ការ​ប្រើប្រាស់​មុខងារ Wi-Fi Direct
ទំព័រដើមទំព័រដើម រូបតំណាង​ការកំណត់រូបតំណាង​ការកំណត់ រូបតំណាង​ការ​កំណត់​ទាំងអស់រូបតំណាង​ការ​កំណត់​ទាំងអស់ បណ្តាញ Wi-Fi Direct
Wi-Fi Direct គឺ​ជា​មុខងារ​ដែល​អនុញ្ញាត​ឲ្យ​ទូរទស្សន៍​របស់​អ្នក​ភ្ជាប់​ជា​មួយ​ឧបករណ៍​ដែល​បាន​បើក​ដោយ​Wi-Fi Direct​ដោយ​គ្មាន​រ៉ោតទ័រ​ឥត​ខ្សែ។ អ្នក​អាច​បើក​ឯកសារ​ដែល​បាន​រក្សាទុក​លើ​ឧបករណ៍​ ដែល​ត្រូវ​បាន​តភ្ជាប់​តាមរយៈ Wi-Fi Direct នៅ​ក្នុង​កម្មវិធី រូបថត និងវីដេអូ និង​កម្មវិធី តន្ត្រី
  1. បើក​Wi-Fi Direct លើ​ឧបករណ៍​ដែល​អ្នក​ចង់​តភ្ជាប់។
  2. ជ្រើសរើស​ទូរទស្សន៍ដែល​ត្រូវ​តភ្ជាប់​ពី​បញ្ជី​ឧបករណ៍​ដែល​អាច​តភ្ជាប់​បាន។
  3. នៅពេល​អ្នក​ព្រម​ទទួល​​សំណើ​តភ្ជាប់​នៅ​លើ​ទូរទស្សន៍ វ៉ាយហ្វាយ​ផ្ទាល់​នឹង​ត្រូវ​បាន​តភ្ជាប់។
  4. ពី​ឧបករណ៍​ដែល​បាន​តភ្ជាប់​ដែល​អ្នក​ពេញ​ចិត្ត ជ្រើសរើស​វីដេអូ, តន្ត្រី ឬ​ឯកសារ​រូបថត​ដែល​អ្នក​ចង់​បើក​លើ​ទូរទស្សន៍​របស់​អ្នក ដោយ​ប្រើ​មុខងារ​ចែករំលែក​ឯកសារ​របស់​ឧបករណ៍​ចល័ត។
  5. អ្នក​អាច​បើក​ឯកសារ​ដែល​បាន​រក្សាទុក​លើ​ឧបករណ៍​ ដែល​ត្រូវ​បាន​តភ្ជាប់​តាមរយៈ Wi-Fi Direct នៅ​ក្នុង​កម្មវិធី រូបថត និងវីដេអូ និង​កម្មវិធី តន្ត្រី
ប្រសិន​បើ​ឧបករណ៍​ដែល​ត្រូវ​បាន​តភ្ជាប់​ពីមុន​ជា​មួយ​ទូរទស្សន៍​ពីមុន​ផ្ញើ​សំណើ​តភ្ជាប់​ម្ដងទៀត វា​នឹង​ត្រូវ​បាន​តភ្ជាប់​ដោយ​ស្វ័យ​ប្រវត្តិ។
ប្រសិនបើ​អ្នក​បើក​កម្មវិធី Screen Share ខណៈពេលដែលវ៉ាយហ្វាយផ្ទាល់ត្រូវបានតភ្ជាប់ វ៉ាយហ្វាយ​ផ្ទាល់​នឹង​ត្រូវ​បាន​ផ្ដាច់។