ប្រតិបត្តិការ​មិនប្រក្រតី
ប្រសិនបើអ្នកជួបបញ្ហាមួយចំនួនដូចខាងក្រោម នៅពេល​កំពុង​ប្រើប្រាស់ផលិតផល សូមពិនិត្យដូចខាងក្រោម។ វាប្រហែលមិនមានបញ្ហាជាមួយផលិតផលទេ។
ខ្ញុំមិនអាចបើកទូរទស្សន៍បានទេ។
សូមប្រាដកថាឌុយភ្លើងទូរទស្សន៍របស់អ្នក បាន​តភ្ជាប់​ទៅ​នឹង​ព្រីភ្លើង​បាន​ត្រឹមត្រូវ។
ប្រសិនបើអ្នកកំពុងប្រើប្រាស់ព្រីភ្លើងច្រើន ពិនិត្យ ថាតើ​វា​កំពុង​ដំណើរ​ការ​ត្រឹមត្រូវទេ។
ព្យាយាមបើកដោយ​ប្រើ​ប៊ូតុង​នៅ​លើ​ទូរទស្សន៍របស់អ្នក។
វានិយាយថាមិនមានរលកសញ្ញានៅលើអេក្រង់ទេ។
ត្រូវប្រាកដថា ខ្សែខុកសៀល ឬខ្សែកាបទូរទស្សន៍ បាន​តភ្ជាប់​ទៅ​ទូរទស្សន៍​ឲ្យ​បានត្រឹមត្រូវហើយ។
ចូលទៅ ដើមដើម ប៊ូតុង​បញ្ចូលទិន្នន័យប៊ូតុង​បញ្ចូលទិន្នន័យ ដើម្បី​ជ្រើសរើស​ការ​ចូល​ដែល​បាន​តភ្ជាប់។
ពិនិត្យថាតើឧបករណ៍ខាងក្រៅ ដូចជាឧបករណ៍ចាប់រលកសញ្ញា ឬឧបករណ៍ចាក់ Blu-ray បើកឬនៅ។
ខ្ញុំមិនអាចមើលប៉ុស្តិ៍មួយចំនួនបានទេ។
ប្ដូរទីតាំង ឬទិសអង់តែន។
រក្សាទុកប៉ុស្តិ៍ដែលចង់មើលនៅក្នុង ដើមដើម រូបតំណាង​ការកំណត់រូបតំណាង​ការកំណត់ រូបតំណាង ឬ​រូបតំណាង​កំណត់​ទាំងអស់រូបតំណាង ឬ​រូបតំណាង​កំណត់​ទាំងអស់ ប៉ុស្តិ៍ ការរាវប៉ុស្តិ៍(ការរាវប៉ុស្តិ៍ និងការកំណត់) ឬ កម្មវិធីគ្រប់គ្រងប៉ុស្តិ៍
ពេលខ្លះ អេក្រង់មិនភ្លឺ បន្ទាប់ពីបើកវាហើយ។
នេះគឺដោយសារមានដំណើរការលុបសំឡេងចេញ ដើម្បីបំបាត់​សំឡេង​មួយចំនួនចោលដែលអាចកើតមាននៅពេលបើក។ នេះមិនមែនមានន័យថាផលិតផលខូចទេ។
ទស្សន៍ទ្រនិចរបស់Magic Remoteមិនលេចឡើងនៅលើអេក្រង់ទេ។
ចង្អុលតេឡេរបស់អ្នកទៅទូរទស្សន៍ ហើយចុចប៊ូតុង GUIDE ប្រាំវិនាទី។ តេឡេដែលបានចុះឈ្មោះពីមុនត្រូវបានលុបចោល ហើយចុះឈ្មោះម្ដងទៀត។
ប្ដូរថ្មចេញ នៅពេលមានសារនៅ​លើ​អេក្រង់​ទូរទស្សន៍​ប្រាប់​អ្នក​ថា​ត្រូវ​ប្ដូរ​ថ្ម។
ការធ្វើបែបនេះអនុវត្តចំពោះតែម៉ូដែលដែលមានMagic Remoteប៉ុណ្ណោះ។
វា​មិន​ដំណើរការ នៅ​ពេល​ខ្ញុំ​តភ្ជាប់​ឧបករណ៍​យូអេសប៊ី។
ពិនិត្យ​មើល​ថា​យូអេសប៊ី និង​កំណែ​ខ្សែ​គឺ​2.0 ឬ​ខ្ពស់​ជាង​នេះ។
ព័ត៌មានស្តីពីសេវាកម្មអតិថិជនសម្រាប់បញ្ហាផលិតផលមាននៅក្នុង ដើមដើម រូបតំណាង​ការកំណត់រូបតំណាង​ការកំណត់ រូបតំណាង ឬ​រូបតំណាង​កំណត់​ទាំងអស់រូបតំណាង ឬ​រូបតំណាង​កំណត់​ទាំងអស់ ទូទៅ អំពីទូរទស្សន៍នេះ លើទូរទស្សន៍។