ការប្រើ កម្មវិធីរុករកលើអ៊ីនធឺណិត
អ្នក​អាច​ចូល​វេបសាយ​បាន​នៅពេល​ដែល​អ្នក​វាយបញ្ចូល​អាសយដ្ឋាន​វេបសាយ​ទៅ​ក្នុង​របារ URL។
បើ​អ្នក​វាយបញ្ចូល​ពាក្យស្វែងរក វា​នឹង​រកមើល​ព័ត៌មាន​អំពី​មូលដ្ឋាន​នៃ​ពាក្យស្វែងរក​លើ​កម្មវិធី​ស្វែងរក។
  1. ចុច​ប៊ូតុង ដើមដើម លើតេឡេ។
  2. បើក​ដំណើរការ​កម្មវិធី កម្មវិធីរុករកលើអ៊ីនធឺណិត

កម្មវិធី​បើក​អ៊ីនធឺណិតកម្មវិធី​បើក​អ៊ីនធឺណិត

  1. អ្នក​អាច​បន្ថែម​ទំព័រ​បច្ចុប្បន្ន ឬ​កំពុង​ចូល​ទៅ​កាន់​អេក្រង់​ដើម​ឬ​បន្ថែម ឬ​លុបចោល​ទំព័រ​នេះ​នៅ​ក្នុង ចំណាំ
    (មាន​តែ​ទំព័រ​មួយ​ដែល​បាន​បន្ថែម​ទៅ​កាន់​អេក្រង់​ដើម​ប៉ុណ្ណោះ​ដែល​គេ​អាច​គេ​អាច​លុបចោល​លើ​អេក្រង់​ដើម​បាន។ ស្ថិត​ក្នុង​ករណី​នេះ មិន​មាន​ការលុបចេញ​ពី ចំណាំទេ។)
  2. ផ្ទុក​ទំព័រ​ដែល​កំពុង​មាន​នេះ​ឡើង​វិញ។
  3. អ្នក​អាច​បើក/បិទ​ទូរទស្សន៍​ខ្នាតតូច​បាន។
  4. ពង្រីក ឬ​បង្រួម​អេក្រង់។
  5. ប្រវត្តិ : អ្នក​អាច​បើក ឬ​លុបចោល​បញ្ជី​កំណត់ហេតុ​បាន។
    ចំណាំ : អ្នក​អាច​បើក ឬ​លុបចោល​បញ្ជី​ចំណាំ​បាន។
    ការកំណត់ : អ្នក​អាច​កំណត់​រចនាសម្ព័ន្ធ​សំណុំ​កំណត់សាមញ្ញៗ​សម្រាប់​កម្មវិធី​រុករក​នេះ​បាន។
    ការអ៊ិនកូដ : អ្នក​អាច​ផ្លាស់ប្ដូរ​ភាសា​បាន នៅពេល​ដែល​មេឌៀ ឬ​មាតិកា​មិន​មាន​ការបង្ហាញ​បាន​ត្រឹមត្រូវ​លើ​ទំព័រ​វេបសាយ។
  6. អ្នក​អាច​ប្រើ​កម្មវិធី​រុករក​ក្នុង​ម៉ូដ​ពេញអេក្រង់​បាន។
    ដើម្បី​ត្រឡប់ទៅកាន់​អេក្រង់​ដើម​វិញ ចូរ​ប្រើ​តេឡេបញ្ជា​ពី​ចម្ងាយ ដើម្បី​ចល័ត​សញ្ញាព្រួញ​ទៅ​ជ្រុង​ខាង​លើ​នៃ​អេក្រង់។ ចេញពីអេក្រង់ពេញ នឹង​បង្ហាញ​ឲ្យ​ឃើញ។
  7. ចាកចេញ​ពី កម្មវិធីរុករកលើអ៊ីនធឺណិត
  8. មាន​ការបង្ហាញ​ឲ្យ​ឃើញ​នូវ គេហទំព័រដែលបានណែនាំ និង គេហទំព័រដែលបានចូលច្រើនបំផុត លើ​ថេប​ថ្មី​មួយ។
    អាច​នឹង​មិន​មាន គេហទំព័រដែលបានណែនាំ នៅ​ប្រទេស​អ្នក។
    ដើម្បី​លាក់ គេហទំព័រដែលបានណែនាំជ្រើសរើស បិទ ដែល​នៅ​ក្នុង ការកំណត់
កម្មវិធីរុករកលើអ៊ីនធឺណិត ស្គាល់តែ​មេឌៀ​ដើរ​លើ HTML5 ប៉ុណ្ណោះ គឺ​វា​ស្គាល់​តែ​កម្មវិធី​ជំនួយ Flash។
កម្មវិធីរុករកលើអ៊ីនធឺណិត មិន​ជួយ​ដល់​ការបញ្ចូល​កម្មវិធី​ជំនួយ​ទេ។
លើ កម្មវិធីរុករកលើអ៊ីនធឺណិតការចាក់លេង​ឯកសារ​មេឌៀ​ជា​ទម្រង់​ផ្សេងទៀត មិន​អាច​ធ្វើ​ទៅ​បាន​ទេ
: JPEG / PNG / GIF
កម្មវិធីរុករកលើអ៊ីនធឺណិត អាច​នឹង​មាន​ការបិទ បើ​គ្មាន​ចន្លោះ​រក្សាទុកគ្រាន់។
លើ កម្មវិធីរុករកលើអ៊ីនធឺណិតមានការប្រើ​តែ​ពុម្ពអក្សរ​ដែល​បាន​បង្កប់​ក្នុង​ប្រព័ន្ធ​ទូរទស្សន៍​ប៉ុណ្ណោះ។ អាស្រ័យ​ហេតុនេះ អាច​នឹង​មាន​ការបង្ហាញ​អត្ថបទ​ជា​ពុម្ពអក្សរ​ខុសៗគ្នា​ពី​ពុម្ពអក្សរ​ដែល​មាន​ក្នុង​កុំព្យូទ័រ​ផ្ទាល់ខ្លួន។
កម្មវិធីរុករកលើអ៊ីនធឺណិត មិន​ជួយ​ដល់​ការទាញយក​ឯកសារ និង​ពុម្ពអក្សរ​ទេ។
ដោយសារ​តែ កម្មវិធីរុករកលើអ៊ីនធឺណិត គឺ​ជា​កម្មវិធី​រុករក​មួយ​លើ​ទូរទស្សន៍ វា​អាច​នឹង​បំពេញ​មុខងារ​ខុសគ្នា​ពី​កម្មវិធី​រុករក​នានា​លើ​កុំព្យូទ័រ​ផ្ទាល់ខ្លួន។
ដោយសារ​តែ កម្មវិធីរុករកលើអ៊ីនធឺណិត គឺ​ជា​កម្មវិធី​រុករក​មួយ​លើ​ទូរទស្សន៍ មេឌៀ ឬ​មាតិកា​មួយ​ចំនួន​អាច​នឹង​មិន​មាន​ដំណើរការចាក់លេង​បាន​ត្រឹមត្រូវ។
ត្រូវ​ចេះ​ប្រុងប្រយ័ត្ន​នៅពេលកំពុង​មាន​ការប្រើ​ដោយ​កុមារ។ កុមារ​អាច​នឹង​មាន​លទ្ធភាព​មើល​មេឌៀ ឬ​មាតិកា​មិន​ត្រឹមត្រូវ​នៅ​អនឡាញ​តាមរយៈ​ផលិតផល​នេះ​បាន។
អ្នក​អាច​ទប់ស្កាត់​មាតិកា​លើ​អ៊ីនធឺណិត​ដែល​មិន​សមរម្យ ​ដោយ​កម្រិត​ការ​ចូល​ប្រើប្រាស់​កម្មវិធី​មួយ​ចំនួន។
កំណត់រចនាសម្ព័ន្ធ​ឲ្យ​សំណុំ​កំណត់​នេះនៅ ដើមដើម រូបតំណាង​ការកំណត់រូបតំណាង​ការកំណត់ រូបតំណាង ឬ​រូបតំណាង​កំណត់​ទាំងអស់រូបតំណាង ឬ​រូបតំណាង​កំណត់​ទាំងអស់ សុវត្ថិភាព ការចាក់សោកម្មវិធី
ដើម្បីដោះស្រាយបញ្ហាដែលទាក់ទងនឹងមុខងារនេះ សូមមើល ការដោះស្រាយ​បញ្ហា ផ្នែក​របស់ ការណែនាំសម្រាប់អ្នកប្រើ
ការកំណត់ កម្មវិធីរុករកលើអ៊ីនធឺណិត
ចុច រូបតំណាង​​ម៉ឺនុយរូបតំណាង​​ម៉ឺនុយ នៅ​ជ្រុង​ខាងលើ​នៃ​អេក្រង់ និង​ជ្រើសរើស​ចុចលើ ការកំណត់
នៅពេលចាប់ផ្តើម
អ្នក​អាច​កំណត់​ទំព័រ​ចាប់ផ្ដើម​នៃ​កម្មវិធី​រុករកទៅ​ជា បើកទំព័រផ្ទាំងថ្មី / បន្តត្រង់កន្លែងដែលខ្ញុំបានឈប់ / ទំព័រដើម៖
ម៉ាស៊ីនស្វែងរក
អ្នក​អាច​ជ្រើសរើស​កម្មវិធី​ស្វែងរក​តាម​លំនាំដើម​បាន។
គេហទំព័រដែលបានណែនាំ
អ្នក​អាច​ផ្លាស់ប្ដុរ​សំណុំ​កំណត់​ដើម្បី​ឲ្យ​មាន​ការបង្ហាញ គេហទំព័រដែលបានណែនាំ ទៅ​បាន។
បង្ហាញរបារចំណាំជានិច្ច
អ្នក​អាច​ផ្លាស់ប្ដូរ​សំណុំ​កំណត់​ដើម្បី​ឲ្យ​មាន​ការបង្ហាញ​របារ ចំណាំ ជាប់​ជានិច្ច​ទៅ​បាន។
ការរុករកឯកជន
អ្នក​អាច​កំណត់រចនាសម្ព័ន្ធ​សំណុំ​កំណត់​ដើម្បី​កុំឲ្យ​មាន​នៅ​សល់​កំណត់ត្រា​បន្ទាប់​ពី​ការស្វែងរក​បាន។
ការត្រងគេហទំព័រ
គេហទំព័រដែលបានយល់ព្រម : អ្នក​អាច​កំណត់រចនាសម្ព័ន្ធ​សំណុំ​កំណត់​ដើម្បីបើក​តែទំព័រ​វេបសាយ​ដែល​មាន​ចុះបញ្ជី​បាន។
គេហទំព័រដែលបានរារាំង : អ្នក​អាច​កំណត់រចនាសម្ព័ន្ធ​សំណុំ​កំណត់​ដើម្បី​ដើម្បី​ខ្ទប់​វេបសាយ​ជាក់លាក់​នានា​បាន។
ដើម្បី​ប្រើ​មុខងារ ការត្រងគេហទំព័រ បាន អ្នក​ត្រូវ​វាយបញ្ចូល​ពាក្យសម្ងាត់​នៃ​ទូរទស្សន៍។
ពាក្យសម្ងាត់​ចាប់ផ្ដើមដំបូង​ត្រូវបានគេ​កំណត់ជា “0000”។
នៅពេលមានការជ្រើសរើស​ជា​ប្រទេស​បារាំង ពាក្យសម្ងាត់​មិន​មែន​ជា “0000” ទេ តែ​ជា “1234”។