តើMagic Remoteជាអ្វី?

ប្រើ​ Magic Remoteប្រើ​ Magic Remote

អ្នកអាចជ្រើសរើសមុខងារដែលអ្នកចង់ដោយងាយស្រួល និងលឿន​ដោយផ្លាស់ទី និងទស្សន៍ទ្រនិចលើកញ្ចក់ទូរទស្សន៍ ដូចដែលអ្នកប្រើ​កណ្ដុរលើកញ្ចក់កុំព្យូទ័រដែរ។
អ្នកអាចទិញMagic Remoteដោយឡែក ប្រសិនបើគេមិនបានផ្ដល់ជូន។
ការផ្គូផ្គងMagic Remote
អ្នកត្រូវផ្គូផ្គងMagic Remoteជាមួយទូរទស្សន៍ LG webOS ដើម្បីប្រើវា។
ផ្គូផ្គង​​តេឡេ​ពិសេសសិន មុន​នឹង​ប្រើ​ដូចខាងក្រោម៖
  1. បើកទូរទស្សន៍។ ប្រហែល 20 វិនាទី ចង្អុរ​តេឡេ​តម្រង់ទៅទូរទស្សន៍ ហើយចុច ដំណើរការ (OK)
  2. តេឡេនឹងចុះឈ្មោះដោយស្វ័យប្រវត្តិ ហើយ​សារ​ដែល​បង្ហាញ​ថា​ការផ្គូផ្គងបានបញ្ចប់​នឹងបង្ហាញលើកញ្ចក់ទូរទស្សន៍។
បើ​ការ​ចុះបញ្ជីMagic Remoteមិន​បាន​សម្រេច បិទ​ទូរទស្សន៍ រួច​បើក​វិញ បន្ទាប់​ព្យាយាម​ចុះបញ្ជី​សារជាថ្មី។
ការចុះឈ្មោះ​តេឡេ​ពិសេស​ម្ដងទៀត
បើ​សញ្ញា​ព្រួញ​របស់ Magic Remote ​មិន​បង្ហាញ​​លើ​ទូរទស្សន៍​ទេ​នោះ អ្នក​ត្រូវ​តែ​ចុះបញ្ជី​វា​ម្ដងទៀត។
  1. ចុចប៊ូតុង GUIDE ប្រហែល 5 វិនាទី នៅ​ពេល​កំពុង​ចង្អុរ​ទៅ​ទូរទស្សន៍។
  2. តេឡេដែលបានចុះឈ្មោះពីមុនត្រូវបានលុបចោល ហើយចុះឈ្មោះម្ដងទៀត។