ការប្រើកម្មវិធីនានាបានយ៉ាងលឿន និងងាយស្រួលជាមួយនឹង មុខងារចូលប្រើរហ័ស។
ចុច ហើយសង្កត់ប៊ូតុងលេខមួយលើតេឡេបញ្ជាដើម្បីបើកកូនកម្មវិធីមួយ ឬដើម្បីដាក់ឲ្យសកម្មនូវទិន្នន័យបញ្ចូលខាងក្រៅដែលបានចុះបញ្ជីចំពោះប៊ូតុង។
Magic Link
- ចាប់ផ្ដើមកម្មវិធី ឬជ្រើសរើសប៉ុស្តិ៍ ឬបញ្ចូលអ្វីដែលអ្នកចង់ផ្ដល់។
- ចុច ហើយសង្កត់ប៊ូតុងលេខ (~) ដែលអ្នកចង់ចុះឈ្មោះ។
- នៅពេលដែលវីនដូផុសឡើងសម្រាប់ការចុះឈ្មោះលេចចេញមក ជ្រើសរើសចុច បាទ/ចាស។
បើអ្នកចុច ហើយសង្កត់លើប៊ូតុងលេខមួយដែលមានចុះឈ្មោះរួចហើយ នឹងមានការបំពេញមុខងារដែលបានចុះបញ្ជី។
ដើម្បីពិនិត្យមើលធាតុដែលអាចមានការចុះឈ្មោះបាន ជ្រើសរើសលេខតួលេខមួយដែលមិនទាន់មានការចុះបញ្ជីនៅក្នុងម៉ូដកែសម្រួល មុខងារចូលប្រើរហ័ស។
បើអ្នកកំពុងស្ថិតក្នុងម៉ូដមួយដែល មុខងារចូលប្រើរហ័ស មិនអាចដំណើរការបាន នឹងមិនមានការបំពេញសកម្មភាពអ្វីឡើយ។
បើអ្នកលុបកូនកម្មវិធីដែលបានចុះឈ្មោះ មុខងារចូលប្រើរហ័ស នឹងមានការលុបចេញពីបញ្ជីវិញយ៉ាងដូច្នោះដែរ។
ការពិនិត្យមើល និងការកែសម្រួល មុខងារចូលប្រើរហ័ស។
ចុច ហើយសង្កត់ឲ្យយូរលើប៊ូតុងលេខ ដែលលើតេឡេបញ្ជាពីចម្ងាយរបស់អ្នក។
អេក្រង់កែសម្រួល មុខងារចូលប្រើរហ័ស លេចចេញមក។
អេក្រង់កែសម្រួល មុខងារចូលប្រើរហ័ស លេចចេញមក។
- ការជ្រើសរើសតួលេខមួយដែលមានការចុះឈ្មោះរួចហើយ នឹងបើកឲ្យមានការលុបវាចេញពីបញ្ជីវិញ។
- នៅពេលដែលអ្នកជ្រើសរើសតួលេខមួយដែលមិនទាន់មានការចុះឈ្មោះធាតុនានាដែលអាចមានការចុះបញ្ជីបាន នឹងមានការបង្ហាញឲ្យឃើញ។
- ធាតុមួយដែលមានការចុះឈ្មោះហើយទៅនឹងតួលេខមួយផ្សេងទៀត មានការបញ្ជាក់ប្រាប់ដោយសញ្ញាគូសធីក។
- អ្នកអាចមើលសេចក្ដីណែនាំសង្ខេបសម្រាប់មុខងារនេះបាន។