ការប្រើ​មុខងារ
ជាមួយនឹងទូរទស្សន៍ LG webOS អ្នកអាចប្រើមុខងាថតបាន។
ការប្រើប្រាស់​ការ​ថតភ្លាមៗ
  1. ភ្ជាប់​ថាសរឹង​យូអេសប៊ី ឬ​ដ្រាយ​​យូអេសប៊ីទៅរន្ធ​យូអេសប៊ី។
    ជាការល្អ អ្នកគួរថតទុកក្នុងថាស​រឹង​យូអេសប៊ី។
  2. នៅពេលកំពុងមើលការផ្សាយផ្ទាល់ សូមចុចប៊ូតុង ដំណើរការ (OK)
  3. សូមចុចប៊ូតុង ចាប់ផ្ដើម​ថតចាប់ផ្ដើម​ថត នៅជ្រុងខាងឆ្វេងនៃកញ្ចក់ទូរទស្សន៍។
  4. ប្រសិនបើអ្នកចង់ឈប់ថត សូមចុចប៊ូតុង បញ្ឈប់​ការថតបញ្ឈប់​ការថត

អេក្រង់​ថតអេក្រង់​ថត

បញ្ហាដែលត្រូវយកចិត្តទុកដាក់នៅពេលថត
នៅពេលថត សូមចុចប៊ូតុង ដំណើរការ (OK) ដើម្បីបង្ហាញព័ត៌មានអំពីការថត។
រយៈពេលនៃការថតអាចកំណត់មុនពេលចាប់ផ្ដើមថតបាន។
ប្រសិនបើឧបករណ៍ផ្ទុក​យូអេសប៊ី​ជាច្រើនត្រូវបានភ្ជាប់ នោះឧបករណ៍ផ្ទុកដែលបានថតទុកចុងក្រោយគេ នឹងត្រូវបានជ្រើសរើសដោយស្វ័យប្រវត្តិ។
ទំហំទំនេររបស់ថាស​រឹង​យូអេសប៊ី​ត្រូវតែមានទំហំយ៉ាងតិចណាស់ 1 ជាកាបៃ។
ត្រូវតែមាន​ទំហំ​ភាគ​ថាស​យ៉ាង​ហោចណាស់ 4 ជីកាបៃនៅ​លើ​ដ្រាយ​យូអេសប៊ី។
រយៈពេលដែលអាចថតបានអាចខុសគ្នា អាស្រ័យលើសមត្ថភាពផ្ទុករបស់ឧបករណ៍ផ្ទុក​យូអេសប៊ី​របស់អ្នក។
នៅពេល​ដ្រាយ​យូអេសប៊ី​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការ​ថត​លើក​ដំបូង ទូរទស្សន៍​ចូល​ក្នុងការ​សាកល្បង​អនុវត្ត។ អ្នកអាចថតបាននៅពេលណាដែលការធ្វើតេស្ដបានបញ្ចប់។
ដោយសារតែបច្ចេកវិទ្យាការពារមាតិកាត្រូវបានប្រើប្រាស់ វីដេអូដែលបានថតទុកមិនអាចបើកបានលើកំព្យូទ័រ ឬម៉ូដែលទូរទស្សន៍ផ្សេងៗបានឡើយ។ ហើយវីដេអូក៏មិនអាចចាក់បាន ប្រសិនបើសៀគ្វីវីដេអូទូរទស្សន៍ត្រូវបានប្ដូរ។
មិនត្រូវដកខ្សែ​យូអេសប៊ីចេញនៅពេលកំពុងថតឡើយ។
ប្រសិនបើអ្នកបង្ខំបិទទូរទស្សន៍របស់អ្នកនៅពេលកំពុតថត នោះមាតិកាដែលកំពុងថតអាចមិនត្រូវបានរក្សាទុកបានទេ។ ជាការល្អ អ្នកត្រូវឈប់ថត និងពិនិត្យមើលថាប៉ុស្ដិ៍ត្រូវបានថតទុករួច មុនពេលបិទទូរទស្សន៍។
ប្រសិន​បើ​ឧបករណ៍​ផ្ទុក​យូអេសប៊ី​មាន​បញ្ហា ការ​ថត​អាច​មិន​បញ្ចប់​ត្រឹមត្រូវ​ទេ។
ឧបករណ៍ផ្ទុកយូអេសប៊ី​អាចមិនដំណើរការ ឬដំណើរការមិនពេញលេញទេ នៅពេល​ហាប់​យូអេសប៊ី ឬខ្សែតត្រូវបានប្រើ។
ឧបករណ៍​ផ្ទុក​អាច​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​គោលបំណង​ផ្សេង​ពី​ការ​ថត​ ដូច្នេះ​ការ​ថត​អាច​ត្រូវ​បាន​រំខាន ដោយសារ​តែ​មិនមាន​ទំហំ​ផ្ទុក​គ្រប់គ្រាន់នៅលើ​ឧបករណ៍។ ការ​ប្រើ​ប្រាស់​ឧបករណ៍​ផ្ទុក​ដែលមាន​ទំហំ​គ្រប់គ្រាន់​សម្រាប់​ថត ត្រូវ​បាន​ណែនាំ។
នៅពេលកំពុងថត អ្នកអាចមើលប៉ុស្តិ៍ផ្សេង ឬប្រើមុខងារផ្សេងបាន។ ប៉ុន្ដែអ្នកមិនអាចមើលប៉ុស្តិ៍អាណាឡុកបានទេ នៅពេលអ្នកកំពុងថតប៉ុស្ដិ៍អាណាឡុក។
(មុខងារ​នេះ​មាន​នៅ​តាម​បណ្ដា​ម៉ូដែល ឬ​ប្រទេស​ជាក់លាក់តែ​ប៉ុណ្ណោះ។)
ធាតុ​ដែល​អាច​កំណត់រចនាសម្ព័ន្ធបាន​ខុសគ្នា​ទៅតាម​ម៉ូដែល។
មុខងារមួយចំនួនប្រហែលមិនអាចប្រើបានទេ នៅពេលការថតកំពុងដំណើរការ។
ប៉ុស្ដិ៍ដែលភ្ជាប់ទៅ COMPONENT IN និង HDMI IN នឹងមិនត្រូវបានថតទុកនៅពេលថតតាមយៈការដាក់បញ្ចូលឡើយ។
(រន្ធCOMPONENT IN អាចប្រើបានបានតាមម៉ូដែលជាក់លាក់មួយចំនួនប៉ុណ្ណោះ។)
Bluetooth និងរន្ធ​យូអេសប៊ី​អាចមិនដំណើរការបានត្រឹមត្រូវនៅពេលកំពុងថតជាមួយឧបករណ៍​យូអេសប៊ី​ឡើយ។
ការថតដែលមានរយៈពេលតិចជាង 10 វិនាទី​នឹងមិនត្រូវបានរក្សាទុកទេ។
អ្នកអាចរក្សាទុកមាតិការហូតដល់ចំនួន 600 នៅលើឧបករណ៍ផ្ទុកមួយ។