តើទូរទស្សន៍ HbbTV ជាអ្វី?
HbbTV (Hybrid Broadcast Broadband TV) គឺជាស្តង់ដារផ្សព្វផ្សាយថ្មីមួយដែលអាចប្រើសេវាប្រភេទ​អត្ថបទ​បង្ហាញ​លេង​ទូរទស្សន៍​ពិសេស ដែលផ្សព្វផ្សាយដោយកម្មវិធីផ្សព្វផ្សាយទូរទស្សន៍ ដើម្បីបញ្ចូល ឬភ្ជាប់ទៅនឹងសេវាលើប្រព័ន្ធអ៊ីនធឺណិតលើរលកអាកាសទៅ Smart TV ដែលបានភ្ជាប់។ ដូច្នេះ អតិថិជនអាចប្រើប្រាស់សេវាលើប្រព័ន្ធអ៊ីនធឺណិតជាច្រើនដូចជា catch-up TV និង Video on Demand (VOD) និង​កម្មវិធី​ដែល​ទាក់ទង​នឹង​ការប្រើ និងសេវា​ព័ត៌មាន​សម្បូរ​បែប​ដទៃ​ទៀត​ដែល​បន្ថែម​ពី​លើ​សេវា​អត្ថបទ​បង្ហាញលើ​ទូរទស្សន៍​ឌីជីថល​ចាស់ៗ​ដែល​ទាំងអស់នេះនឹងបញ្ចូលក្នុងទូរទស្សន៍​ដោយផ្ទាល់ជាមួយបទពិសោធន៍គ្មានកំណត់។ សេវាទូរទស្សន៍ HbbTV អាចដំណើរការតាមវិធីជាច្រើន ហើយ​វិធី​ដែល​ដែលគេពេញនិយមចុចបំផុតគឺ ពណ៌ក្រហមពណ៌ក្រហម។ ជាធម្មតា អ្នកប្រើប្រាស់ស្វែងរកសេវាដោយប្រើគ្រាប់ចុចស្វែងរកធម្មតា (ដូចជាប៊ូតុងយល់ព្រម និង ពណ៌ក្រហមពណ៌ក្រហម, ពណ៌បៃតងពណ៌បៃតង, លឿងលឿង, ខៀវខៀវ)។ កំណែបច្ចុប្បន្នរបស់ទូរទស្សន៍ HbbTV ក៏មានការគាំទ្រ “ការ​ផ្សាយ​យក​លំនាំតាម” របស់វីដេអូលើការភ្ជាប់រលកអាកាស ដែល​ធានា​គុណភាព​រូបភាពដែលមានល្អបំផុតសម្រាប់អ្នកមើល។ សម្រាប់ព័ត៌មានបន្ថែមអំពី HbbTV សូមចូលទៅ www.hbbtv.org
មុខងារ​នេះ​មាន​នៅ​តាម​បណ្ដា​ម៉ូដែល ឬ​ប្រទេស​ជាក់លាក់តែ​ប៉ុណ្ណោះ។
ដើម្បីប្រើទូរទស្សន៍ HbbTV
ទំព័រដើមទំព័រដើម រូបតំណាង​ការកំណត់រូបតំណាង​ការកំណត់ រូបតំណាង​ការ​កំណត់​ទាំងអស់រូបតំណាង​ការ​កំណត់​ទាំងអស់ ប៉ុស្តិ៍ HbbTV
កំណត់ទូរទស្សន៍ HbbTV ទៅបើក។
រីករាយជាមួយមាតិកាជាច្រើនពីសេវារបស់ទូរទស្សន៍ Hbb TV។
មុខងារសេវាអាចមានកំណត់ នៅ​ពេល​ទូរទស្សន៍​មិន​បាន​ភ្ជាប់​អ៊ីនធឺណិត។
មុខងារ និងគុណភាពរបស់សេវាទូរទស្សន៍ HbbTV អាចខុសៗគ្នា​អាស្រ័យ​លើគុណភាពនៃការភ្ជាប់រលកអាកាសរបស់អ្នក។
សេវាទូរទស្សន៍ HbbTV មិនធានាថាអាចប្រើកម្មវិធីទាំងអស់ទេ - បានតែកម្មវិធីដែលអ្នកផ្សព្វផ្សាយរបស់អ្នកជ្រើសរើសដើម្បីគាំទ្រប៉ុណ្ណោះ។
មុខងារ​នេះ​មាន​នៅ​តាម​បណ្ដា​ប្រទេស​ជាក់លាក់​តែប៉ុណ្ណោះ។
នៅពេល DVR ឬ​ការ​លេង​ឡើងវិញ​ផ្ទាល់​ដំណើរការ ទូរទស្សន៍ HbbTV មិនអាចប្រើបានទេ។
នៅពេលកំពុងប្រើប្រាស់សេវាទូរទស្សន៍ HbbTV គ្រាប់ចុចស្វែងរក និងប៊ូតុង ដំណើរការ (OK) អាចត្រូវបានបិទ ប្រសិនបើទស្សន៍ទ្រនិចរបស់​តេឡេ​ពិសេសដំណើរការ​លើ​កញ្ចក់​ទូរទស្សន៍។ ក្នុងករណីនេះ សូមចុចគ្រាប់ចុចឆ្វេង ស្ដាំ លើ និងក្រោម ដើម្បី​បញ្ឈប់​ទស្សន៍​ទ្រនិច។ (ការធ្វើបែបនេះអនុវត្តចំពោះតែម៉ូដែលដែលមានMagic Remoteប៉ុណ្ណោះ។)