ដើម្បីធ្វើបច្ចុប្បន្នភាពកម្មវិធី
ប្រើប្រាស់ការធ្វើបច្ចុប្បន្នភាពសូហ្វវែដើម្បីពិនិត្យមើល និងទទួលបានកំណែចុងក្រោយបង្អស់។
យើងក៏អាចរកមើលការធ្វើបច្ចុប្បន្នភាពដោយខ្លួនឯងបានដែរ។
យើងក៏អាចរកមើលការធ្វើបច្ចុប្បន្នភាពដោយខ្លួនឯងបានដែរ។
- ពិនិត្យរកមើលបច្ចុប្បន្នភាព
-
ទូទៅ
អំពីទូរទស្សន៍នេះ
ពិនិត្យរកការអាប់ដេត
នៅពេលកំពុងពិនិត្យកំណែបច្ចុប្បន្នភាពចុងក្រោយបង្អស់ អ្នកអាចអនុវត្តបានតែការធ្វើបច្ចុប្បន្នភាព ប្រសិនបើឯកសារបច្ចុប្បន្នភាពនៃកំណែចុងក្រោយអាចប្រើបាន។ទូរទស្សន៍ពិនិត្យមើលសហ្វវែរបស់អ្នកដោយស្វ័យប្រវត្តិ ប៉ុន្ដែប្រសិនបើចាំបាច់ អ្នកអាចប្រើសៀវភៅពិនិត្យណែនាំ។ - ធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិដោយមិនមានការជូនដំណឹង
-
ទូទៅ
អំពីទូរទស្សន៍នេះ
អនុញ្ញាតការអាប់ដេតស្វ័យប្រវត្តិ
ប្រសិនបើ អនុញ្ញាតការអាប់ដេតស្វ័យប្រវត្តិ ត្រូវបានជ្រើសរើស ការធ្វើបច្ចុប្បន្នភាពចាប់ផ្ដើមដោយស្វ័យប្រវត្តិដោយមិនបង្ហាញសំណួរបញ្ជាក់ណាមួយឡើយ។ប្រសិនបើ អនុញ្ញាតការអាប់ដេតស្វ័យប្រវត្តិ មិនត្រូវបានជ្រើសរើស ការធ្វើបច្ចុប្បន្នភាពនឹងចាប់ផ្ដើមដំណើរការបន្ទាប់ពីបង្ហាញសំណួរបញ្ជាក់។
ធាតុដែលអាចកំណត់រចនាសម្ព័ន្ធបានខុសគ្នាទៅតាមប្រទេស។
កំណែថ្មីចុងក្រោយបំផុតអាចប្រើបានតាមរយៈ សញ្ញាផ្សព្វផ្សាយឌីជីថល ឬភ្ជាប់អ៊ីនធឺណិត។
ការប្ដូរប៉ុស្ដិ៍ពេលកំពុងទាញយកសូហ្វវែដោយប្រើសញ្ញាផ្សព្វផ្សាយឌីជីថលធ្វើឲ្យរំខានដល់ដំណើរការទាញយក។ ការថយមកប៉ុស្ដិ៍ដើមវិញធ្វើឲ្យការទាញយកបន្តវិញ។
ប្រសិនបើសូហ្វវែមិនត្រូវបានធ្វើបច្ចុប្បន្នភាពទេ នោះមុខងារមួយចំនួននឹងមិនដំណើរការឡើយ។
នៅក្នុងប្រទេសខ្លះ អនុញ្ញាតការអាប់ដេតស្វ័យប្រវត្តិ មិនត្រូវបានបង្ហាញទេ ប្រសិនបើអ្នកមិនត្រូវបានតភ្ជាប់អ៊ីនធឺណិត។