រូបថត និងវីដេអូ មានបញ្ហាក្នុងការលេងវីដេអូឡើងវិញ
ប្រសិនបើអ្នកជួបបញ្ហាមួយចំនួនដូចខាងក្រោម នៅពេលកំពុងប្រើប្រាស់ផលិតផល សូមពិនិត្យដូចខាងក្រោម។ វាប្រហែលមិនមានបញ្ហាជាមួយផលិតផលទេ។
សម្រាប់ព័ត៌មានបន្ថែមអំពីឯកសារដែលបានគាំទ្រ សូមមើល លេងឯកសារលើឧបករណ៍ផ្សេងៗទៀត រូបថត និងវីដេអូ ក្នុង ការណែនាំសម្រាប់អ្នកប្រើ។
សម្រាប់ព័ត៌មានបន្ថែមអំពីឯកសារដែលបានគាំទ្រ សូមមើល លេងឯកសារលើឧបករណ៍ផ្សេងៗទៀត រូបថត និងវីដេអូ ក្នុង ការណែនាំសម្រាប់អ្នកប្រើ។
- ខ្ញុំមិនអាចរកឃើញឯកសារក្នុង រូបថត និងវីដេអូ។
- ពិនិត្យមើលថាឯកសារក្នុងឧបករណ៍ផ្ទុកយូអេសប៊ីអាចលេងបានលើកុំព្យូទ័រ។
- ពិនិត្យមើលថាផ្នែកបន្ថែមឯកសារត្រូវបានគាំទ្រដែរឬទេ។
- ខ្ញុំទទួលបានសារមួយនិយាយថា “ឯកសារនេះមិនត្រូវបានគាំទ្រទេ” ឬសំឡេងកំពុងលេងធម្មតា ប៉ុន្តែមិនមានវីដេអូ។
- ពិនិត្យមើលថាឯកសារលេងដោយគ្មានបញ្ហាលើកម្មវិធីលេងវីដេអូក្នុងកុំព្យូទ័រដែរឬទេ។ (ពិនិត្យមើលឯកសារក្រែងលោវាខូច។)
- ពិនិត្យមើលថាផ្នែកបន្ថែមឯកសារត្រូវបានគាំទ្រដែរឬទេ។
- ពិនិត្យមើលថាគុណភាពបង្ហាញត្រូវបានគាំទ្រដែរឬទេ។
- ពិនិត្យមើលថាកូឌិកវីដេអូត្រូវបានគាំទ្រដែរឬទេ។
- ពិនិត្យមើលថាអត្រាហ្វ្រេមត្រូវបានគាំទ្រដែរឬទេ។
- ខ្ញុំទទួលបានសារមួយនិយាយថា “សំឡេងនេះមិនត្រូវបានគាំទ្រទេ”ឬវីដេអូកំពុងលេងធម្មតា ប៉ុន្តែមិនមានសំឡេង។
- ពិនិត្យមើលថាឯកសារលេងដោយគ្មានបញ្ហាលើកម្មវិធីលេងវីដេអូក្នុងកុំព្យូទ័រដែរឬទេ។ (ពិនិត្យមើលឯកសារក្រែងលោវាខូច។)
- ពិនិត្យមើលថាផ្នែកបន្ថែមឯកសារត្រូវបានគាំទ្រដែរឬទេ។
- ពិនិត្យមើលថាកូឌិកសំឡេងត្រូវបានគាំទ្រដែរឬទេ។
- ពិនិត្យមើលថាអត្រាប៊ីតត្រូវបានគាំទ្រដែរឬទេ។
- ពិនិត្យមើលថាអត្រាគំរូត្រូវបានគាំទ្រដែរឬទេ។
- ពិនិត្យមើលថាការបំបែកប៉ុស្តិ៍សំឡេងត្រូវបានគាំទ្រដែរឬទេ។
- ខ្ញុំមិនអាចឃើញអក្សររត់។
- ពិនិត្យមើលថាឯកសារលេងដោយគ្មានបញ្ហាលើកម្មវិធីលេងវីដេអូក្នុងកុំព្យូទ័រដែរឬទេ។ (ពិនិត្យមើលឯកសារក្រែងលោវាខូច។)
- ពិនិត្យមើលថាឯកសារវីដេអូ និងអក្សររត់មានឈ្មោះដូចគ្នាដែរឬទេ។
- ពិនិត្យមើលផងដែរថាទាំងឯកសារវីដេអូ និងឯកសារអក្សររត់នៅក្នុងថតឯកសារតែមួយ។
- ពិនិត្យមើលថាឯកសារអក្សររត់ត្រូវបានគាំទ្រដែរឬទេ។
-
ពិនិត្យមើលថាភាសាត្រូវបានគាំទ្រដែរឬទេ។
(អ្នកអាចពិនិត្យមើលភាសារបស់ឯកសារអក្សររត់ ដោយបើកឯកសារក្នុងកម្មវិធី Notepad ។) -
ប្រសិនបើការអ៊ីនកូដអក្សររត់ត្រូវបានកំណត់ត្រឹមត្រូវ អក្សររត់អាចមិនត្រូវបានបង្ហាញត្រឹមត្រូវដែរ។
ជ្រើសរើស
នៅក្នុងបន្ទះគ្រប់គ្រងនៅខាងក្រោមអេក្រង់លេងវីដេអូឡើងវិញ ហើយប្ដូរតម្លៃ ទំព័រលេខកូដ ។
- ប្រសិនបើអ្នកលេងឯកសារវីដេអូបានរក្សាទុកក្នុងឧបករណ៍ផ្សេង ដោយប្រើមុខងារចែករំលែកមាតិកា អក្សររត់មិនអាចប្រើបាន អាស្រ័យលើកម្មវិធីដែលអ្នកប្រើ។
ព័ត៌មានស្តីពីសេវាកម្មអតិថិជនសម្រាប់បញ្ហាផលិតផលមាននៅក្នុង
ទូទៅ អំពីទូរទស្សន៍នេះ លើទូរទស្សន៍។
ទូទៅ អំពីទូរទស្សន៍នេះ លើទូរទស្សន៍។