ការកំណត់​អេក្រង់ OLED
ទំព័រដើមទំព័រដើម រូបតំណាង​ការកំណត់រូបតំណាង​ការកំណត់ រូបតំណាង​ការ​កំណត់​ទាំងអស់រូបតំណាង​ការ​កំណត់​ទាំងអស់ រូបភាព កាកំណត់ផ្ទាំអ OLED
ជា​មួយ​នឹង កាកំណត់ផ្ទាំអ OLED, អ្នក​អាច​កែលម្អ​បញ្ហា​គុណភាព​រូបភាព​ទាក់ទង​នឹង​ការ​ប៉ះ​រូបភាព នៅ​ពេល​អេក្រង់​ត្រូ​វបាន​បើក​សម្រាប់​រយៈ​ពេល​ជាក់លាក់។
មុខងាររីហ្វ្រេសភិចសែល
វា​កែតម្រូវ​បញ្ហា​ណា​មួយ​ដែល​អាច​កើត​ឡើង​លើ​អេក្រង់ នៅពេល​ទូរទស្សន៍​របស់​អ្នក​ត្រូវ​បាន​បើក​រយៈ​ពេល​យូរ។
ការ​កែតម្រូវ​ត្រូវប្រើ​ពេល​ជាង​មួយ​ម៉ោង។
  • ចាប់ផ្តើមបន្ទាប់ពីទូរទស្សន៍បានបិទ : ចុច​ប៊ូតុង​Power ដើម្បី​បិទ​ទូរទស្សន៍ នៅ​ពេល​អ្នកមើលចប់។ មុខងាររីហ្វ្រេសភិចសែល នឹង​ចាប់ផ្ដើម​ដំណើរការ។
  • ចាប់ផ្តើមឥឡូវនេះ : ទូរទស្សន៍​របស់អ្នក​បិទ​ភ្លាម ហើយ មុខងាររីហ្វ្រេសភិចសែល ចាប់ផ្ដើម​ដំណើរការ។ ទូរទស្សន៍​របស់​អ្នក​នឹង​បើក​វិញ​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​ពេល​រួចរាល់។
ប្រសិនបើ​អ្នក​បើក​ទូរទស្សន៍ មុខងាររីហ្វ្រេសភិចសែល នឹង​ឈប់ដំណើរការ។
ការប្តូរអេក្រង់
វា​រំកិល​អេក្រង់​បន្តិចម្ដងៗ​តាម​ចន្លោះ​ពេល​ទៀងទាត់ ដើម្បីការពារ​ការ​ប៉ះរូបភាព​លើ​បន្ទះ​បង្ហាញ។
ការកែសម្រួលពន្លឺនិមិត្តសញ្ញា
កែតម្រូវ​ភាព​ភ្លឺ​របស់​រូបភាព​ថេរ​ដូច​ជា​រូបសញ្ញា​នៅ​​ក្នុង​មាតិកា ដើម្បី​កែ​បញ្ហា​គុណភាព​រូបភាពដែលមាន។