយតបអាចខុសគ្នា អាស្រ័យលើបរិយាកាសអ្នកប្រើប្រាស់។
វាខុសពីកំណែរបស់ Windows ។ សម្រាប់ព័ត៌មានបន្ថែមអំពីឧបករណ៍ដែលអ្នកចង់តភ្ជាប់ សូមអានការណែនាំពីរបៀបប្រើប្រាស់របស់វា។
ប្រសិនបើអ្នកបើក របៀបស្តាប់វាអាចប៉ះពាល់ដល់ដំណើរការនៃការភ្ជាប់ឥតខ្សែរបស់អ្នកនៅពេលបានភ្ជាប់ជាមួយ AP។ ប្រសិនបើមានបញ្ហាណាមួយទាក់ទងនឹងដំណើរការឥតខ្សែ សូមបិទ របៀបស្តាប់។
សម្រាប់ព័ត៌មានបន្ថែម សូមមើលកម្មវិធី Screen Share ។
ប្រសិនបើនៅតែតភ្ជាប់មិនបានច្រើនដង សូមបិទទូរទស្សន៍ និងឧបករណ៍ដែលអ្នកចង់តភ្ជាប់ បន្ទាប់មកបើកវិញ ហើយព្យាយាមម្ដងទៀត។
តតភ្ជាប់ដោយប្រើខ្សែ
តភ្ជាប់កុំព្យូទ័រជាមួយទូរទស្សន៍ដោយប្រើខ្សែ HDMI។