មានបញ្ហាជាមួយតេឡេ / ថាមពល
ប្រសិនបើអ្នកជួបបញ្ហាមួយចំនួនដូចខាងក្រោម នៅពេលកំពុងប្រើប្រាស់ផលិតផល សូមពិនិត្យដូចខាងក្រោម។ វាប្រហែលមិនមានបញ្ហាជាមួយផលិតផលទេ។
- ខ្ញុំមិនអាចបើកទូរទស្សន៍បានទេ។
- សូមប្រាដកថាឌុយភ្លើងទូរទស្សន៍របស់អ្នក បានតភ្ជាប់ទៅនឹងព្រីភ្លើងបានត្រឹមត្រូវ។
- ប្រសិនបើអ្នកកំពុងប្រើប្រាស់ព្រីភ្លើងច្រើន ពិនិត្យ ថាតើវាកំពុងដំណើរការត្រឹមត្រូវទេ។ ដើម្បីពិនិត្យមើលថាតើគំនូសថាមពលកំពុងដំណើរការត្រឹមត្រូវដែរឬទេ ដោតឌុយទូរទស្សន៍ដោយផ្ទាល់ទៅនឹងរន្ធព្រីនៅជញ្ជាំង ហើយបង្កេតមើលប្រតិបត្តិការរបស់អ្នក។
- ព្យាយាមបើកដោយប្រើប៊ូតុងនៅលើទូរទស្សន៍របស់អ្នក។
- ពេលខ្លះ អេក្រង់មិនភ្លឺ បន្ទាប់ពីបើកវាហើយ។
- នេះគឺដោយសារមានដំណើរការលុបសំឡេងចេញ ដើម្បីបំបាត់សំឡេងមួយចំនួនចោលដែលអាចកើតមាននៅពេលបើក។ នេះមិនមែនមានន័យថាផលិតផលខូចទេ។
- ទស្សន៍ទ្រនិចរបស់Magic Remoteមិនលេចឡើងនៅលើអេក្រង់ទេ។
- ចង្អុលតេឡេរបស់អ្នកទៅទូរទស្សន៍ ហើយចុចប៊ូតុង ប្រាំវិនាទី។ តេឡេដែលបានចុះឈ្មោះពីមុនត្រូវបានលុបចោល ហើយចុះឈ្មោះម្ដងទៀត។
- ប្ដូរថ្មចេញ នៅពេលមានសារនៅលើអេក្រង់ទូរទស្សន៍ប្រាប់អ្នកថាត្រូវប្ដូរថ្ម។ (ប្រើប្រាស់ថ្មអាល់កាឡាំង។)
- ប្រសិនបើ ការណែនាំជាសំឡេង ត្រូវបានកំណត់ទៅ បើក សញ្ញាព្រួញរបស់តេឡេបញ្ជាវេទមន្តនឹងមិនលេចឡើងទេ។ កំណត់ ការណែនាំជាសំឡេង ទៅជា បិទ។ (មុខងារនេះមាននៅតាមបណ្ដាប្រទេសជាក់លាក់តែប៉ុណ្ណោះ។)
ការធ្វើបែបនេះអនុវត្តចំពោះតែម៉ូដែលដែលមានMagic Remoteប៉ុណ្ណោះ។
- ខ្ញុំមិនអាចបើកទូរទស្សន៍ដោយប្រើតេឡេបានទេ។
- សូមប្រាដកថាឌុយភ្លើងទូរទស្សន៍របស់អ្នក បានតភ្ជាប់ទៅនឹងព្រីភ្លើងបានត្រឹមត្រូវ។
- ប្ដូរថ្មនៅក្នុងតេឡេ។ (ប្រើប្រាស់ថ្មអាល់កាឡាំង។)
- ពិនិត្យមើលថាតើមានឧបសគ្គណាមួយនៅពីមុខឧបករណ៍ចាប់សញ្ញាតេឡេរបស់ទូរទស្សន៍ដែរឬទេ។ របារសំឡេង ឬឧបសគ្គផ្សេងៗដែលបានដាក់នៅឧបករណ៍ទទួលទាបខាងមុខទូរទស្សន៍អាចរារាំងការទទួលសញ្ញា IR ។