បញ្ហា​ក្នុង​ការ​តភ្ជាប់​កុំព្យូទ័រ
ប្រសិនបើអ្នកជួបបញ្ហាមួយចំនួនដូចខាងក្រោម នៅពេល​កំពុង​ប្រើប្រាស់ផលិតផល សូមពិនិត្យដូចខាងក្រោម។ វាប្រហែលមិនមានបញ្ហាជាមួយផលិតផលទេ។
អេក្រង់នៅតែ​ទទេ​បន្ទាប់​ពី​វា​ត្រូវ​បាន​តភ្ជាប់​ជា​មួយ​កុំព្យូទ័រ។
ពិនិត្យ​មើល​ថា​កុំព្យូទ័រ​ត្រូវ​បាន​តភ្ជាប់​ជា​មួយ​ទូរទស្សន៍​បាន​ត្រឹមត្រូវ​ដែរឬទេ។
បិទ​ទូរទស្សន៍ ហើយ​បើក​វិញ​ដោយ​ប្រើ​តេឡេ។
ចាប់ផ្ដើម​កុំព្យូទ័រ​ឡើងវិញ​ជា​មួយ​ទូរទស្សន៍​បាន​បើក។
កំណត់​គុណភាព​បង្ហាញ​ដែល​គាំទ្រ​រន្ធ​ចូល​លើ​កុំព្យូទ័រ។
ដើម្បី​ប្រើ​ម៉ូនីទ័រ​ពីរ ពិនិត្យ​មើល​ថា​កុំព្យូទ័រ ឬ​កុំព្យូទ័រ​យួរ​ដៃ​គាំទ្រ​ទម្រង់​ម៉ូនីទ័រ​ពីរ។
តភ្ជាប់​ខ្សែ HDMI ល្បឿន​លឿន​ឡើងវិញ។
ប្រសិនបើ​អ្នក​បាន​តភ្ជាប់​ច្រក​ចេញ RGB នៃ​កុំព្យូទ័រ​របស់​អ្នក​ជា​មួយ HDMI IN របស់​ទូរទស្សន៍ អ្នក​ត្រូវ​ត្រូវ​មាន​ក្បាល​តភ្ជាប់ពី RGB ទៅ HDMI ។
អ្នក​នឹង​មិន​ឃើញ​អ្វី​ទេ​លើអេក្រង់​ បើ​អ្នក​ប្រើ​ក្បាល​តភ្ជាប់ HDMI ទៅ RGB ។
សំឡេង​មិន​ឮ នៅ​ពេល​កុំព្យូទ័រ​ត្រូវ​បាន​តភ្ជាប់​ជា​មួយ​ខ្សែ HDMI ។
ទាក់ទង​ក្រុមហ៊ុនផលិត​កាត​វីដេអូ​របស់​អ្នក​ដើម្បី​ពិនិត្យ​មើល​រន្ធ​ចេញ​សំឡេង​HDMI ។
កាត​វីដេអូ​ត្រូ​វបាន​រចនា​ឡើង​សម្រាប់​ប្រើ​ជា​មួយ​ឯកសារ​មាន​ទ្រង់ទ្រាយ DVI ដែល​ត្រូវ​តភ្ជាប់​ដាច់​ដោយ​ឡែក​ជា​មួយ​ខ្សែ​សំឡេង។
កំណត់​រចនាសម្ព័ន្ធ LGTV ជា​ឧបករណ៍​លំនាំដើម​របស់​អ្នក​នៅ​ក្នុង​បន្ទះ​ គ្រប់គ្រង សំឡេង​នៅ​ក្នុង​ការកំណត់​កុំព្យូទ័រ​របស់​អ្នក។
មិនមែន​គ្រប់​កាត​វីដេអូ​ទាំងអស់​គាំទ្រ​សំឡេង​ចេញ​របស់ HDMI ទេ។ សូម​ទាក់ទង​ក្រុមហ៊ុន​ផលិត។
ក្នុងករណីនេះ តភ្ជាប់​ខ្សែ​សំឡេង​ដោយ​ឡែក​។ តភ្ជាប់រន្ធ​កាស​កុំព្យូទ័រ​របស់​អ្នក​ជា​មួយ​រន្ធ​សំឡេង AV IN ខាង​ឆ្វេង/ខាង​ស្ដាំ (ពណ៌​ស/ក្រហម) ដោយ​ប្រើ​ខ្សែ​បំប្លែង 3.5 mm ទៅ RCA ។
សម្រាប់​ម៉ូដែល​ដែល​មិនមាន​រន្ធ​សំឡេង AV IN តភ្ជាប់​អូប៉ាល័រ​ខាង​ក្រៅ​ជា​មួយ​រន្ធ​ដាស​លើ​កុំព្យូទ័រ​របស់​អ្នក។
អេក្រង់​ត្រូវ​កាត់​កាត់ ឬ​រំកិល​ទៅ​ផ្នែក​ម្ខាង​បន្ទាប់​ពី​វា​ត្រូ​វបាន​តភ្ជាប់​ជា​មួយ​កុំព្យូទ័រ។
កំណត់​គុណភាព​បង្ហាញ​ដែល​គាំទ្រ​រន្ធ​ចូល​លើ​កុំព្យូទ័រ។
(ចាប់ផ្ដើមកុំព្យូទ័រ​របស់​អ្នក​ឡើងវិញ បន្ទាប់​ពី​ប្ដូ​រគុណភាព​បង្ហាញ។)
ព័ត៌មានស្តីពីសេវាកម្មអតិថិជនសម្រាប់បញ្ហាផលិតផលមាននៅក្នុង ដើមដើម រូបតំណាង​ការកំណត់រូបតំណាង​ការកំណត់ រូបតំណាង ឬ​រូបតំណាង​កំណត់​ទាំងអស់រូបតំណាង ឬ​រូបតំណាង​កំណត់​ទាំងអស់ ទូទៅ អំពីទូរទស្សន៍នេះ លើទូរទស្សន៍។