ការប្រើកូនកម្មវិធី LG TV Plus
អ្នក​អាច​បញ្ជា​មុខងារ​នានា​នៃ​ទូរទស្សន៍​អ្នក ដោយ​ការប្រើ​កម្មវិធី​ដែល​បញ្ចូល​ក្នុង​ឧបករណ៍​ទំនើប​អ្នក​បាន។
ការភ្ជាប់​ឧបករណ៍​ទំនើប​របស់អ្នក​ទៅ​នឹង​ទូរទស្សន៍​ដែល​ប្រើ​កម្មវិធី LG TV Plus
  1. ទាញយក​កម្មវិធី LG TV Plus ពី​ស្ទ័រ​នៃ​កម្មវិធីក្នុង​ឧបករណ៍​ឆ្លាតវៃ​របស់អ្នក។
    អ្នក​អាច​ទាញយក​កម្មវិធី​នេះ​បាន​យ៉ាង​ងាយស្រួលដោយ​ការស្កេន​កូដ QR។
    Android

    Android QRAndroid QR

    iOS

    iOS QRiOS QR

  2. ចុចប៊ូតុង ទំព័រដើមទំព័រដើម លើតេឡេ ហើយជ្រើសរើស រូបតំណាង​ការកំណត់រូបតំណាង​ការកំណត់ លើផ្នែកខាងស្តាំ។
  3. ឆ្ពោះទៅកាន់ រូបតំណាង​ការ​កំណត់​ទាំងអស់រូបតំណាង​ការ​កំណត់​ទាំងអស់ បណ្តាញ ហើយ​ដាក់​កំណត់ កម្មវិធីភ្ចាប់ LG ទៅ បើក
  4. តភ្ជាប់​ទូរទស្សន៍ ទាំង​ឧបករណ៍​ឆ្លាតវៃ​របស់អ្នក​ទៅ​កាន់​បណ្ដាញ Wi-Fi​តែ​មួយ។
  5. បើក​ដំណើរការកូនកម្មវិធី LG TV Plus ដែល​បាន​បញ្ចូល​ក្នុង​ឧបករណ៍​ទំនើប​របស់អ្នក។
  6. កម្មវិធី​នឹងស្កេន​រក​មើល​ទូរទស្សន៍​ដោយ​ស្វ័យ​ប្រវត្តិ​ដែល​អាច​មាន​ការភ្ជាប់​ទៅ​នឹង​ឧបករណ៍​ទំនើប​អ្នក​បាន។
  7. ជ្រើសរើស​ទូរទស្សន៍​ដែល​អ្នកចង់បាន​ចេញពីបញ្ជី​នៃ​លទ្ធផលស្វែងរក។ កូដ PIN លេចចេញមក​លើ​អេក្រង់​ទូរទស្សន៍។
  8. វាយបញ្ចុល​កូដ PIN នៅ​ក្នុង​កម្មវិធី LG TV Plus ដើម្បីផ្គូ​ឧបករណ៍​ទំនើប​អ្នក​ជាមួយ​នឹង​ទូរទស្សន៍។
ការបញ្ជា​ទូរទស្សន៍​របស់អ្នក​ដោយ​ប្រើ​កូនកម្មវិធី LG TV Plus
អ្នក​អាច​ចុចលើ​ប៊ូតុង​នានា​ដែល​មាន​លើ​អេក្រង់​នៃ​ឧបករណ៍​ទំនើប​របស់អ្នក​ដើម្បី​បញ្ជា​ទូរទស្សន៍​បាន។

កម្មវិធី LG TV Plusកម្មវិធី LG TV Plus

  1. អ្នក​អាច​ប្រើប្រាស់​មុខងារ​ដូច​គ្នា​ជា​ព្រួញ​ចង្អុល​ និង​ប៊ូតុង​ព្រួញ​របស់​តេឡេ​ពិសេស។
  2. អ្នក​អាច​ប្ដូរ​ប៉ុស្តិ៍ កែតម្រូវ​កម្រិត​សំឡេង ឬធ្វើការ​កែតម្រូវ​ផ្សេងៗ​ទៀត ដោយ​មិនចាំបាច់​ប្រើ​តេឡេ​ពេល​មើល​ការផ្សាយ។
  3. អ្នក​អាច​បើក​កម្មវិធី​ដែល​បាន​ដំឡើងនៅ​ក្នុង​ទូរទស្សន៍​របស់​អ្នក ឬ​កំណត់​រចនាសម្ព័ន្ធ​ការ​កំណត់​សម្រាប់​មុខងារ​ផ្សេងដូច​ជា ការប្ដូរ​ការ​បញ្ចូល ឬ​បន្ថែម​ប៉ុស្តិ៍​សំណព្វ។
ការបញ្ជាខ្លះ​អាច​ត្រូវ​បាន​កម្រិត​នៅ​ត្រឹម​ម៉ូដធាតុចូល​ពីខាងក្រៅ។
អេក្រង់ និង​លទ្ធភាពបំពេញ​មុខងារ​នៃ​កម្មវិធី ស្ថិត​នៅ​ក្រោម​ការកែប្រែ​ដោយ​គ្មាន​ការជូនដំណឹង​ប្រាប់​ជា​មុន។
មុខងារ​ពិសេសៗ​ដែល​អាច​រកបាន​អាច​នឹង​ប្រែប្រួល​តាម​ប្រទេស និង​ប្រព័ន្ធប្រតិ (OS)។