ដើម្បីមើលអេក្រង់របស់ឧបករណ៍ចល័ត​លើ​ទូរទស្សន៍
  1. បើកម៉ូដ Miracast លើឧបករណ៍ចល័ត។
  2. ទូរទស្សន៍របស់អ្នកនឹងបង្ហាញក្នុងបញ្ជីឧបករណ៍។
  3. ជ្រើសរើស​ទូរទស្សន៍​របស់​អ្នក ហើយ​ស្នើការភ្ជាប់។
  4. ជ្រើសរើស បាទ/ចាស ក្នុង​បង្អួច​លេច​ឡើង​ស្នើ​ការ​តភ្ជាប់។
  5. បន្ទាប់ពីបានតភ្ជាប់ ទូរទស្សន៍នឹងបង្ហាញអេក្រង់របស់ឧបករណ៍ដែល​បាន​តភ្ជាប់។
ធ្វើបច្ចុប្បន្នភាពឧបករណ៍ដែលត្រូវតភ្ជាប់ជាមួយទូរទស្សន៍របស់អ្នក​ទៅ​កំណែចុងក្រោយបង្អស់ដើម្បីធានាការ​តភ្ជាប់ដែលអាចជឿ​ទុក​ចិត្តបាន។
ឧបករណ៍ដែលមិនមែន LGE នឹងមិនអាចតភ្ជាប់បានទេ ទោះបីជាបាន​រក​ឃើញ​ក៏ដោយ។
តភ្ជាប់ឧបករណ៍ជាមួយរ៉ោតទ័រ 5 Ghz ពីព្រោះការប្រើអាចមាន​ការរំខាន​ដោយ​បរិយាកាស​ឥតខ្សែ។
កម្រិត​ឆ្លើយតបអាចខុសគ្នា អាស្រ័យលើបរិយាកាសអ្នកប្រើប្រាស់។
វាខុសគ្នាទៅតាមឧបករណ៍។ សម្រាប់ព័ត៌មានបន្ថែមអំពីឧបករណ៍ដែលអ្នកចង់តភ្ជាប់ សូមអានការ​ណែនាំពីរបៀបប្រើប្រាស់​របស់​វា។
ប្រសិនបើនៅតែតភ្ជាប់មិនបានច្រើនដង សូមបិទទូរទស្សន៍ និង​ឧបករណ៍​ដែលអ្នក​ចង់តភ្ជាប់ បន្ទាប់មក​បើកវិញ ហើយ​ព្យាយាម​ម្ដងទៀត។