ការកំណត់បណ្ដាញ
ប្រសិនបើអ្នកកែប្រែការកំណត់របស់បណ្ដាញ អ្នកអាចប្រើសេវាជាច្រើន ដូចជាមាតិកា និងកម្មវិធីលើប្រព័ន្ធអ៊ីនធឺណិត។
ការកំណត់បណ្ដាញមានខ្សែ
-
តភ្ជាប់រន្ធ LAN របស់ទូរទស្សន៍ និងរ៉ោតទ័រដោយប្រើខ្សែ LAN ។
អ្នកគួរតភ្ជាប់រ៉ោតទ័រជាមួយអ៊ីនធឺណិតជាមុន។ -
ចុចប៊ូតុង
លើតេឡេ ហើយជ្រើសរើស
លើផ្នែកខាងស្តាំ។
-
ជ្រើសរើស
បណ្តាញ ការតភ្ជាប់ដោយប្រើខ្សែ (អ៊ីសឺណិត)។
វានឹងចាប់ផ្ដើមការតភ្ជាប់បណ្ដាញដោយប្រើខ្សែ។
ដើម្បីមើលព័ត៌មានលម្អិត សូមចុច មើលការកំណត់ បណ្តាញ ការតភ្ជាប់ដោយប្រើខ្សែ (អ៊ីសឺណិត) ក្នុង ការណែនាំសម្រាប់អ្នកប្រើ។
ប្រសិនបើរ៉ោតទ័រគាំទ្រ DHCP ទូរទស្សន៍នឹងតភ្ជាប់បណ្ដាញដោយស្វ័យប្រវត្តិ នៅពេលអ្នកតភ្ជាប់ទូរទស្សន៍ជាមួយបណ្ដាញដែលមានខ្សែ LAN ។
ការកំណត់បណ្ដាញឥតខ្សែ
- បើករ៉ោតទ័រដែលតភ្ជាប់អ៊ីនធឺណិត។
-
ចុចប៊ូតុង
លើតេឡេ ហើយជ្រើសរើស
លើផ្នែកខាងស្តាំ។
-
ជ្រើសរើស
បណ្តាញ ការតភ្ជាប់ Wi-Fi។
វានឹងចាប់ផ្ដើមការតភ្ជាប់បណ្ដាញដោយឥតខ្សែ។ - នៅពេលការស្វែងរកបណ្ដាញបានបញ្ចប់ បញ្ជីបណ្ដាញដែលមានដើម្បីតភ្ជាប់នឹងបង្ហាញ។
-
ជ្រើសរើសបណ្ដាញដែលត្រូវតភ្ជាប់។
ប្រសិនបើរ៉ោតទ័រឥតខ្សែ ការពារដោយពាក្យសម្ងាត់ សូមបញ្ចូលពាក្យសម្ងាត់របស់រ៉ោតទ័រ ។
ដើម្បីមើលព័ត៌មានលម្អិត សូមចុច មើលការកំណត់ បណ្តាញ ការតភ្ជាប់ Wi-Fi ក្នុង ការណែនាំសម្រាប់អ្នកប្រើ។
ការព្រមានស្ដីពីការកំណត់បណ្ដាញ
ប្រើខ្សែ LAN ស្តង់ដារ (តភ្ជាប់ជាមួយ Cat7 ឬខ្ពស់ជាងនេះជាមួយឧបករណ៍តភ្ជាប់ RJ45 10 Base-T, ឬរន្ធ 100 Base TX LAN )។
ការកំណត់ម៉ូដឹមអាចដោះស្រាយបញ្ហាតភ្ជាប់បណ្ដាញបានមួយចំនួន។ ចុចបិទ ផ្ដាច់ ហើយតភ្ជាប់ម្ដងទៀត បន្ទាប់មកចុចបើកវិញដើម្បីដោះស្រយបញ្ហា។
LG Electronics មិនទទួលខុសត្រូវចំពោះ កំហុស ឬបញ្ហាក្នុងការតភ្ជាប់បណ្ដាញ ការខូចខាត ឬការមិនដំណើរការបណ្ដាលមកពីការតភ្ជាប់បណ្ដាញឡើយ។
ការតភ្ជាប់បណ្ដាញអាចដំណើរការមិនប្រក្រតី ដោយសារការកំណត់បណ្ដាញ ឬអ្នកផ្ដល់សេវាអ៊ីនធឺណិត។
សេវា DSL ត្រូវប្រើម៉ូដឹម DSL និងខ្សែសេវាត្រូវប្រើម៉ូដឹមខ្សែ។ ដោយសារតែចំនួនការតភ្ជាប់បណ្ដាញមានកំណត់ ការកំណត់បណ្ដាញទូរទស្សន៍អាចមិនត្រូវបានប្រើ អាស្រ័យលើកិច្ចសន្យាជាមួយអ្នកផ្ដល់សេវាអ៊ីនធឺណិត។ (ប្រសិនបើកិច្ចសន្យាមិនអនុញ្ញាតឲ្យមានឧបករណ៍ច្រើនជាងមួយក្នុងមួយជួរ មានតែកុំព្យូ័រដែលបានតភ្ជាប់ហើយប៉ុណ្ណោះដែលត្រូវប្រើ។)
បណ្ដាញឥតខ្សែអាចមានការរំខានពីឧបករណ៍ផ្សេងទៀតដែលប្រើហ្វ្រេកង់ 2.4 GHz (ទូរសព្ទឥតខ្សែ ឧបករណ៍ Bluetooth ឬម៉ាស៊ីនអាំងសាច់)។ ទោះបីជាការរំខានអាចកើតឡើងនៅពេលប្រើហ្វ្រេកង់ 5 GHz វាហាក់ដូចជាមិនអាចកើតឡើងទេ។
បរិយាកាសឥតខ្សែអាចបណ្ដាលឲ្យសេវាបណ្ដាញឥតខ្សែដំណើរការយឺត។
ការមិនបានបិទបណ្ដាញក្នុងផ្ទះអាចបណ្ដាលឲ្យមានចរាចរណ៍លើសកម្រិតលើឧបករណ៍មួយចំនួន។
ឧបករណ៍ចំណុចចូលប្រើត្រូវគាំទ្រការតភ្ជាប់ដោយឥតខ្សែ ហើយមុខងារតភ្ជាប់ដោយឥតខ្សែត្រូវតែបើកលើឧបករណ៍ដើម្បីតភ្ជាប់ (ចំណុចចូលប្រើ) AP។ ទាក់ទងអ្នកផ្ដល់សេវាសម្រាប់ការតភ្ជាប់ដោយឥតគិតខ្សែលើចំណុចចូលប្រើ។
ពិនិត្យ SSID និងការកំណត់សុវត្ថិភាពរបស់ AP ។ សូមមើលឯកសារត្រឹមត្រូវសម្រាប់ SSID និងការកំណត់សុវត្ថិភាពរបស់ AP ។
ការកំណត់ឧបករណ៍បណ្ដាញមិនត្រឹមត្រូវ (រន្ធ ឧបករណ៍ចែកបណ្ដាញប្រើខ្សែនិងឥតខ្សែ) អាចធ្វើឲ្យទូរទស្សន៍ដំណើរការយឺត ឬដំណើរការមិនប្រក្រតី។ ដំឡើងឧបករណ៍ឲ្យបានត្រឹមត្រូវយោងតាមបណ្ដាញ និងសៀវភៅណែនាំត្រឹមត្រូវ។
វិធីសាស្ត្រតភ្ជាប់អាចខុសគ្នាអាស្រ័យលើក្រុមហ៊ុនផលិត AP។
ដើម្បីដោះស្រាយបញ្ហាដែលទាក់ទងនឹងមុខងារនេះ សូមមើល ការដោះស្រាយបញ្ហា ផ្នែករបស់ ការណែនាំសម្រាប់អ្នកប្រើ។