បញ្ហា​កម្មវិធី​បើក​អ៊ីនធឺណិត
ប្រសិនបើអ្នកជួបបញ្ហាមួយចំនួនដូចខាងក្រោម នៅពេល​កំពុង​ប្រើប្រាស់ផលិតផល សូមពិនិត្យដូចខាងក្រោម។ វាប្រហែលមិនមានបញ្ហាជាមួយផលិតផលទេ។
ផ្នែក​មួយ​ចំនួន​របស់​វេបសាយ​ជាក់លាក់​មិន​អាច​មើលឃើញ នៅ​ពេល​ខ្ញុំ​កំពុង​ប្រើ​អ៊ីនធឺណិត។
កម្មវិធីរុករកលើអ៊ីនធឺណិត ស្គាល់តែ​មេឌៀ​ដើរ​លើ HTML5 ប៉ុណ្ណោះ គឺ​វា​ស្គាល់​តែ​កម្មវិធី​ជំនួយ Flash។
កម្មវិធីរុករកលើអ៊ីនធឺណិត មិន​ជួយ​ដល់​ការបញ្ចូល​កម្មវិធី​ជំនួយ​ទេ។
លើ កម្មវិធីរុករកលើអ៊ីនធឺណិតការចាក់លេង​ឯកសារ​មេឌៀ​ជា​ទម្រង់​ផ្សេងទៀត មិន​អាច​ធ្វើ​ទៅ​បាន​ទេ
: JPEG / PNG / GIF
អ្នក​មិន​អាច​រក្សាទុក​ឯកសារ​ភ្ជាប់ ឬ​រូបភាព​បាន​ទេ។
កម្មវិធី​បើក​អ៊ីនធឺណិត​បិទ​ដោយ​ស្វ័យ​ប្រវត្តិ​ នៅ​ពេល​ខ្ញុំ​ចូល​វេបសាយ។
កម្មវិធី​អ៊ីនធឺណិត​អាច​ត្រូវ​បានបង្ខំ​ឲ្យ​បិទ ប្រសិនបើ​ទំហំ​អង្គចងចាំ​ដែល​មាន​មិន​គ្រប់គ្រាន់ ដើម្បី​សម្រួល​ព័ត៌មាន​រូបភាព​សម្រាប់​វេបសាយ។
នៅពេល​មើល​វីដេអូ​នៅ​ក្នុង កម្មវិធីរុករកលើអ៊ីនធឺណិតវីដេអូ​ត្រូវ​បាន​បង្ខំ​ឲ្យ​បិទ។
អ្នក​អាច​កែ​បញ្ហា ដោយ​កំណត់ ការកំណត់ បច្ចេកវិទ្យាស្ទ្រីមមានភាពប្រែប្រួលដែលប្រើ JavaScript ទៅជា បិទ នៅ​ក្នុង កម្មវិធីរុករកលើអ៊ីនធឺណិត។ ការកំណត់​មិន​ត្រូវ​បាន​អនុវត្ត​​ចំពោះ​ផ្ទាំង​ដែល​ត្រូវ​បាន​បើក មុន​ពេល​ផ្លាស់ប្ដូរ ហើយ​ត្រូវ​បាន​អនុវត្ត​តែ​ចំពោះ​ផ្ទាំង​ដែល​បាន​បើក​បន្ទាប់ពី​ការ​ផ្លាស់ប្ដូរ។