បញ្ហាក្នុងការចាក់ភាពយន្ដ
ប្រសិនបើអ្នកជួបបញ្ហាមួយចំនួនដូចខាងក្រោម នៅពេលកំពុងប្រើប្រាស់ផលិតផល សូមពិនិត្យដូចខាងក្រោម។ វាប្រហែលមិនមានបញ្ហាជាមួយផលិតផលទេ។
សម្រាប់ព័ត៌មានបន្ថែមអំពីឯកសារដែលបានគាំទ្រ សូមមើល លេងឯកសារលើឧបករណ៍ផ្សេងៗទៀត រូបថត និងវីដេអូ ក្នុង ការណែនាំសម្រាប់អ្នកប្រើ។
សម្រាប់ព័ត៌មានបន្ថែមអំពីឯកសារដែលបានគាំទ្រ សូមមើល លេងឯកសារលើឧបករណ៍ផ្សេងៗទៀត រូបថត និងវីដេអូ ក្នុង ការណែនាំសម្រាប់អ្នកប្រើ។
- ខ្ញុំមិនអាចរកឃើញឯកសារក្នុង រូបថត និងវីដេអូ។
- ពិនិត្យមើលថាឯកសារក្នុងឧបករណ៍ផ្ទុកយូអេសប៊ីអាចអានបានលើកុំព្យូទ័រដែរឬទេ។
- ពិនិត្យមើលថាផ្នែកបន្ថែមឯកសារត្រូវបានគាំទ្រដែរឬទេ។
- ខ្ញុំឃើញសារមួយដែលនិយាយថា មិនគាំទ្រឯកសារ។
- ពិនិត្យមើលថាឯកសារលេងដោយគ្មានបញ្ហាលើកម្មវិធីលេងវីដេអូក្នុងកុំព្យូទ័រដែរឬទេ។ (ពិនិត្យមើលឯកសារក្រែងលោវាខូច។)
- ពិនិត្យមើលថាផ្នែកបន្ថែមឯកសារត្រូវបានគាំទ្រដែរឬទេ។
- ពិនិត្យមើលថាគុណភាពបង្ហាញត្រូវបានគាំទ្រដែរឬទេ។
- ពិនិត្យមើលថាកូឌិកវីដេអូត្រូវបានគាំទ្រដែរឬទេ។
- ពិនិត្យមើលថាវាស្គាល់អត្រាហ្វ្រេមដែរឬអត់។
- ខ្ញុំទទួលបានសារមួយនិយាយថា “សំឡេងនេះមិនត្រូវបានគាំទ្រទេ” ឬវីដេអូកំពុងលេងធម្មតា ប៉ុន្តែមិនមានសំឡេង។
- ពិនិត្យមើលថាឯកសារលេងដោយគ្មានបញ្ហាលើកម្មវិធីលេងវីដេអូក្នុងកុំព្យូទ័រដែរឬទេ។ (ពិនិត្យមើលឯកសារក្រែងលោវាខូច។)
- ពិនិត្យមើលថាផ្នែកបន្ថែមឯកសារត្រូវបានគាំទ្រដែរឬទេ។
- ពិនិត្យមើលថាកូឌិកសំឡេងត្រូវបានគាំទ្រដែរឬទេ។
- ពិនិត្យមើលថាអត្រាប៊ីតត្រូវបានគាំទ្រដែរឬទេ។
- ពិនិត្យមើលថាវាស្គាល់ប្រេកង់គំរូដែរឬអត់។
- ពិនិត្យមើលថាវាស្គាល់ចំនួនប៉ុស្តិ៍សំឡេងដែរឬអត់។
- ខ្ញុំមិនអាចឃើញអក្សររត់។
- ពិនិត្យមើលថាឯកសារលេងដោយគ្មានបញ្ហាលើកម្មវិធីលេងវីដេអូក្នុងកុំព្យូទ័រដែរឬទេ។ (ពិនិត្យមើលឯកសារក្រែងលោវាខូច។)
- ពិនិត្យមើលថាឯកសារវីដេអូ និងអក្សររត់មានឈ្មោះដូចគ្នាដែរឬទេ។
- ពិនិត្យមើលផងដែរថាទាំងឯកសារវីដេអូ និងឯកសារអក្សររត់នៅក្នុងថតឯកសារតែមួយ។
- ពិនិត្យមើលថាឯកសារអក្សររត់ត្រូវបានគាំទ្រដែរឬទេ។
-
ពិនិត្យមើលថាភាសាត្រូវបានគាំទ្រដែរឬទេ។
(អ្នកអាចពិនិត្យមើលភាសារបស់ឯកសារអក្សររត់ ដោយបើកឯកសារក្នុងកម្មវិធី Notepad ។) -
ប្រសិនបើការអ៊ីនកូដអក្សររត់ត្រូវបានកំណត់ត្រឹមត្រូវ អក្សររត់អាចមិនត្រូវបានបង្ហាញត្រឹមត្រូវដែរ។
ជ្រើសរើស
នៅក្នុងបន្ទះគ្រប់គ្រងនៅខាងក្រោមអេក្រង់លេងវីដេអូឡើងវិញ ហើយប្ដូរតម្លៃ ទំព័រលេខកូដ។
- ប្រសិនបើអ្នកលេងឯកសារវីដេអូបានរក្សាទុកក្នុងឧបករណ៍ផ្សេង ដោយប្រើមុខងារចែករំលែកមាតិកា អក្សររត់មិនអាចប្រើបាន អាស្រ័យលើកម្មវិធីដែលអ្នកប្រើ។
- មិនគាំទ្រចំណងជើងរង ប្រសិនបើអ្នកកំពុងលេងវីដេអូតាម NAS ។ សូមពិគ្រោះយោបល់ជាមួយអ្នកផលិត NAS របស់អ្នក។
- ឧបករណ៍ផ្ទុកយូអេសប៊ីរបស់ខ្ញុំមិនបានស្គាល់នៅពេលបានតភ្ជាប់។
-
ពិនិត្យមើលថាតើឧបករណ៍ផ្ទុកយូអេសប៊ីបានគាំទ្រដោយទូរទស្សន៍ដែរឬទេ។
សម្រាប់ព័ត៌មានបន្ថែម សូមមើល លេងឯកសារលើឧបករណ៍ផ្សេងៗទៀត ការតភ្ជាប់យូអេសប៊ី ក្នុង ការណែនាំសម្រាប់អ្នកប្រើ។