បញ្ហា​ក្នុងការ​ថត
ប្រសិនបើអ្នកជួបបញ្ហាមួយចំនួនដូចខាងក្រោម នៅពេល​កំពុង​ប្រើប្រាស់ផលិតផល សូមពិនិត្យដូចខាងក្រោម។ វាប្រហែលមិនមានបញ្ហាជាមួយផលិតផលទេ។
សូម​យោង​តាម រីករាយ​ជា​មួយ​ទូរទស្សន៍​បន្ត​ផ្ទាល់ ការ​ថត នៅ​ក្នុង ការណែនាំសម្រាប់អ្នកប្រើ សម្រាប់​ព័ត៌មាន​លម្អិត​អំពី​ការ​ថត។
តើ​ខ្ញុំ​អាច​ចាប់ផ្ដើម​ថត​ដោយ​របៀប​ណា?
តភ្ជាប់​ឧបករណ៍​ផ្ទុក​យូអេសប៊ី​ជាមួយ​ទំហំ​ផ្ទុក​សរុប​យ៉ាង​ហោច​ណាស់ 4 ជីកាបៃ។ ឧបករណ៍​ត្រូវ​តែ​មាន​ទំហំ​ទំនេរ​​យ៉ាង​ហោច​ណាស់ 1 ជីកាបៃ។ (សូមយោង​តាម ​លេង​ឯកសារ​លើ​ឧបករណ៍​ផ្សេងៗ​ទៀត ការតភ្ជាប់យូអេសប៊ី នៅ​ក្នុង ការណែនាំសម្រាប់អ្នកប្រើ សម្រាប់ព័ត៌មាន​លម្អិត​អំពី​ឧបករណ៍​ផ្ទុក​យូអេសប៊ី។)
ចុចលើប៊ូតុង ដំណើរការ (OK) លើតេឡេរបស់អ្នក។ ចុច ចាប់ផ្ដើម​ថតចាប់ផ្ដើម​ថត ដែល​បង្ហាញ​នៅ​​ផ្នែក​ខាង​ក្រោម​ខាង​ឆ្វេង​នៃ​អេក្រង់ ដើម្បី​ចាប់ផ្ដើម​ថត។
តើ​សញ្ញា​ណា​មួយ​គាំទ្រ​ដល់​ការ​ថត​?
ការផ្សាយ ទំព័រដើមទំព័រដើម Live TV អាចត្រូវបានថតក្នុងពេលជាក់ស្តែង និងតាមកាលកំណត់។ មានតែការថតបន្តផ្ទាល់ប៉ុណ្ណោះសម្រាប់ AV IN
(រន្ធAV IN អាចប្រើបានបានតាមម៉ូដែលជាក់លាក់មួយចំនួនប៉ុណ្ណោះ។ មាតិកា​ដែល​បានការពារ​មិន​ត្រូវ​បាន​ថត​ទេ។)
តើ ការថតដែលបានកំណត់ពេល អាច​ប្រើ​ប្រាស់បាន​ទេ សូម្បីតែ​ពេលបិទទូរទស្សន៍?
ការថតដែលបានកំណត់ពេល ចាប់ផ្ដើម និង​បញ្ចប់ការ​ថត​​តាម​ពេលវេលា​បាន​កំណត់ សូម្បីតែ​ពេល​បិទទូរទស្សន៍។
ការថតដែលបានកំណត់ពេល មិន​ដំណើរការ​ទេ ប្រសិន​បើ​មិន​ដោត​ឌុយ​ខ្សែភ្លើងទូរទស្សន៍។