ការប្រើ​សម្ដី​ទៅ​អត្ថបទ
អ្នក​អាច​បញ្ចូល​អត្ថបទ​ក្នុង​វាល​អត្ថបទ ដោយ​ប្រើប្រាស់​មុខងារ​ស្គាល់​ការ​និយាយ។
ជ្រើសរើសប៊ូតុង ប្រដាប់បំពងសំឡេងប្រដាប់បំពងសំឡេង នៅ​លើ​ក្ដារ​ចុច​លើ​អេក្រង់ ដើម្បី​ប្ដូរ​ទៅ​ទម្រង់​បញ្ចូល​ការ​និយាយ។
មុខងារ​នេះ​មាន​នៅ​តាម​បណ្ដា​ម៉ូដែល ឬ​ប្រទេស​ជាក់លាក់តែ​ប៉ុណ្ណោះ។
  1. រំកិលទស្សន៍ទ្រនិចMagic Remote​នៅក្នុង​ប្រអប់​អត្ថបទ​ដើម្បី​បើក​ក្ដារ​ចុចជាក់ស្ដែង។

    បើក​ក្ដារ​ចុច​និម្មិតបើក​ក្ដារ​ចុច​និម្មិត

  2. ចុចប៊ូតុង ប្រដាប់បំពងសំឡេងប្រដាប់បំពងសំឡេង លើក្ដារចុចជាក់ស្ដែង។
  3. បន្ទាប់ពីបើកផ្ទាំងព័ត៌មានចំណាំសំឡេង ដូចបង្ហាញនៅខាងក្រោម និយាយដាក់ មីក្រូហ្វូន​លើឧបរណ៍បញ្ជា យឺតៗ និងច្បាស់ៗ។

    ការបង្ហាញ​ព័ត៌មាន​បម្លែង​ពី​ការនិយាយ​ទៅ​ជា​អត្ថបទ​អក្សរការបង្ហាញ​ព័ត៌មាន​បម្លែង​ពី​ការនិយាយ​ទៅ​ជា​អត្ថបទ​អក្សរ

    និយាយ​ដាក់​ Magic Remoteនិយាយ​ដាក់​ Magic Remote

  4. ប្រសិន​បើ​មាន​ពាក្យ​ស្រដៀង​គ្នាដែល​អ្នក​បាន​និយាយ​ឮៗ អ្នក​អាច​ឃើញ​បញ្ជី​លទ្ធផល​ជាច្រើន​ដូច​បាន​បង្ហាញ​ខាង​ក្រោម។ ប្រសិនបើអ្នកមិនទទួលបានលទ្ធផលដែលអ្នកចង់បាន ចុច ព្យាយាមម្តងទៀត ដើម្បីព្យាយាមម្ដងទៀត។ ជ្រើសរើសលទ្ធផល ហើយវានឹងបង្ហាញលើប្រអប់អត្ថបទ។

    បញ្ជី​លទ្ធផល​បម្លែង​ពី​ការនិយាយ​ទៅ​អត្ថបទអក្សរបញ្ជី​លទ្ធផល​បម្លែង​ពី​ការនិយាយ​ទៅ​អត្ថបទអក្សរ

ការប្រុងប្រយត្ន័ពេលប្រើប្រាស់សម្ដី​ទៅ​ជា​អត្ថបទ
ពិនិត្យការផ្ជាប់បណ្ដាញ មុនពេលប្រើប្រាស់មុខងារ​សម្ដី​ទៅ​ជា​អត្ថបទ។
អ្នក​អាច​ផ្លាស់ប្ដូរ​ភាសា​សម្រាប់​ការស្គាល់​សម្ដីនិយាយបាន ​នៅ​ក្នុង ទំព័រដើមទំព័រដើម រូបតំណាង​ការកំណត់រូបតំណាង​ការកំណត់ រូបតំណាង​ការ​កំណត់​ទាំងអស់រូបតំណាង​ការ​កំណត់​ទាំងអស់ ទូទៅ ភាសា (Language) ភាសាការសម្គាល់សំឡេង។ ដើម្បីប្ដូរទៅជាភាសាចំណាំពាក្យសម្ដីមួយផ្សេងទៀតជាអចិន្ត្រៃយ៍ ចុចប៊ូតុង ពណ៌ក្រហមពណ៌ក្រហម នៅក្នុង​ផ្ទាំងបង្ហាញ​ព័ត៌មាន​ចំណាំ​សំឡេងដែល។
អ្នកអាចប្រើប្រាស់មុខងានេះ នៅពេលអ្នកយល់ព្រមនឹងលក្ខខណ្ឌ​ការ​សម្គាល់​សំឡេង។
អត្រា​សម្ដី​ទៅ​ជា​អត្ថបទ​អាចខុសគ្នាផ្អែកលើលក្ខណៈអ្នកប្រើប្រាស់ (សំឡេង ការបញ្ជេញសំឡេង ការលើដាក់សំឡេង និងការនិយាយ) និងបរិស្ថាន (សំឡេង និងកម្រិតសំឡេងទូរទស្សន៍)។
ដើម្បីបង្កើនភាពត្រឹមត្រូវនៃ​សម្ដី​ទៅ​ជា​អត្ថបទ អ្នកត្រូវនិយាយឱ្យច្បាស់ និងឮៗ ប្រហែល 10 សង់ទីម៉ែត្រពីមីក្រូហ្វូនMagic Remote។
ការចំណាំសំឡេងមិនអាចប្រើបាននៅក្នុងចន្លោះដាក់លេខសម្ងាត់ និងរបាអាសយដ្ឋាននៃ កម្មវិធីរុករកលើអ៊ីនធឺណិត របស់អ្នកទេ (លើកលែងតែការស្វែងរកទូទៅ)។