ការប្រើ​ម៉ឺនុយ​បន្ត​ផ្ទាល់
អ្នកអាចប្រើប្រាស់មុខងារពាក់ព័ន្ធដោយងាយស្រួល នៅពេល​មើលការ​ផ្សព្វផ្សាយតាមទូរទស្សន៍។
  1. ដំណើរការ Live TV ដោយចុច ទំព័រដើមទំព័រដើម
  2. រំកិលទស្សន៍ទ្រនិចរបស់​ Magic Remote ទៅ​ផ្នែក​ខាង​ស្តាំ​នៃ​កញ្ចក់​ទូរទស្សន៍។ អ្នកក៏អាចចុចប៊ូតុង ស្ដាំ លើតេឡេ​ដើម្បីមើល​ម៉ឺនុយ​បន្ត​ផ្ទាល់។
    អ្នក​អាច​យក​វា​ឡើងលើ ដោយ​ចុច​ប៊ូតុង LIST ឬប៊ូតុង LIVE MENU នៅលើតេឡេ​សូម្បី​តែ​នៅ​ពេល​អ្នក​មិន​កំពុង​មើល​ការ​ផ្សាយ​ណា​មួយ​ក៏​ដោយ។

ម៉ឺនុយបន្ត​ផ្ទាល់ម៉ឺនុយបន្ត​ផ្ទាល់

  1. ប៉ុស្តិ៍ : មើលតារាងមាតិកាផ្សព្វផ្សាយដែលកំពុងតែចាក់ផ្សាយ។ ជ្រើសរើស ប៉ុស្តិ៍ ម្ដង​ទៀត ខណៈពេល​បញ្ជី​ត្រូវ​បាន​បើក ដើម្បី​មើល ការណែនាំ
    សូម​យោង​តាម រីករាយ​ជា​មួយ​ទូរទស្សន៍​បន្ត​ផ្ទាល់ ការណែនាំ នៅ​ក្នុង ការណែនាំសម្រាប់អ្នកប្រើ សម្រាប់​ព័ត៌មានលម្អិត​នៅ​លើ ការណែនាំ
  2. បានណែនាំ : ទទួលយកការណែនាំអំពីប៉ុស្តិ៍ និងកម្មវិធីអាស្រ័យលើប្រវតិ្តការមើល​របស់​អ្នក។
ប៉ុស្តិ៍ដែលបង្ហាញនៅក្នុង​បញ្ជី​ប៉ុស្តិ៍​គឺ​ជាការកំណត់ ប៉ុស្តិ៍​ដែល​ផ្តល់​ដោយ​អ្នកផ្តល់សេវាផ្សព្វផ្សាយ។ ដូច្នេះ ប្រសិនបើ​អ្នក​ផ្តល់សេវា​ផ្សព្វផ្សាយ​បាន​ផ្លាស់ប្តូរ​ការកំណត់​ប៉ុស្តិ៍​របស់​ខ្លួនដោយមិនបានជូនដំណឹង នោះប៉ុស្តិ៍ដែលបង្ហាញនៅក្នុង​បញ្ជី​ប៉ុស្តិ៍​អាចខុសពីប៉ុស្តិ៍ទូរទស្សន៍ជាក់ស្តែង។
ដោយសារព័ត៌មានរបស់ប៉ុស្តិ៍ដែលបង្ហាញនៅក្នុង​បញ្ជី​ប៉ុស្តិ៍មានព័ត៌មានដែលផ្តល់ដោយអ្នកផ្តល់ Electronic Program Guide (EPG) ខាងក្រៅ វាអាចខុសពីប៉ុស្តិ័ទូរទស្សន៍ជាក់ស្តែង។
ដើម្បីទទួលបានសេវាដែលបានណែនាំត្រឹមត្រូវ អ្នកត្រូវ​កំណត់​បណ្តាញ តំបន់ និងការកំណត់ដោយស្វ័យប្រវត្តិ​របស់អ្នក។
ធាតុ​ដែល​អាច​កំណត់រចនាសម្ព័ន្ធបាន​ខុស​គ្នា​ទៅតាម​ប្រទេស។