ការប្រើការលេងឡើងវិញផ្ទាល់ (លេងឡើងវិញតាមពេលវេលាជាក់ស្ដែង)
វាជាមុខងារដែលអ្នកអាចប្រើប្រាស់ដើម្បីរក្សាទុកកម្មវិធីដែលអ្នកកំពុងមើលទៅក្នុងថាសរឹងយូអេសប៊ីជាបណ្តោះអាសន្ន ដូច្នេះអ្នកអាចចាក់មើលឈុតណាមួយដែលអ្នកមិនបានមើល នៅពេលមើលទូរទស្សន៍។ មុខងារនេះអាចឱ្យអ្នកបន្តមើលពីកន្លែងដែលអ្នកបានមើលពីមុន ប្រសិនបើអ្នកចេញទៅក្រៅ។
- ស៊កថាសរឹងយូអេសប៊ីចូលទៅក្នុងរន្ធយូអេសប៊ី។
- សូមចុចប៊ូតុង ចាប់ផ្តើម LIVE PLAYBACK នៅជ្រុងខាងឆ្វេងនៃកញ្ចក់ទូរទស្សន៍។
-
នៅពេលមើលការផ្សព្វផ្សាយបន្តផ្ទាល់ ប្រើទស្សន៍ទ្រនិចដើម្បីជ្រើសរើសចំណុចមួយលើរបាដំណើរការដែលអ្នកចង់បន្តការមើល។ អ្នកក៏អាចចុចប៊ូតុង
/
លើតេឡេរបស់អ្នក ដើម្បីប្រើប្រាស់មុខងារនេះ។
ជ្រើសរើសចំណុចមួយ មុនចំណុចបច្ចុប្បន្នលើរបាដំណើរការ។
ជ្រើសរើសឧបករណ៍មួយដែលត្រូវប្រើជាមួយនឹងការលេងឡើងវិញផ្ទាល់នៅពេលថាសរឹងយូអេសប៊ីពីរ ឬច្រើនត្រូវបានភ្ជាប់ទៅទូរទស្សន៍។
អ្នកមិនអាចប្រើប្រាស់ផ្លាសយូអេសប៊ីបានទេ។ ភា្ជប់ថាសរឹងយូអេសប៊ីមួយដែលមានទំហំ 80 ជីកាបៃឬលើសពីនេះ។
ប្រសិនបើមិនមានទំហំទំនេរនៅសល់គ្រប់គ្រាន់នៅក្នុង HDD USB ទេ នោះLive Playback អាចដំណើរការមិនបានល្អ។ ដើម្បីប្រើមុខងារ Live Playback អ្នកត្រូវការ HDD USB ដែលមានទំហំយ៉ាងតិច 2.3 ជីកាបៃ។
គេអាចប្រើវានៅក្នុងការផ្សព្វផ្សាយបែបអាណាឡុក ឬឌីជីថល និងនៅក្នុងទម្រង់ចូល។
ប៉ុន្តែ អ្នកមិនអាចប្រើប្រាស់ជម្រើសនេះបានទេ នៅពេលកំពុងស្តាប់ប៉ុស្តិ៍វិទ្យុ។
(មុខងារនេះមាននៅតាមបណ្ដាម៉ូដែលជាក់លាក់តែប៉ុណ្ណោះ។)
(មុខងារនេះមាននៅតាមបណ្ដាម៉ូដែលជាក់លាក់តែប៉ុណ្ណោះ។)
ប៉ុស្តិ៍នានាដែលបានភ្ជាប់ទៅ COMPONENT IN និង HDMI IN មិនស្គាល់ Live Playbackទេ។
(រន្ធCOMPONENT IN អាចប្រើបានបានតាមម៉ូដែលជាក់លាក់មួយចំនួនប៉ុណ្ណោះ។)
(រន្ធCOMPONENT IN អាចប្រើបានបានតាមម៉ូដែលជាក់លាក់មួយចំនួនប៉ុណ្ណោះ។)
ជាមួយនឹងមុខងារលេងឡើងវិញផ្ទាល់ អ្នកអាចដំណើរការកម្មវិធីឡើងវិញរហូតដល់ទៅពីរម៉ោង អាស្រ័យលើសមត្ថភាពផ្ទុកដែលនៅសល់របស់ថាសរឹងយូអេសប៊ី។
ពេលនេះប្រហែលជាមានភាពខុសគ្នាអាស្រ័យទៅលើតំបន់របស់អ្នក។
វីដេអូដែលរក្សាទុកនៅក្នុងទម្រង់ការលេងឡើងវិញផ្ទាល់ត្រូវបានលុប ប្រសិនបើអ្នកបិទទូរទស្សន៍ដោយមិនបានថតទុក។