ការប្រើ កម្មវិធីកាលវិភាគទូរទស្សន៍
អ្នកអាច​បញ្ចូល​ម៉ោង និងកាលបរិច្ឆេទ​នៃ​កម្មវិធី ដើម្បី​កំណត់​កាលវិភាគ​សម្រាប់​មើល ឬ​ថតវា នៅក្នុងពេលកំណត់​ណាមួយ។
  1. ចុច​ប៊ូតុង ទំព័រដើមទំព័រដើម លើតេឡេ។
  2. ជ្រើសរើសកម្មវិធី កម្មវិធីកាលវិភាគទូរទស្សន៍ ដើម្បីថត ឬ​មើល​កម្មវិធី​តាម​ម៉ោង​ដែលបាន​កំណត់ទុក។

កម្មវិធី​កំណត់​កាលវិភាគ​ទូរទស្សន៍កម្មវិធី​កំណត់​កាលវិភាគ​ទូរទស្សន៍

  1. អ្នកអាចតម្រៀបបញ្ជីតាមប្រភេទ។
  2. អ្នកអាចកំណត់​ទម្រង់​លុប។
  3. អ្នកអាចកំណត់​ការ​ថត​ដែល​បាន​កំណត់​កាលវិភាគ​ថ្មី។
  4. អ្នកអាចកំណត់​ការ​រំលឹក​ថ្មី។
  5. ចាប់ផ្ដើម ការណែនាំ
កាលវិភាគតាម​កម្មវិធី
អ្នកអាចជ្រើសរើសកម្មវិធីប៉ុស្តិ៍ទូរទស្សន៍មួយដើម្បីកំណត់ពេលមើល ឬថតទុក។
  1. ចុច​ប៊ូតុង ទំព័រដើមទំព័រដើម លើតេឡេ។
  2. ជ្រើសរើសកម្មវិធី ការណែនាំ ដើម្បីថត ឬ​មើល​កម្មវិធី​តាម​ម៉ោង​ដែលបាន​កំណត់ទុក។
  3. ជ្រើសរើសកម្មវិធីដែលអ្នកចង់ថត។
    ប្រសិនបើអ្នកចង់ថតការផ្សាយផ្ទាល់ សូមចុចប៊ូតុង ថតទស្សនា
    ក្នុងករណីមានកម្មវិធីដែលជិតមកដល់ សូមចុចប៊ូតុង ការថតដែលបានកំណត់ពេលការរំលឹក
ការថតដែលបានកំណត់ពេលមិនធានាពេលវេលាថតទុកត្រឹមត្រូវរបស់កម្មវិធីទេ ពីព្រោះកម្មវិធីនឹងត្រូវថតទុកផ្អែកលើព័ត៌មានដែល​ផ្ដល់​ដោយអ្នកផ្សព្វផ្សាយ។
អនុវត្តចំពោះការផ្សព្វផ្សាយបែបឌីជីថល។
ការ​កំណត់កាលវិភាគ​ដោយ​ដៃ
អ្នកអាចជ្រើសរើសកាលបរិច្ឆេទ ម៉ោង និងប៉ុស្តិ៍ដើម្បីមើល ឬ​ថត​ប៉ុស្តិ៍​ទុក។
  1. ចុច​ប៊ូតុង ទំព័រដើមទំព័រដើម លើតេឡេ។
  2. ជ្រើសរើសកម្មវិធី កម្មវិធីកាលវិភាគទូរទស្សន៍ ដើម្បីថត ឬ​មើល​កម្មវិធី​តាម​ម៉ោង​ដែលបាន​កំណត់ទុក។
  3. ចូរកំណត់កាលបរិច្ឆេទ ម៉ោង និងប៉ុស្តិ៍ដែលត្រូវថត ឬ​មើល។
រយៈពេលការថតដែលបានកំណត់ពេលត្រូវមានយ៉ាងតិច 1 នាទី។