ការប្រើប្រាស់ Screen Remote
អ្នកអាចគ្រប់គ្រងឧបករណ៍ខាងក្រៅដែលភ្ជាប់ទៅទូរទស្សន៍របស់អ្នកដោយប្រើ Screen Remote បញ្ជាពីចម្ងាយដែលបង្ហាញលើកញ្ចក់ទូរទស្សន៍របស់អ្នក។
-
ចុចប៊ូតុង
លើMagic Remote។
- ការប្រើ Magic Remote សូមជ្រើសរើសប៊ូតុងដែលអ្នកចង់បានលើអេក្រង់ពីចម្ងាយដែលបង្ហាញលើកញ្ចក់ទូរទស្សន៍។
-
កំណត់ ដំឡើងអង្គបញ្ជាសកល សម្រាប់ឧបករណ៍ខាងក្រៅដែលភ្ជាប់ទៅទូរទស្សន៍របស់អ្នក។
នៅពេលអ្នកជ្រើសរើសឧបករណ៍ដើម្បីបញ្ជាអេក្រង់ពីចម្ងាយនោះ Screen Remote នឹងក្លាយជាតេឡេសម្រាប់បញ្ជាឧបករណ៍។
នៅពេលដែលឧបករណ៍សំឡេងបានភ្ជាប់ នោះ Screen Remote អាចប្រើជាតេឡេបញ្ជាសម្រាប់សំឡេងបាន។សម្រាប់ព័ត៌មានបន្ថែម សូមមើល របៀបប្រើទូរទស្សន៍ តេឡេបញ្ជាពីចម្ងាយទៅលើមុខងារចម្រុះ ក្នុង ការណែនាំសម្រាប់អ្នកប្រើ។ -
ព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងកម្មវិធីដែលអ្នកកំពុងមើល នឹងបង្ហាញឡើងនៅផ្នែកខាងក្រោមនៃកញ្ចក់ទូរទស្សន៍។
មុខងារនេះមាននៅតាមបណ្ដាប្រទេសជាក់លាក់តែប៉ុណ្ណោះ។ដើម្បីមើលព័ត៌មានលម្អិត សូមចុច រីករាយជាមួយទូរទស្សន៍បន្តផ្ទាល់ តំណវេទមន្ត ក្នុង ការណែនាំសម្រាប់អ្នកប្រើ។
-
អ្នកអាចថតអ្វីដែលលើកញ្ចក់ទូរទស្សន៍បាន។
មុខងារនេះមាននៅតាមបណ្ដាម៉ូដែលជាក់លាក់តែប៉ុណ្ណោះ។អ្នកអាចមើល / លុបរូបដែលថតចេញពីកញ្ចក់ទូរទស្សន៍ក្នុងកម្មវិធី រូបថត និងវីដេអូ។អ្នកអាចចម្លងរូបភាពថតលើអេក្រង់ទៅក្នុងឧបករណ៍ផ្ទុកយូអេសប៊ីនៅក្នុងកម្មវិធី រូបថត និងវីដេអូ។
(មុខងារនេះមាននៅតាមបណ្ដាប្រទេសជាក់លាក់តែប៉ុណ្ណោះ។) -
អ្នកអាចពង្រីកទៅផ្នែកជាក់លាក់របស់អេក្រង់ដោយប្រើ Focus Zoom។
សម្រាប់ព័ត៌មានបន្ថែម ចូលទៅ អត្ថប្រយោជន៍របស់ទូរទស្សន៍ឆ្លាតវៃ ការពង្រីកផ្នែករូបភាពដែលចង់បាន ក្នុង ការណែនាំសម្រាប់អ្នកប្រើ។
- ប៊ូតុងដែលសក្ដ័សមនឹងឧបករណ៍ដែលបានជ្រើសរើសបង្ហាញឡើង។
- អ្នកនឹងឃើញប៊ូតុងតេឡេច្រើនទៀត។
- អ្នកអាចចាប់ផ្ដើមកម្មវិធី កម្មវិធីភ្ជាប់ឧបករណ៍។ អ្នកអាចកំណត់តេឡេសកលបាន។
- អ្នកអាចផ្លាស់ប្ដូរទីតាំង Screen Remote បាន។
មុខងារនេះអាចប្រើបានតែជាមួយMagic Remoteប៉ុណ្ណោះ។
អ្នកអាចទិញMagic Remoteដោយឡែក ប្រសិនបើគេមិនបានផ្ដល់ជូន។
ប្រភេទប៊ូតុងដែលបង្ហាញលើអេក្រង់ពីចម្ងាយខុសគ្នាៗអាស្រ័យលើតំបន់ និងប្រភេទឧបករណ៍ដែលភ្ជាប់។
ធាតុដែលអាចកំណត់រចនាសម្ព័ន្ធបានខុសគ្នាទៅតាមម៉ូដែល ឬប្រទេស។