ការប្រើប្រាស់មុខងារទូរទស្សន៍តាមរយៈការនិយាយ
អ្នកអាចចូលប្រើមុខងារផ្សេងៗរបស់ទូរទស្សន៍បានយ៉ាងរហ័ស និងងាយស្រួលតាមរយៈការស្គាល់ការនិយាយ។
-
ចុច ហើយសង្កត់ប៊ូតុង
នៅលើតេឡេ ហើយនិយាយមុខងារដែលអ្នកចង់ចាប់ផ្ដើម ឬពាក្យគន្លឹះដែលអ្នកចង់ប្រើប្រាស់សម្រាប់ការស្វែងរករបស់អ្នក។
-
នៅពេលអ្នកលែងប៊ូតុង
បន្ទាប់ពីបញ្ចូលការនិយាយរបស់អ្នក មុខងារដែលទាក់ទងត្រូវបានចាប់ផ្ដើម។
មុខងារនេះមាននៅតាមបណ្ដាម៉ូដែល ឬប្រទេសជាក់លាក់តែប៉ុណ្ណោះ។
ដើម្បីប្រើប្រាស់មុខងារនេះឲ្យបានត្រឹមត្រូវ ភាសាការសម្គាល់សំឡេង របស់អ្នក និង ភាសាក្នុងម៉ឺនុយ ត្រូវតែបានកំណត់ជាភាសាតែមួយ។
ទីតាំង របស់អ្នក និង ត្រូវតែទាក់ទងនឹងភាសាសម្រាប់លទ្ធផលស្វែងរកជាក់លាក់។
មុខងារមួយចំនួនប្រហែលជាមិនអាចប្រើបានទេ ប្រសិនបើការកំណត់ទីតាំង និងការកំណត់ភាសារបស់អ្នកមិនដូចគ្នា។
អ្នកអាចផ្លាស់ប្ដូរភាសាសម្រាប់ការស្គាល់សម្ដីនិយាយបាន នៅក្នុង
ទូទៅ ភាសា (Language) ភាសាការសម្គាល់សំឡេង។
ទូទៅ ភាសា (Language) ភាសាការសម្គាល់សំឡេង។
សេចក្តីលម្អិតអំពីសេវាកម្មអាចនឹងខុសគ្នាទៅតាមប្រទេស។
សូមកត់ចំណាំសេវាកម្ម AI អាចត្រូវបានផ្លាស់ប្តូរ លុប ឬបញ្ឈប់ដោយមិនមានការជូនដំណឹង ពីសំណាក់ LGE ឬក្រុមហ៊ុនផ្តល់សេវាភាគីទីបីទេ។
ចុចប៊ូតុង
នៅលើតេឡេ ដើម្បីមើលគំរូមុខងារដែលអ្នកអាចប្រើជាមួយពាក្យបញ្ជាជាសំឡេង។
នៅលើតេឡេ ដើម្បីមើលគំរូមុខងារដែលអ្នកអាចប្រើជាមួយពាក្យបញ្ជាជាសំឡេង។
មុខងារដែលមានន
ប្រើមុខងារទូរទស្សន៍
- កំពុងមើលទូរទស្សន៍
- បិទទូរទស្សន៍ / កម្រិតសំឡេងឡើង/ចុះ / រកប៉ុស្តិ៍នៅខាងលើ/ខាងក្រោម / ប៉ុស្តិ៍ 20 (លេខប៉ុស្តិ៍) / ប៉ុស្តិ៍ OOO (ឈ្មោះប៉ុស្តិ៍) / ចាក់ 'OOO(ឈ្មោះកម្មវិធី)' / បង្ហាញខ្ញុំនូវពេលវេលាដែល 'OOO(ឈ្មោះកម្មវិធី)' ចាប់ផ្តើម / ថត 'OOO(ឈ្មោះកម្មវិធី)' / បើក Live Playback
- ប្តូរធាតុចូល
- បង្ហាញបញ្ជីធាតុចូលដល់ខ្ញុំ / HDMI 1 / ប្តូរទៅខនសូលហ្គេម / ប្តូរទៅប្រអប់ចាប់ប៉ុស្តិ៍
- ប្តូរការកំណត់
- បង្កើនពន្លឺ/បន្ថយពន្លឺអេក្រង់ / កំណត់អេក្រង់ឲ្យច្បាស់ជាងនេះ / របៀបរូបភាពបែបរោងភាពយន្ត (ជម្រើសរបៀបរូបភាព) / សមាមាត្រ 16:9 (ជម្រើសសមាមាត្រ) / របៀបសំឡេងស្តង់ដារ (ជម្រើសរបៀបសំឡេងស្តង់ដារ) / ប្តូរទៅរបៀបហ្គេម / ភ្ជាប់ Bluetooth / ប្តូរទៅ HDMI ARC (ជម្រើសសំឡេងចេញ) / បិទទូរទស្សន៍ក្រោយរយៈពេល 30 នាទី / បើក ការពិពណ៌នាវីដេអូ / បើក ការណែនាំជាសំឡេង / បើក អត្ថបទពិពណ៌នាបិទ
- ចូលទៅកាន់មុខងារ/កម្មវិធី
- ដើម / ថ្មីៗនេះ / មុខងារចូលប្រើរហ័ស / ការកំណត់ / ការកំណត់រូបភាព / ការកំណត់សំឡេង / ការកំណត់ប៉ុស្តិ៍ / ការកំណត់បណ្តាញ
ស្វែងរកពីទូរទស្សន៍
- ស្វែងរកកម្មវិធីទូរទស្សន៍ និង VOD
- ស្វែងរក 'OOO(ឈ្មោះកម្មវិធី)' / ស្វែងរកកម្មវិធីទូរទស្សន៍ដែលមានតារាសម្តែង 'OOO(ឈ្មោះ)' / បង្ហាញភាពយន្តដល់ខ្ញុំ / បង្ហាញកម្មវិធីទូរទស្សន៍ដែលចាប់ផ្តើមនៅម៉ោង 7 ល្ងាចដល់ខ្ញុំ / ណែនាំវីដេអូដល់ខ្ញុំ
- ស្វែងរកព័ត៌មានបន្ថែមអំពីមាតិកា
- ស្វែងរកបទភ្លេង 'OOO(ឈ្មោះកម្មវិធី)' ឲ្យខ្ញុំ / តើនរណាជាអ្នកដឹកនាំរឿង 'OOO(ចំណងជើងភាពយន្ត)'? / បង្ហាញសាច់រឿងរបស់ 'OOO(ឈ្មោះកម្មវិធី)'ដល់ខ្ញុំ
- ស្វែងរកមាតិការបស់ខ្ញុំ
- បង្ហាញរូបថតខ្ញុំដល់ខ្ញុំ / ចាក់តន្រ្តីរបស់ខ្ញុំ / ចាក់ការថត 'OOO(ឈ្មោះកម្មវិធី)'
- ស្វែងរកព័ត៌មានបន្ថែម
- តើ 'OOO(ឈ្មោះ)' ជានរណា? / តើថ្ងៃនេះមានអាកាសធាតុដូចម្តេច? / តើឥឡូវនេះម៉ៅងប៉ុន្មាននៅ 'OOO(ឈ្មោះតំបន់)'?
- ស្វែងរកការណែនាំសម្រាប់អ្នកប្រើប្រាស់
- ស្វែងរកឲ្យខ្ញុំនូវ 'OOO(ឈ្មោះមុខងារ)' ពីការណែនាំអ្នកប្រើប្រាស់
ការប្រុងប្រយ័ត្នចំពោះការស្គាល់សម្ដី
ម៉ូដស្គាល់សំឡេងទាមទារឲ្យមានMagic Remoteដែលម៉ូដែលជាក់លាក់នានាអាចមិនស្គាល់។
ដើម្បីប្រើមុខងារពិសេសៗទាំងអស់នៃការស្គាល់សម្ដីនិយាយ អ្នកចាំបាច់ត្រូវកំណត់បណ្ដាញ ប៉ុស្ត៍ តំបន់។ល។ ផ្សេងពីនេះ អ្នកមិនអាចប្រើមុខងារពិសេសៗមួយចំនួយបានទេ។
ប្រសិនបើមិនបានតភ្ជាប់បណ្ដាញ អ្នកមិនអាចប្រើប្រាស់មុខងារប្ដូរប៉ុស្តិ៍ពិតប្រាកដដោយប្រើឈ្មោះប៉ុស្តិ៍បានទេ។
បើអ្នកមានការភ្ជាប់បណ្ដាញ អ្នកចាំបាច់ត្រូវយល់ព្រមទទួលយកលក្ខខណ្ឌទូទៅដើម្បីប្រើមុខងារស្គាល់ការនិយាយបាន។
ដើម្បីគ្រប់គ្រងឧបករណ៍ចាប់រលកសញ្ញាទូរទស្សនដែលភ្ជាប់ជាមួយទូរទស្សន៍តាមរយៈមុខងារសម្គាល់ដោយសំឡេង សូមចូលទៅកាន់
កម្មវិធីភ្ជាប់ឧបករណ៍ ដើម្បីរៀបចំតេឡេបញ្ជាសកល។
កម្មវិធីភ្ជាប់ឧបករណ៍ ដើម្បីរៀបចំតេឡេបញ្ជាសកល។
សូមណែនាំឱ្យតម្រង់សញ្ញាព្រួញតេឡេ Magic Remote ទៅកាន់ឧបករណ៍ចាប់រលកសញ្ញាទូរទស្សន បន្ទាប់ពីបញ្ចូលសំឡេងហើយ។
កម្រិតល្បឿននៃមុខងារស្គាល់សម្ដីនិយាយអាចប្រែប្រួលដោយអាស្រ័យលើលក្ខណៈនៃអ្នកប្រើ (កម្រិតសំឡេង ការបញ្ចេញសំឡេង សំនៀង និងល្បឿននៃការនិយាយ) និងបរិយាកាសជុំវិញ (សំឡេង និងកម្រិតសំឡេងនៃទូរទស្សន៍)។
ដើម្បីទទួលបានលទ្ធផលនៃការស្គាល់សម្ដីនិយាយរបស់អ្នកបានត្រឹមត្រូវ អ្នកត្រូវតែបន្លឺពាក្យតាមរបៀបយឺតៗ ច្បាស់ៗតាមកម្រិតសំឡេងសមស្របដែលមានចម្ងាយប្រហែលជា 4 អ៊ីញ (10 សម) ពីមីក្រូហ្វូននៃMagic Remote
បើគ្មានការនិយាយរបស់អ្នកឲ្យបានត្រឹមត្រូវទេនោះ មុខងារស្គាល់សម្ដីនិយាយអាចដំណើរការខុសគ្នាពីអ្វីដែលអ្នកចង់បានខាងដើម។