ដើម្បីមើលអេក្រង់របស់ឧបករណ៍ចល័តលើទូរទស្សន៍
- បើកម៉ូដ Miracast លើឧបករណ៍ចល័ត។
- ទូរទស្សន៍របស់អ្នកនឹងបង្ហាញក្នុងបញ្ជីឧបករណ៍។
- ជ្រើសរើសទូរទស្សន៍របស់អ្នក ហើយស្នើការភ្ជាប់។
- ជ្រើសរើស បាទ/ចាស ក្នុងបង្អួចលេចឡើងស្នើការតភ្ជាប់។
- បន្ទាប់ពីបានតភ្ជាប់ ទូរទស្សន៍នឹងបង្ហាញអេក្រង់របស់ឧបករណ៍ដែលបានតភ្ជាប់។
- ផ្លាស់ប្ដូរទីតាំងអេក្រង់របស់ឧបករណ៍ចល័ត។
- ប្ដូររវាងសំឡេងពីទូរទស្សន៍ និងឧបករណ៍ចល័ត។
- បង្ហាញអេក្រង់របស់ឧបករណ៍ចល័តនៅក្នុងទម្រង់ពេញអេក្រង់។
- ចាកចេញពី Screen Share។
ទម្រង់ត្រួតគ្នា ការប្រើប្រាស់អាចត្រូវបានកម្រិតដោយអាស្រ័យលើកម្មវិធី ឬវីដេអូដែលបានបើក។
ធ្វើបច្ចុប្បន្នភាពឧបករណ៍ដែលត្រូវតភ្ជាប់ជាមួយទូរទស្សន៍របស់អ្នកទៅកំណែចុងក្រោយបង្អស់ដើម្បីធានាការតភ្ជាប់ដែលអាចជឿទុកចិត្តបាន។
ឧបករណ៍ដែលមិនមែន LGE នឹងមិនអាចតភ្ជាប់បានទេ ទោះបីជាបានរកឃើញក៏ដោយ។
តភ្ជាប់ឧបករណ៍ជាមួយរ៉ោតទ័រ 5 Ghz ពីព្រោះការប្រើអាចមានការរំខានដោយបរិយាកាសឥតខ្សែ។
កម្រិតឆ្លើយតបអាចខុសគ្នា អាស្រ័យលើបរិយាកាសអ្នកប្រើប្រាស់។
វាខុសគ្នាទៅតាមឧបករណ៍។ សម្រាប់ព័ត៌មានបន្ថែមអំពីឧបករណ៍ដែលអ្នកចង់តភ្ជាប់ សូមអានការណែនាំពីរបៀបប្រើប្រាស់របស់វា។
ប្រសិនបើនៅតែតភ្ជាប់មិនបានច្រើនដង សូមបិទទូរទស្សន៍ និងឧបករណ៍ដែលអ្នកចង់តភ្ជាប់ បន្ទាប់មកបើកវិញ ហើយព្យាយាមម្ដងទៀត។