ការតភ្ជាប់យូអេសប៊ី
តភ្ជាប់​ឧបករណ៍​រក្សាទុក​យូអេសប៊ី (ថាសរឹង​យូអេសប៊ី ផ្លាស​យូអេសប៊ី) ជា​មួយរន្ធ​យូអេសប៊ី​លើ​ទូរទស្សន៍ ដើម្បី​រីករាយ​ជា​មួយ​ឯកសារ​មាតិកា​ដែល​បាន​រក្សាទុក​ក្នុង​ឧបករណ៍​ផ្ទុកយូអេសប៊ី​លើ​ទូរទស្សន៍​របស់​អ្នក។
ជំនួយ​សម្រាប់​ប្រើ​ប្រាស់​ឧបករណ៍​ផ្ទុក​យូអេសប៊ី
ឧបករណ៍​ផ្ទុក​យូអេសប៊ី​ដែល​មាន​កម្មវិធី​ស្គាល់​ដែល​ភ្ជាប់​មក​ជា​មួយ​ដោយ​ស្វ័យ​ប្រវត្តិ ឬ​ប្រើ​កម្មវិធី​បញ្ជា​ផ្ទាល់​របស់​អ្នក​មិន​អាច​ស្គាល់។
ឧបករណ៍​ផ្ទុក​យូអេសប៊ី​មួយ​ចំនួន អាច​មិន​ស្គាល់ ឬ​មាន​ដំណើរការ​មិន​ស្រួល។
បើ​អ្នកប្រើ​ខ្សែ​យូអេសប៊ី ឧបករណ៍​ផ្ទុក​យូអេសប៊ី​អាច​មិន​ស្គាល់​ឬ​មិន​ដំណើរការ​ត្រឹមត្រូវ។
សូម​ប្រើ​តែ​ឧបករណ៍​ផ្ទុក​យូអេសប៊ី​ដែល​បាន​ហ្វ័រម៉ាត​ជា​មួយ​ប្រព័ន្ធ​ឯកសារ FAT32 ឬ NTFS ដែល​បាន​ផ្ដល់​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows។
វា​ត្រូវ​បាន​ផ្ដល់យោបល់​ឲ្យ​អ្នកប្រើ​ថាសរឹង​យូអេសប៊ី​ខាង​ក្រៅ​​ដែល​មាន​តង់ស្យុង​5V ឬ​តិច​ជា​ងនេះ ហើយ​តង់ស្យុង​បច្ចុប្បន្ន​គឺ 500 mA ឬ​តិច​ជា​ងនេះ។
វា​ត្រូវ​បានណែនាំ​​ឲ្យ​អ្នកប្រើ​ប្រាស់ហាប់​យូអេសប៊ី ឬ​ថាសរឹង​ដែល​មាន​ឧបករណ៍​ផ្គត់ផ្គង​ថាមពល។ (បើ​ថាមពល​បាន​ផ្ដល់​មិន​គ្រប់គ្រង ឧបករណ៍​ផ្ទុក​យូអេសប៊ី​មិន​អាច​រក​ឃើញ​ទេ។)
វា​ត្រូវ​បានណែនាំ​ឲ្យអ្នកប្រើ​ផ្លាស​​យូអេសប៊ី​ទំហំ 32 ជីកាបៃ ឬ​ថាសរឹង​យូអេសប៊ី​ទំហំ 2 តេរ៉ាបៃ ឬ​តូច​ជាង​នេះ។
បើ​ថាសរឹង​យូអេសប៊ី​មាន​មុខងារ​សន្សំ​ថាមពល​មិន​ដំណើរការ បិទ​​ថាសរឹង ហើយ​បើក​ឡើងវិញ ដើម្បី​ឲ្យ​វា​ដំណើរការ​ត្រឹមត្រូវ។ សូម​មើល​សៀវភៅ​របស់​ម្ចាស់​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ថាសរឹង​យូអេសប៊ី។
ទិន្នន័យ​ក្នុង​ឧបករណ៍​ផ្ទុក​យូអេសប៊ី​អាចខូច ដូច្នេះ​វា​ត្រូ​វបាន​ផ្ដល់យោបល់​ឲ្យអ្នក​បម្រុង​ទុក​ឯកសារ​ដែល​សំខាន់។ អ្នក​ប្រើ​ទទួល​ខុស​ត្រូវ​សម្រាប់​ការ​គ្រប់គ្រង​ឯកសារ។ ក្រុមហ៊ុន​ផលិត​មិន​ទទួល​ខុស​ត្រូវ។
ជ្រើសរើស​យូអេសប៊ី​បាន​តភ្ជាប់​ពី ធាតុបញ្ចូល ហើយ​ជ្រើសរើស​ប៊ូតុង ដកចេញ ដើម្បី​ផ្ដាច់​ឧបករណ៍​ផ្ទុក​យូអេសប៊ី។ បើ​អ្នក​ផ្ដាច់​ឧបករណ៍​ផ្ទុក​យូអេសប៊ី​ដោយ​មិន​ជ្រើសរើស ដកចេញ, បញ្ហា​មួយ​អាច​កើត​ឡើង​ក្នុង​ទូរទស្សន៍័ ឬ​ឧបករណ៍​ផ្ទុក។
អ្នក​អាច​បើក ធាតុបញ្ចូល ដោយជ្រើសរើស ទំព័រដើមទំព័រដើម ប៊ូតុង​បញ្ចូលទិន្នន័យប៊ូតុង​បញ្ចូលទិន្នន័យ ធាតុបញ្ចូលទាំងអស់
អ្នកក៏អាច​រាវរក​ឧបករណ៍យូអេសប៊ីដែលបានភ្ជាប់ស្រាប់ នៅក្នុង ទំព័រដើមទំព័រដើម ប៊ូតុង​បញ្ចូលទិន្នន័យប៊ូតុង​បញ្ចូលទិន្នន័យ រួចហើយ​ចុច ដកចេញ
សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​វិធី​សាស្ត្រ​តភ្ជាប់​ផ្សេងៗ ចូល​ទៅ ទំព័រដើមទំព័រដើម កម្មវិធីភ្ជាប់ឧបករណ៍
ជ្រើសរើស​យូអេសប៊ីដែល​បាន​តភ្ជាប់​ពី ធាតុបញ្ចូល ហើយ​ជ្រើសរើស​ប៊ូតុង សម្អាត ដើម្បី​ហ្វ័រម៉ាត​ឧបករណ៍​ផ្ទុក​យូអេសប៊ី។ បន្ទាប់​ពី​ធ្វើ​ហ្វ័រម៉ាត ទិន្នន័យ​ទាំងអស់​ក្នុង​ឧបករណ៍​ផ្ទុក​យូអេសប៊ី​នឹង​ត្រូវ​បាន​លុប​និង​ហ្វ័រម៉ាត​ជា​ប្រព័ន្ធ​ឯកសារ NTFS ឬ FAT32។
នៅ​ពេល​តភ្ជាប់​ឧបករណ៍​ផ្ទុកយូអេសប៊ី ថតឯកសារ / ឯកសារ​ចៃដន្យ​អាច​ត្រូវ​បាន​បង្កើត​ដើម្បី​ផ្ដល់​សេវាកម្ម​ទូរទស្សន៍​ឆ្លាតវៃដូច​ជា ការ​រក្សាទុក និង​ទទួល​យក​រូបភាព​តូចៗ។