បញ្ហានៅពេលតភ្ជាប់បណ្ដាញ
ប្រសិនបើអ្នកជួបបញ្ហាមួយចំនួនដូចខាងក្រោម នៅពេលកំពុងប្រើប្រាស់ផលិតផល សូមពិនិត្យដូចខាងក្រោម។ វាប្រហែលមិនមានបញ្ហាជាមួយផលិតផលទេ។
អ្នកអាចពិនិត្យស្ថានភាពតភ្ជាប់បណ្តាញ ដូចបង្ហាញនៅខាងក្រោម។
-
បណ្តាញ
ការតភ្ជាប់ដោយប្រើខ្សែ (អ៊ីសឺណិត)
-
បណ្តាញ
ការតភ្ជាប់ Wi-Fi
ការកំណត់ Wi-Fi កម្រិតខ្ពស់
-
នៅពេលអក្សរ X លេចឡើងនៅក្បែរទូរទស្សន៍ -
ពិនិត្យទូរទស្សន៍ ឬ AP (រ៉ោតទ័រ)។
- ពិនិត្យស្ថានភាពតភ្ជាប់របស់ទូរទស្សន៍ AP (រ៉ោតទ័រ) និងម៉ូដឹមប្រើខ្សែ។
- បិទ និងបើកតាមលំដាប់ដូចខាងក្រោម
1. ម៉ូដឹមប្រើខ្សែ សូមរង់ចាំម៉ូដឹមប្រើខ្សែដើម្បីកំណត់ម្តងទៀត។
2. AP (រ៉ោតទ័រ) សូមរង់ចាំ AP (រ៉ោតទ័រ) ដើម្បីកំណត់ម្តងទៀត។
3. ទូរទស្សន៍។- ប្រសិនបើអ្នកកំពុងប្រើប្រាស់ការតភ្ជាប់ឥតខ្សែ សូមប្តូរ SSID (ឈ្មោះបណ្ដាញ) និងប៉ុស្តិ៍ឥតខ្សែរបស់ AP (រ៉ោតទ័រ)។
- ប្រសិនបើអ្នកកំពុងប្រើប្រាស់ IP ថេរ សូមបញ្ចូល IP ដោយផ្ទាល់។
- សូមទំនាក់ទំនងអ្នកផ្តល់សេវាអ៊ីនធឺណិត ឬក្រុមហ៊ុន AP (រ៉ោតទ័រ) ។
-
នៅពេលអក្សរ X លេចឡើងនៅក្បែរច្រកចេញចូល - ពិនិត្យ AP (រ៉ោតទ័រ) ឬពិគ្រោះជាមួយអ្នកផ្តល់សេវាអ៊ីនធឺណិតរបស់អ្នក។
- ដកឌុយភ្លើងរបស់ AP (រ៉ោតទ័រ) និងម៉ូដឹមប្រើខ្សែចេញ ហើយរង់ចាំ 10 វិនាទី។ ដាក់ចូលវិញ។
- ចាប់ផ្តើម (កំណត់ឡើងវិញ)នៅលើ AP (រ៉ោតទ័រ) ឬម៉ូដឹមប្រើខ្សែ។
- សូមទំនាក់ទំនងអ្នកផ្តល់សេវាអ៊ីនធឺណិត ឬក្រុមហ៊ុន AP (រ៉ោតទ័រ) ។
- ពិនិត្យវេបសាយរបស់អ្នកផលិត AP (រ៉ោតទ័រ) ដើម្បីប្រាដកថា រ៉ោតទ័ររបស់អ្នកមានកំណែកម្មវិធីបង្កប់ចុងក្រោយបំផុត។
-
នៅពេលអក្សរ X លេចឡើងនៅក្បែរ DNS - ពិនិត្យ AP (រ៉ោតទ័រ) ឬពិគ្រោះជាមួយអ្នកផ្តល់សេវាអ៊ីនធឺណិតរបស់អ្នក។
- ដកឌុយភ្លើងរបស់ម៉ូដឹមប្រើខ្សែ ឬ AP (រ៉ោតទ័រ) ចេញ ហើយរង់ចាំ 10 វិនាទី។ ដាក់ចូលវិញ។
- ចាប់ផ្តើម (កំណត់ឡើងវិញ)នៅលើ AP (រ៉ោតទ័រ) ឬម៉ូដឹមប្រើខ្សែ។
- ពិនិត្យថាតើអាសយដ្ឋាន MAC របស់ TV / AP (រ៉ោតទ័រ) ត្រូវបានចុះឈ្មោះជាមួយអ្នកផ្តល់សេវាអ៊ីនធឺណិតរបស់អ្នកឬនៅ។ (អាសយដ្ឋាន MAC ដែលបង្ហាញលើផ្ទាំង window ស្ថានភាពបណ្តាញត្រូវចុះបញ្ជីជាមួយអ្នកផ្តល់សេវាអ៊ីនធឺណិតរបស់អ្នក។)