កំណត់ប៉ុស្តិ៍ដោយស្វ័យប្រវត្តិ
ប៉ុស្តិ៍
ការរាវប៉ុស្តិ៍ និងការកំណត់
ការរាវប៉ុស្តិ៍ដោយស្វ័យប្រវត្តិ
ចាប់ប៉ុស្តិ៍ដោយស្វ័យប្រវត្តិ។
- ជ្រើសរើសប្រទេសដែលកំពុងប្រើទូរទស្សន៍។ ការកំណត់ប៉ុស្តិ៍ផ្លាស់ប្តូរអាស្រ័យលើប្រទេសដែលអ្នកជ្រើសរើស។
- ចាប់ផ្តើម ការរាវប៉ុស្តិ៍ដោយស្វ័យប្រវត្តិ។
- ជ្រើសរបៀបរាវប៉ុស្តិ៍
- កំណត់ការប្ដូរដោយស្វ័យប្រវត្តិតាមការណែនាំលើកញ្ចក់ទូរទស្សន៍។
ប្រសិនបើគេតភ្ជាប់ប្រភពចូលមិនបានត្រឹមត្រូវទេការចុះឈ្មោះប៉ុស្តិ៍មិនដំណើរការទេ។
ការរាវប៉ុស្តិ៍ដោយស្វ័យប្រវត្តិ ចាប់បានតែប៉ុស្តិ៍ដែលកំពុងផ្សាយប៉ុណ្ណោះ។
ប្រសិនបើ សុវត្ថិភាព ត្រូវបានបើក នោះបង្អួចលេចឡើងសួររកពាក្យសម្ងាត់។
កំណត់ការកំណត់ខ្សែ
នៅពេលកំពុងស្វែងរកប៉ុស្ដិ៍ដោយប្រើការកំណត់ពេញលេញ វាអាចចំណាយពេលយូរបន្ដិច។
តម្លៃខាងក្រោមត្រូវការដើម្បីស្វែងរកប៉ុស្ដិ៍ដែលមានឲ្យបានលឿន និងត្រឹមត្រូវ។ តម្លៃដែលប្រើជាធម្មតាត្រូវបានផ្ដល់នៅ “លំនាំដើម” ។
ឧបករណ៍ដែលអាចកំណត់បានខុសគ្នាទៅតាម ប្រភេទ។
តម្លៃខាងក្រោមត្រូវការដើម្បីស្វែងរកប៉ុស្ដិ៍ដែលមានឲ្យបានលឿន និងត្រឹមត្រូវ។ តម្លៃដែលប្រើជាធម្មតាត្រូវបានផ្ដល់នៅ “លំនាំដើម” ។
ឧបករណ៍ដែលអាចកំណត់បានខុសគ្នាទៅតាម ប្រភេទ។
- ហ្វ្រេកង់ (kHz)
- បញ្ចូលហ្វ្រេកង់ដែលកំណត់អ្នកប្រើប្រាស់។
- អត្រានិមិត្តសញ្ញា (kS/s)
- ល្បឿនរបស់ឧបករណ៍ដូចជាម៉ូឌឹមបញ្ជូនទៅប៉ុស្ដិ៍មួយ។
- ការបែងចែករលកសញ្ញា
- ការផ្ទុករលកសញ្ញាសំឡេង ឬវីដេអូ ទៅលើឧបករណ៍ផ្ទុក។
- លេខសម្គាល់បណ្តាញ
- អ្នកំណត់តែមួយគត់ដែលបានលៃទុកសម្រាប់អ្នកប្រើប្រាស់នីមួយៗ។
- ហ្វ្រេកង់ចាប់ផ្តើម (kHz)
- បញ្ចូលលំដាប់ហ្វេ្រកង់ចាប់ផ្តើមដែលកំណត់អ្នកប្រើប្រាស់។
- ហ្វ្រេកង់បញ្ចប់ (kHz)
- បញ្ចូលលំដាប់ហ្វ្រេកង់ចុងក្រោយដែលកំណត់អ្នកប្រើប្រាស់។
កំណត់ការកំណត់ផ្កាយរណប
អ្នកអាចបន្ថែម / លុប / កំណត់ផ្កាយរណបដែលអ្នកចង់បាន។
ប្រសិនបើម៉ូដរបស់ប៉ុស្ដិ៍ត្រូវកំណត់ជាផ្កាយរណប
- ផ្កាយរណប
- ជ្រើសរើសផ្កាយរណបដែលអ្នកចង់បាន។
- ហ្វ្រេកង់ LNB
-
ជ្រើសរើសតម្លៃមួយពី 9750/10600, 9750/10750, 9750, 10600, 10750, 11300, 5150, MDU1, MDU2, MDU3, MDU4, MDU5។ ប្រសិនបើអ្នកជ្រើសរើសយក 9750/10600, 9750/10750(MHz), កម្រិតសំឡេង 22kHz ត្រូវបានបិទ។ ប្រសិនបើអ្នករកមិនឃើញតម្លៃហ្រ្វេកង់ LNB ពីបញ្ជីទេ ត្រូវជ្រើសរើសអ្នកប្រើ និងបញ្ចូលហ្រេ្វកង់ដោយដៃ។
មុខងារនេះមាននៅតាមបណ្ដាប្រទេសជាក់លាក់តែប៉ុណ្ណោះ។
- ឧបករណ៍បញ្ជូនរលកសញ្ញា
- ជ្រើសរើសឧបករណ៍ទទួលដែលអ្នកចង់បើក។
- កម្រិតសំឡេង 22kHz
- នៅពេលប្រើការប្ដុរ 22kHz Tone switch ជ្រើសរើស 22kHz ឬ 0 Hz ។ ប្រសិនបើអ្នកប្រើ កម្រិតសំឡេង 22kHz, ប្រភេទ Unicable និងMotor ត្រូវបានបិទ។
- ថាមពេល LNB
- ដើម្បីឲ្យឧបករណ៍ផ្គត់ផ្គង់ភ្លើងដំណើរការបានសម្រាប់ LNB ត្រូវជ្រើសរើស បើក។ ប្រសិនបើអ្នកជ្រើសរើស បិទ, ប្រភេទម៉ូទ័រ ត្រូវបានបិទ។
- DiSEqC
- នៅពេលប្រើ DiSEqC ជ្រើសរើសជម្រើសមួយពី A~D / ToneA~B។ ប្រសិនបើអ្នកប្រើ DiSEqC, Unicable និង Motor ត្រូវបានបិទ។
- Unicable
-
ជ្រើសរើសបើក ដើម្បីប្រើយូនីខេបល និងកំណត់នៅក្នុងមឺនុយ ការកំណត់ Unicable។ នៅពេលយូនីខេបល ដំណើរការ កម្រិតសំឡេង 22kHz, DiSEqC, ប្រភេទម៉ូទ័រ ត្រូវបានបិទ។
មុខងារនេះត្រូវបានបង្ហាញជា SatCR នៅលើម៉ូដែលមួយចំនួន។
- ប្រភេទម៉ូទ័រ
- ជ្រើសរើសប្រភេទម៉ូទ័រ ដើម្បីប្រើប្រាស់ម៉ូទ័រ និងក្នុងមឺនុយការកំណត់ម៉ូទ័រ។ នៅពេលម៉ូទ័រអាចប្រើបាន នោះ, កម្រិតសំឡេង 22kHz, DiSEqC, Unicable មិនអាចប្រើបានទេ។
ប្រសិនបើអ្នកកំណត់ផ្កាយរណបទៅជាអ្វីផ្សេង អ្នកត្រូវបន្ថែមប្រដាប់ទទួលទូរលេខដោយប្រើការកែសម្រួលប្រដាប់ទទួលទូរលេខ។
នៅពេលជ្រើសរើសយក 22kHz Tone និង DiSEqC អ្នកត្រូវតែតភ្ជាប់ពួកវានៅក្នុងទីតាំងដូចគ្នាដូចដែលបានបង្ហាញនៅ OSD ។
ប្រសិនបើអ្នកលុបផ្កាយរណប នោះប៉ុស្តិ៍ទាំងអស់ដែលរក្សាទុកនៅក្នុងផ្កាយរណបនឹងត្រូវលុបចោល។
កំណត់ការកំណត់ម៉ូទ័រ
DiSEqC 1.2
:
គ្រប់គ្រងម៉ូទ័រ ដើម្បីប្តូរទីតាំងចានផ្កាយរណប។
- ទិសដៅថាស
- ជ្រើសរើសទិសដៅដែលអ្នកចង់ប្ដូរម៉ូទ័រ។
- របៀបថាស
-
ម៉ូដពីរអាចប្រើបាន៖ ជំហានបន្ទាប់ និងបន្ដ។
- ជំហាន : ម៉ូទ័រប្ដូរបានអាស្រ័យដោយតម្លៃដែលអ្នកបញ្ចូល (ពី1 ទៅ 128) ។
- បន្ត : ម៉ូទ័របន្ដប្ដូររហូតដល់អ្នកចុចបញ្ឈប់។
- សាកល្បងឧបករណ៍បញ្ជូនរលកសញ្ញា
- ជ្រើសរើសសាកល្បងប្រដាប់ទទួលទូរលេខដែលអ្នកចង់បើក។
- កំណត់កម្រិត
-
កំណត់ការប្ដូរម៉ូទ័រទៅខាងកើត ឬខាងលិច ដើម្បីរំកិលទៅតាមទិសដៅដែលកំណត់។
- បើក : អ្នកអាចកំនត់ការប្ដូរទៅទិសដៅបច្ចុប្បន្នដោយជ្រើសរើសខាងលិច / ខាងកើត។
- បិទ : អ្នកអាចបោះបង់ចំនួនដែលអ្នកបានកំណត់រួច។
- ចូលទៅកាន់ 0
- អ្នកអាចប្ដូរម៉ូទ័រទៅសូន្យ។
USALS
:
កំណត់ទីតាំងបច្ចុប្បន្ន (រយៈបណ្ដោយ / រយៈទទឹង)។